Trending now

រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋនីការ៉ាហ្គាវ៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម

20:44 | 06/09/2019 (ហេង វុធ្ធី)

យុគសម័យ - តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីមនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋនីការ៉ាហ្គាវ៉ាលោក Denis Ronaldo Moncada Colindre បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០១៩ ។

លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Pham Binh Minh និងលោក Denis Ronaldo Moncada Colindre (រូបថត៖baoquocte.vn)

នៅជំនួបពិភាក្សានាថ្ងៃទី ៦ ខែកញ្ញា លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Pham Binh Minh និងលោក Denis Ronaldo Moncada Colindre បានឯកភាពគ្នាពង្រឹងទំនាក់ទំនងនយោបាយជាប្រពៃណី និងបង្កើនការជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរ ព្រមទាំងជម្រុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កំរិត និងពន្លឿនការចរចានិងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Pham Binh Minh និងលោក Denis Ronaldo Moncada Colindre (រូបថត៖baoquocte.vn)

ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ វប្បធម៌ - កីឡានិងទេសចរណ៍។ ភាគីទាំងពីរបានអះអាងថានឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិនិងវេទិកាពហុភាគីផងដែរ។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖baoquocte.vn)

លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh និងលោករដ្ឋមន្ត្រីការបរទេសនីការ៉ាហ្គាវ៉ា Denis Ronaldo Moncada Colindre ក៏បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅនិងចែករំលែកគោលជំហររបស់ខ្លួនលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕



(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា
លើកកំពស់កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងកម្ពុជា
ពង្រីកលំហកិច្ចសហប្រតិបត្តិការ ដោះសោសក្ដានុពលសេដ្ឋកិច្ចវៀតណាម-កម្ពុជា
វៀតណាម​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ ២០២៦-២០២៨
ខេត្ត An Giang និងខេត្តកំពត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា