ថ្នាក់ដឹកនាំនិងមតិសាធារណជនកម្ពុជាប្រតិកម្មចំពោះមតិរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី

15:45 2019/06/07

យុគសម័យ - នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុនសែន; រដ្ឋមន្ត្រីការពារជាតិ ទៀបាញ់ រួមទាំងមជ្ឈដ្ឋានសមាជិកសភានិងអ្នកប្រាជ្ញកម្ពុជា បានបដិសេធនិងរិះគន់យ៉ាងខ្លាំង ចំពោះមតិរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ដែលចាត់ទុកថា វៀតណាម “ឈ្លានពាន” ប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំនិងមតិសាធារណជនកម្ពុជាប្រតិកម្មចំពោះមតិរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុនសែន និងប្រធានរដ្ឋសភាសម្តេច ហេងសំរិនបានស្វាគមន៍ប្រតិភូនានាមកចូលរួមពិធីរំលឹកខួបលើកទី ៤០ នៃជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាថ្ងៃទី ៧ ខែមករាឆ្នាំ ២០១៩ (រូបថត: TTXVN)

នៅរាត្រីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងសារមួយផ្ញើទៅកាន់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានថ្លែងប្រតិកម្មធ្ងន់ៗ នូវមតិរបស់នាយករដ្ឋមន្រ្តីសឹង្ហបុរីថា មេដឹកនាំសឹង្ហបុរីបានចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ និងគាំទ្ររបបខ្មែរក្រហមរួមទាំងមានបំណងចង់ឲ្យរបបនេះត្រឡប់មកភ្នំពេញវិញ។

ការប្រតិកម្មធ្ងន់ៗ រ​បស់នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបាននាំចេញ បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ​លោក Lee Hsien Loong ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​ទ្វីប​អាស៊ី​ (កិច្ចសន្ទនា Shangri La) ឆ្នាំ ២០១៩ និង​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​សប្តាហ៍​មុន​ ដោយលើកឡើងថា ការ​អន្តរាគមន៍​យោធា​របស់​កងទ័ព​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​ជា ​«ការ​ឈ្លាន​ពាន​របស់​វៀតណាម» ​ទៅ​លើ​កម្ពុជា។​

នៅលើទំព័រហ្វេសប៊ុក សម្តេចហ៊ុនសែនបានសរសេរថា ៖ “ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ដែល ឯ.ឧ នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅដោយលើកឡើងថា «ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។ ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញដែរ។ សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ជាង១០ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ”។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុនសែន បានអះអាងថា៖ “ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ។ ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះ ក៏បានបង្ហាញឲ្យប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

នៅចុងក្រោយ នាយករដ្ឋមន្ត្រី សម្តេចហ៊ុនសែនបានចោទសំណួរថា “ខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់”?

នៅរសៀលថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជានិងអ្នកស្ម័គ្រចិត្តវៀតណាមបានឈានចូលរាជធានីភ្នំពេញ​(រូបថត: TTXVN)

មុននោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្តេច ទៀ បាញ់ ដែលតំណាងឲ្យនាយករដ្ឋមន្ត្រី ហ៊ុនសែន បានចូលរួមកិច្ចសន្ទនា Shangri La នៅសិង្ហបុរី ភ្លាមៗបន្ទាប់ពីវិលត្រឡប់មកពីកិច្ចប្រជុំ បានធ្វើសន្និសីទកាសែតមួយនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបានអះអាងថា ការ​លើក​ឡើង​ដោយ​ប្រើ​ពាក្យ«ការ​ឈ្លាន​ពាន​របស់​វៀតណាម» ​មិន​«យុត្តិធម៌»​ចំពោះ​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ដែល​រង​គ្រោះដោយ​របប​ខ្មែរក្រហមនោះ​ទេ”។​ ​លោក​បាន​បញ្ជាក់​ថា៖​ “វា​ជា​ការ​ស្នើ​សុំ​របស់​កម្ពុជា​ដើម្បី​ឲ្យ​ភាគី​វៀតណាម​មក​ជួយ ​«រំដោះ»​ កម្ពុជា​ពី​របប​ប្រល័យ​ពូជ​សាសន៍”។​

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិរូប​នេះបញ្ជាក់​ថា​ នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ ​Shangri-La Dialogue នៅ​សិង្ហបុរី​កាល​ពី​ចុង​សប្តាហ៍​នេះ​ ​លោក​បាន​លើក​ចំណុចអាក់អន់​ចិត្តបន្តិច​បន្តួច​របស់​ភាគី​កម្ពុជា​នេះទៅ​ជម្រាប​ជូន​សមភាគី​លោក​គឺ​រដ្ឋមន្ត្រី​ការ ពារ​ជាតិ​សិង្ហបុរី Ng Eng Hen ​រួច​ហើយ។​

«យើង​បញ្ជាក់​ឲ្យគាត់​ថា​ ពាក្យ​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ។​ ដូច្នេះ​គាត់​ចង់​កែ​តម្រូវ​របៀប​ណា​ អា​នេះ​គឺ​ជា​សិទ្ធិ​របស់​គាត់​ទេ។​ យើង​ក៏​មិន​ហ៊ាន​ទៅ​ផ្ទៀងផ្ទាត់ ឬ​ក៏​ទៅ​បញ្ជា​គេ​ថា ​អញ្ចុះ​អញ្ចេះ​នោះ​ យើង​អត់​មាន​ទេ»។​

តំណាងរាស្ត្រ លោក ​ហ៊ុន ម៉ានី​ បាន​បញ្ចេញ​មតិ​ក្នុង​នាមផ្ទាល់​ខ្លួន​ថា ​ទោះ​បី​លោក​យល់​ថា​ ​មតិ​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ធ្វើ​ឡើង​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​ក្នុង​ទស​វត្សរ៍​១៩៧០​និង​១៩៨០ក្តី ​ ក៏​លោកយល់​ថា​ គេ​មិន​គួរ​មើល​រំលង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ការ​ប្រល័យ​ពូជ​សាសន៍​ប្រព្រឹត្ត​ដោយរបប​ខ្មែរ​ក្រហម​លើ​ជន​រង​គ្រោះ​«ជិត​៣​លាន»​នាក់​នោះ​ទេ។​

លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ «ខណៈ​ដែល​អ្នក​រាល់​គ្នា​កំពុង​លេង​ល្បែង​នយោបាយ​ ​ប្រជាជន​កម្ពុជា​បាន​បន់​ស្រន់​ថា​ ​ពួក​យើង​ចង់​ឲ្យ​គេ​មក​សង្គ្រោះខ្លួន​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ ហើយ​វា​មិន​សំខាន់​ទេ​ថា​ ​ការ​សង្គ្រោះ​នោះ​ចេញ​ពីអ្នក​ណា​ ឬ​មាន​ប្រភព​ពី​ទី​ណា​នោះ។ ​ការ​ជួយ​[សង្គ្រោះ​]​នោះ​ក៏​បាន​ចេញ​ជា​រូបរាង​ក្នុង​ទម្រង់​ជា​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​មាន​ជំនួយ​ពី​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ជិត​ខាង»។​

តំណាងរាស្ត្រ លោក ហ៊ុន​ ម៉ានី (រូបថតៈ Phnom Penh Post)

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា “មតិរបស់លោក Lee Shien Loong បានបង្ហាញពីភាពចាំបាច់ក្នុងការបង្កើតកម្មវិធីអប់រំអំពី សិទ្ធិមនុស្សនិងសន្តិភាពសម្រាប់អាស៊ានដែលចាប់ផ្តើមពីសិង្ហបុរី។ កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីលោកឆាំងយុដែលបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីសឹង្ហបូរីថា "នៅពេលលោកមិនបានរៀនពីប្រវត្តិសាស្ត្រ លោកហាក់ដូចជាខ្វះខាតនូវអរិយធម៌នៅក្នុងពិភពលោកទំនើប”។

ប្រតិកម្មដូចគ្នាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកសម្តីរបស់ លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ជាការប្រឆាំងទៅនឹង ការរស់ឡើងវិញរបស់ប្រជាជនខ្មែរ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ដែល នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ Facebook របស់លោក កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ។

ចំពោះមុខមតិរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅឯកិច្ចសន្ទនា Shangri-La និងលើទំព័រហ្វេប៊ុក កាលពីថ្ងៃទី៣១ ខែឧសភា ដោយលើកឡើងថា វៀតណាមបានឈ្លានពានកម្ពុជានោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖

វៀតណាមមានការសោកស្តាយ ដោយឃើញថា មានមតិមួយចំនួនដែលឆ្លុះបញ្ចាំងមិន ពិតពីប្រវត្តិសាស្រ្ត និងបង្កឱ្យមាន ផលប៉ះពាល់អាក្រក់ដល់មតិសាធារណៈ។ ក្រសួងការបរទេសវៀតណាមបានពិភាក្សាជាមួយក្រសួងការបរទេសសឹង្ហបុរីអំពីបញ្ហានេះ។

គួជម្រាបថា ការរួមចំណែកនិងការលះបង់របស់វៀតណាមក្នុងការរួមជាមួយប្រជាជនកម្ពុជា ដើម្បីបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម គឺជាការពិតដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយរួចជាស្រេចហើយ។  នៅថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០១៨ តុលាការពិសេសរបស់កម្ពុជា (ECCC) បានចេញសាលក្រមអំពីបទឧក្រិដ្ឋប្រល័យពូជសាសន៍ ប្រឆាំងមនុស្សជាតិរបស់ខ្មែរក្រហម។ សេចក្តីសម្រេចនេះ បានឆ្លុះបញ្ចាំងដោយសត្យានុម័តពីការពិតប្រវត្តិសាស្រ្ត ការប្រតិបត្តិច្បាប់  និងនាំ មកនូវយុត្តិធម៌ជូនដល់ជនរងគ្រោះ ហើយទទួលបានការស្វាគមន៍យ៉ាងខ្លាំងក្លាពីអង្គការសហប្រជាជាតិក៏ដូចជាសហ គមន៍អន្តរជាតិផងដែរ។

នៅព្រឹកថ្ងៃទី ៣ ខែឧសភាឆ្នាំ ១៩៨៣ ប្រជាជនកម្ពុជា ជាង ៣០.០០០ នាក់ បានជូនដំណើរកងទ័ពស្ម័គ្រចិត្តរបស់វៀតណាមដែលបំពេញកាតព្វកិច្ចអន្តរជាតិ វិលត្រលប់មកប្រទេសវិញ (រូបថត: TTXVN)

សមិទ្ធផលដែលអាស៊ានទទួលបានដូចសព្វថ្ងៃនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់តាមរយៈប្រវត្តិសាស្រ្តរបស់សមាគម។ សមាជិកម្នាក់ៗសុទ្ធតែបានជ្រាបយ៉ាងជ្រាលជ្រៅពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាព ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកនិងគោលការណ៍រួមរបស់អាស៊ាន។

ក្នុងនាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់អាស៊ាន វៀតណាមបាននិងនឹងបន្តរួមជាមួយសមាជិកដទៃទៀតនឹងធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីគោលដៅកសាងសហគមន៍អាស៊ានដ៏រឹងមាំ ឯកភាព សាមគ្គីភាព និងមានតួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់៕

 

(យោងតាម baotintuc.vn សរុបព័ត៌មានដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll