កិច្ចសហប្រតិបត្តិការការពារសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន Dak Nong - មណ្ឌលគីរី

11:49 2019/09/30

យុគសម័យ - នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Dak Nong ប្រទេសវៀតណាម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅតាមខ្សែបន្ទាត់ព្រំដែន។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី និងលោកវរសេនីយ៍ឯក Nguyen Van Lu មេបញ្ជាការនៃបញ្ជការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong អញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំនេះ។

កិច្ចសហប្រតិបត្តិការការពារសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន Dak Nong - មណ្ឌលគីរី
តំណាងនៃភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ។ (ប្រភព៖ bienphong)

របាយការណ៍នៅឯសន្និសីទបានឲ្យដឹងថា នាពេលកន្លងមក ក្នុងស្មារតីសាមគ្គីភាពមិត្តភាពបញ្ជការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong និងស្នងការនគរបាលខេត្តមណ្ឌលគីរីបានអនុវត្តខ្លឹមសារដោយជោគជ័យយោងតាមអនុស្សរណៈនៃសន្និសីទនៅថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០១៨ រវាងបញ្ជការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong​ និងស្នងការនគរបាលខេត្តមណ្ឌលគីរី។

នៅឯកិច្ចប្រជុំ ភាគីទាំងពីរបានជូនដំណឹង និងពិភាក្សាអំពីស្ថានភាពដែលទាក់ទងនឹងអធិបតេយ្យភាពដែនដី ស្ថានភាពសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន និងការសំរបសំរួលក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតឡើង ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងគោរពឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ភាគីនីមួយៗ។

ប៉ុស្តិ៍ការពារព្រំដែននានានៃកងទ័ពការពារព្រំដែនខេត្ត Dak Nong និងប៉ុស្តិ៍នគរបាលការពារព្រំដែន ប៉ុស្តិ៍ច្រកទ្វារព្រំដែន និងកងវរសេនាតូចលេខ ៦២១ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីបានសម្របសម្រួលយ៉ាងសកម្មក្នុងការអនុវត្តភារកិច្ចយាមល្បាតរួមគ្នាដើម្បីគ្រប់គ្រងនិងការពារព្រំដែន ហើយរកឃើញនិងទប់ស្កាត់រាល់សកម្មភាពរបស់ឧក្រិដ្ឋកម្មនៅតាមព្រំដែន។  ទន្ទឹមនឹងនោះបានឃោសនាផ្សព្វផ្សាយឲ្យប្រជាជននៅទាំងសងខាងលើកកម្ពស់ការយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារព្រំដែននិងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនរវាងភាគីទាំងពីរ។

នៅក្នុងសន្និសីទនោះភាគីទាំងពីរបានពិភាក្សានិងឯកភាពគ្នាថានាពេលខាងមុខពួកគេនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមខ្សែព្រំដែននិងសកម្មភាពរបស់ឧក្រិដ្ឋកម្មនានា ស្វែងយល់ឱ្យបានច្បាស់នូវស្ថានការណ៍ទាក់ទងនឹងព្រំដែននៃភាគីទាំងពីរដើម្បីសម្របសម្រួលក្នុងការការពារនិងប្រយុទ្ធប្រកបដោយប្រសិទ្ធភាពការពារនិងបង្ក្រាបឧក្រិដ្ឋជននិងសកម្មភាពទាំងអស់នៃកម្លាំងអរិភាពដែលមានចេតនាបំផ្លាញនិងបែងចែកសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ។

បន្តសម្របសម្រួលដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពដែលកើតឡើងនៅតាមព្រំដែន ទាក់ទងនឹងសន្តិសុខសណ្តាប់ធ្នាប់សង្គមនិងស្ថេរភាពក្នុងស្មារតីគោរពច្បាប់នៃប្រទេសនីមួយៗនិងអនុវត្តកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា៕

(ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll