Trending now

ពោពេញដោយមនោសញ្ចេតនានិងក្តីស្រឡាញ់របស់លោកគ្រូអ្នកគ្រូវៀតណាមចំពោះសិក្ខាកាមកម្ពុជា

15:10 | 07/05/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ- យើងខ្ញុំមានឱកាសទៅកាន់អនុមហាវិទ្យាល័យនគរបាលប្រជាជនលេខ២ នៃក្រសួងនគរបាលវៀតណាមនៅប៉ុន្មានថ្ងៃចុងខែមេសា ឆ្នាំ២០១៩ យើងខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនោសញ្ចេតនាដែលគ្រូបង្រៀនផ្ដល់ជូនសិក្ខាកាមកម្ពុជា។

រូបថតទុកអនុស្សាវរីយ៍ដែលក្នុងថ្ងៃប្រារព្ធទិវាបុណ្យឯករាជ្យជាតិកម្ពុជាលើកទី ៦៤ រវាងអនុមហាវិទ្យាល័យនគរបាលប្រជាជន ២ និងសិក្ខាកាមកម្ពុជា (រូបថត៖ cand.com.vn)

សិក្ខាកាមកម្ពុជា Than Piseth អាយុ ២២ឆ្នាំ ចែករំលែកថា "ខ្ញុំបានមកសិក្សានៅសាលារយៈពេល ២ ឆ្នាំហើយ។ ក្នុងអំឡុងពេលនេះខ្ញុំតែងតែទទួលបានការយកចិត្តទុកដាក់និងជំនួយពីគ្រូបង្រៀននៅទីនេះដូចជាបងប្អូនបង្កើតក្នុងគ្រួសារ។ គ្រូបង្រៀនខ្នះខ្នែងអស់ពីចិត្តក្នុងការបង្រៀន បកស្រាយពាក្យវៀតណាមដើម្បីឲ្យខ្ញុំបានងាយយល់ និងផ្លាស់ប្ដូរបទពិសោធន៍ជាក់ស្ដែងចំពោះវិស័យប្រយុទ្ធ​ប្រឆាំងនឹងឧក្រិដ្ឋកម្ម។ ជាច្រើនលើកខ្ញុំឈឺដែលត្រូវតែព្យាបាលនៅគ្លីនិកសាលារៀនឬមន្ទីរពេទ្យ។ គ្រូបង្រៀនបានមកសួរសុខទុក្ខនិងយកចិត្ដទុកដាក់ចំពោះសុខភាពរបស់ខ្ញុំ។ នៅពេលខ្ញុំបានជាសះស្បើយហើយគ្រូបង្រៀនបានបង្រៀនមេរៀនឡើងវិញដើម្បីខ្ញុំអាចចាប់យកចំណេះដឹងនៃមេរៀនដូចមិត្ដផ្សេងដែរ"។

មានអារម្មណ៍ដូចសិក្ខាកាម Than Piseth សិក្ខាកាម Kheav Songmenghuo ក៏បានចែករំលេកក្នុងក្ដីរំភើបចិត្ដថា ក្រៅពីម៉ោងសិក្សា គ្រូបង្រៀននៅយកចិត្ដទុកដាក់ដល់ការផ្លាស់ប្ដូរចំណេះដឹងដែលទាក់ទងទៅនឹងប្រវត្ដិសាស្ដ្រ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីមិត្ដភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជានិយាយរួមនិងនគរបាលនៃប្រទេសទាំងពីរនិយាយដោយ​ឡែក​។ ក្នុងឱកាសបុណ្យនានា ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិ សាច់ញាត្តិរបស់សិក្ខាកាមកម្ពុជាដែលមកសួរសុខទុក្ខ ក៏ត្រូវបានគ្រូបង្រៀនសួរសុខទុក្ខនិងចែករំលែកអំពីជីវភាពរស់នៅនិងវប្បធម៌វៀតណាមដែរ។ សាលារៀនតែងតែបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សិក្ខាកាមក្នុងការសិក្សា ការហូបចុកនិងពិនិត្យសុខភាពក្នុងអំឡុងពេលសិក្សា។ ឆ្លើយតបនឹងមនោសញ្ចេតនាទាំងនេះ ខ្ញុំនិងសិក្ខាកាមផ្សេងតែងតែដាស់តឿនខ្លួនឯងឱ្យខិតខំប្រឹងប្រែងរៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍ដើម្បីទទួលបានលទ្ធផលសិក្សាខ្ពស់បំផុត"។

លោកវរសេនីយ៍ឯក Le Van Thien សាកលវិទ្យាធិការនៃអនុមហាវិទ្យាល័យនគរបាលប្រជាជន២ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៧៩ មក អនុមហាវិទ្យាល័យនគរបាលប្រជាជន២ បានសម្របសម្រួលរៀបចំការបណ្ដុះបណ្ដាល បំប៉នជំនាញនិងផ្លាស់ប្តូរបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសម្រាប់មន្រ្តីក្រសួងមហាផ្ទៃកម្ពុជារាប់រយនាក់។

ការបណ្តុះបណ្តាលនិងបំប៉នជំនាញសម្រាប់សិក្ខាកាមកម្ពុជារបស់សាលាទទួលបានការវាយតម្លៃខ្ពស់ពីក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលជួរមន្ដ្រីក្រសួងមហា ផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរួមចំណែកពង្រឹងចំណងសាមគ្គីភាពនិងមិត្តភាពដ៏ល្អប្រសើរនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជាផងដែរ៕


(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: cand.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien