Trending now

១០ខែនេះ រមណីយដ្ឋានអង្គរ រកចំណូលបានជាង១៨លានដុល្លារ ពីភ្ញៀវបរទេស ជិត៤០ម៉ឺននាក់

15:47 | 02/11/2020 (បូកសរុបដោយឌីណា)

វិបត្តិកូវីដ១៩ នៅតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរនៅតំបន់អង្គរដែលជាបេតិកភណ្ឌវប្បធម៌ពិភព លោករបស់កម្ពុជា ។ ដូច្នេះភ្ញៀវទេសចរដែលអញ្ជើញទៅទស្សនារមណីយដ្ឋានក៏បានធ្លាក់ចុះ។

រូបភាពរូបភាព ពីក្រសួងទេសចរណ៍

រយៈពេល១០ខែ ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេស ជិត៤០ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូល ជាង១៨លានដុល្លារ។ ចំនួនទេសចរនេះ ថយចុះ ៧៧,៩១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ គិតតែក្នុងខែតុលា ឆ្នាំ២០២០ រមណីយដ្ឋានអង្គរ រកចំណូលបានជាង ៩ម៉ឺនដុល្លារ ពីភ្ញៀវទេសចរបរទេសជាង ២,២៤៤នាក់។ ចំនួនភ្ញៀវទេសចរ ក្នុងខែតុលានេះ ថយចុះ ៩៨,៥១ភាគរយ បើធៀបនឹងខែតុលា ឆ្នាំ២០២០។

ជាមួយគ្នានេះ ប្រាសាទកោះកែរ មានភ្ញៀវទេសចរបរទេស ចំនួន ៨,៩៨៣នាក់ រកចំណូលបានជិត៩ម៉ឺនដុល្លារ ខណៈក្នុងខែតុលា រកចំណូលបាន ៩៩០ដុល្លារ ពីភ្ញៀវទេសចរជិត ៧០នាក់ ។ ចំណូលដែលរកបានរយៈពេល១០ខែនេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាចំនួន ៧៩៦,៩៧០ដុល្លារ./.

(បូកសរុបដោយឌីណា)

(ប្រភពព័ត៌មាន: thmey thmey,, rfi)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកាត់បន្ថយនីតិវិធីក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម៖ ការកែទម្រង់ពីស្នូលនៃខឿនសេដ្ឋកិច្ច
នាំយក Pho វៀតណាមឲ្យក្លាយជាជានិមិត្តរូបនៃការតភ្ជាប់វប្បធម៌នៅអឺរ៉ុប
ផ្ញើសារប្រាថ្នាសន្តិភាពពីកោះ Con Dao
ជម្រុញការសម្របសម្រួលការងារឃោសនាអប់រំ និងចលនាមហាជនរវាងវៀតណាម និងកម្ពុជា
វៀតណាម មានបំណងចង់ដាក់ឱ្យអនុវត្តអនុសញ្ញាហាណូយប្រកបដោយប្រសិទ្ធភាពក្នុងពេលឆាប់ៗខាងមុខ