Trending now

ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប ដែលល្បីឈ្មោះរាប់ឆ្នាំ

10:37 | 25/11/2020 (តាម sabay)

ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប ដែលជាយីហោលក់អស់រយៈពេល១២ឆ្នាំមកហើយ បានពង្រីកសាខារបស់ខ្លួនមួយថ្មីក្នុងរាជធានីភ្នំពេញដោយសន្យាយ៉ាងមុតមាំបង្កើនការលើកស្ទួយចំណីអាហារជាផលិតផលក្នុងស្រុក។

ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប ដែលល្បីឈ្មោះរាប់ឆ្នាំ

ស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាប បានធ្វើពិធីប្រកាសសម្ពោធសាខាថ្មីរបស់ខ្លួនកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ មានទីតាំងស្ថិតនៅលើផ្លូវសុធារសទល់អាគារសាកលវិទ្យាល័យបៀលប្រាយ ដោយបានអញ្ជើញតារាសម្តែងស្រីវ័យក្មេងជាតំណាងកញ្ញា ឈូឈូ និង វ៉ាន់វីតា។

ថ្លែងក្នុងពិធីសម្ពោធសាខាថ្មីលោកស្រី ពៅ ធីតា ម្ចាស់អាជីវកម្មស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាបបានឱ្យដឹងថា លោកស្រីបានប្រកបមុខរបបនេះ អស់រយៈពេល១២ឆ្នាំមកហើយក្នុងទឹកដីក្រុងសៀមរាប ហើយយីហោរបស់លោកស្រីមានប្រជាជនជាច្រើនទទួលស្គាល់ និងគាំទ្រ។ ក្រោយទទួលបានការគាំទ្ររហូតមានសុំទិញសិទ្ធអាជីវកម្មបន្ត លោកស្រីពិតជាមិននឹកស្មានសន្ទុះការគាំទ្រ ដោយមានមនុស្សប្រមាណ២០នាក់សុំទិញសិទ្ធបើកហាងនៅកន្លែងៗផ្សេងគ្នា។ ប៉ុន្តែលោកស្រីក្នុងជំហានដំបូង បានធ្វើការសិក្សាលើទីតាំងចំនួន១០សិន ក្នុងគោលដៅពង្រីកយីហាងស្នាដៃរបស់លោកស្រី។ លោកស្រីក៏បានបញ្ជាក់ដែរថា ម្ជូររបស់លោកស្រីបានផ្តល់ការអនុញ្ញាតទិញសិទ្ធបន្តនៅតាមបណ្តាខេត្តនានាផងដែរ។

ម្ចាស់អាជីវកម្មរូបនេះបាននិយាយថា ចំណុចសំខាន់ធំៗរបស់យីហោរបស់លោកស្រីដែលទទួលបានគាំទ្រពីសំណាក់អតិថិជននោះគឺដោយសារតែលោកស្រីរក្សាអនាម័យ គុណភាព និងសេវាកម្ម។ ម្ជូរខ្មែររបស់លោកស្រីមានទឹកជ្រលក់ពិសេសរហូតជាង ៣០មុខ ប្លែកៗ ខុសគ្នា ឆ្ងាញ់ជាប់មាត់។

លោកស្រី ពៅ ធីតា បាននិយាយទៀតថា យីហោរបស់លោកស្រីបានយកផលិតផលរបស់ខ្មែរជាចំបងមកលក់ ហើយស្នាដៃខ្មែរម្ជូរឆ្ងាញ់សៀមរាបមិនត្រឹមតែមានគ្រឿងផ្លែឈើម្ជូរនោះទេ មានចំណីហារញាំលេងជារបស់ក្រៀមៗជាច្រើនរយមុខ ។ លោកស្រីសន្យានៅបន្តយកស្នាដៃចំណីអាហាររបស់អ្នកភូមិនិងក្នុងស្រុកមកលក់បន្ត ក្នុងការគាំទ្រផលិតផលខ្មែរមានវិសាលភាពកាន់តែធំទូទំលាយជាងមុន៕

(តាម sabay)

(តាម sabay)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព