កំពូលឆ្នេរសមុទ្រទាំង ៥ ដែលស្រស់ស្អាតជាងគេក្នុងប្រទេសកម្ពុជា

11:20 2018/06/02

យុគសម័យ - កម្ពុជាទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីលើពិភពលោកមិនត្រឹមតែដោយមាន អង្គវត្តជាបេតិកភណ្ឌអច្ឆរិយវត្ថុធម្មជាតិថ្មីរបស់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងមានឆ្នេរសមុទ្រ ខៀវស្រងាត់ដែលមិនចាញ់ឋានសួរទេសចរណ៍ដទៃឡើយ។

កំពូលឆ្នេរសមុទ្រទាំង ៥ ដែលស្រស់ស្អាតជាងគេក្នុងប្រទេសកម្ពុជា
១. ឆ្នេរខាងនិរតីនៃកោះរុង Southwestern Beach, Koh Rong




កោះរុងត្រូវបានគេចាត់ទុកថាជាឋានសួគ៌ធម្មជាតិដែលមានឆ្នេរខ្សាច់ស្រស់ស្អាតជាងគេនៅក្នុង ប្រទេសកម្ពុជាដែលមានផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ដ៌ស្រស់ស្អាតដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។ នៅផ្នែកនិរតីនៃកោះរុងនេះមានឆ្នេរខ្សាច់ដ៏សែនស្រស់ស្អាតមួយដែលលាតសន្ធឹងមានប្រវែងប្រមាណ ៥គីឡូម៉ែតពីខ្សាច់សអមទៅដោយដើមដូងបង្កើតជាទេសភាពដ៏មហាស្រស់ស្អាត។

២. ឆ្នេរឡុងសិតនៃកោះរុង Long Set Beach, Koh Rong

ឆ្នេរឡុងសិតក៏ជាឆ្នេរដ៏ស្រស់ស្អាតជាងគេមួយដែរដែលមានទីតាំងនៅកោះរុងដែលឡុងសិតជាឈ្មោះ បានមកពីការហៅតគ្នារបស់អ្នកស្រុកនៅទីនោះ។ ឆ្នេរនេះលាតសន្ធឹងមានប្រវែង ៣គីឡូម៉ែតដែលស្ថិតនៅភាគអាគ្នេយ៍នៃកោះរុង។ កសិករនៅទីនោះបានដាំដើមដូង​ ស្វាយ និងស្វាយចន្ទី ជាមួយនឹងព្រះច័ន្ទដែលចុះមកហែលទឹកសមុទ្រនាពេលរាត្រីជាហេតុធ្វើឲ្យឆ្នេរមួយនេះក្លាយជាតំបន់ដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនកុះករ។

៣. ឆ្នេរ Lazy នៃកោះរ៉ុងសន្លឹម Lazy Beach, Koh Rong Saloem

គ្រប់ឆ្នេរទាំងអស់នៃកោះរ៉ុងសន្លឹមគឺត្រូវការរយះពេល ២ម៉ោងដើម្បីធ្វើដំណើរពីខេត្តព្រះសីហនុ។ ឆ្នេរ Lazy (Lazy Beach) ជាឆ្នេរដ៏ស្រស់ស្អាតមួយដែរក្នុងប្រទេសកម្ពុជាយើង ដែលស្រមោលនៃដើមស្រល់ និងខ្សាច់ពណ៌មាសបានទាក់ចិត្តអ្នកទេសចរគ្រប់រូប ជាមួយទឹកសមុទ្រនិងឆ្នេរដ៏សែនស្រស់ស្អាត នោះវាពិតជាអស្ចារ្យជាមួយថ្ងៃកំសាន្តរបស់អ្នក។

៤.ឆ្នេរកោះថ្មីនៃឧទ្យានជាតិរាម Koh Thmei beach, Ream National Park

ឧទ្យានជាតិរាមជាតំបន់អភិរក្សមួយតាំងពីឆ្នាំ១៩៩៣មកម្លេះ តាមរយះតម្លៃជាតិ វិទ្យាសាស្រ្ត អប់រំ និងកម្សាន្ត ដែលមានផ្ទៃដីប្រមាណ ២១ ០០០ហិកតា។ នៅទីនេះផងដែរមានបង្កប់នូវឆ្នេរដ៏ស្រស់ស្អាតមួយឈ្មោះថាឆ្នេរកោះថ្មីជាកោះអមទៅដោយព្រៃកោងកាងយ៉ាងស្រស់ស្អាត។ ព្រះអាទិត្យរះចោលពន្លឺក្រហមព្រាលៗមកប៉ះលើផ្ទៃទឹកខៀវស្រងាត់ និងខ្សាច់ ពណ៌លឿងជាមួយនឹងសម្លេងនៃសត្វបក្សាបក្សីនាពេលព្រឹកបង្កើតបានជាទិដ្ឋភាពដ៏សែនរ៉ូមែនទិកនៅទីនេះ។

៥. ឆ្នេរសុខានៃខេត្តព្រះសីហនុ Sokha Beach, Sihanoukville

ខេត្តព្រះសីហនុ(រឺកំពង់សោម)ជាទីក្រុងឆ្នេរដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា ដែលមានចម្ងាយ ២៣០គីឡូម៉ែត្រភាគនិរតីពីភ្នំពេញ។ នៅទីនោះផងដែរមានឆ្នេរដ៏ស្រស់ស្អាតមួយឈ្មោះឆ្នេរសុខា ដែលជាឆ្នេរឯកជនរបស់ក្រុមហ៊ុនសុខាអូតែលរបស់លោកឧកញ្ញា សុខ គង់។ ភ្ញៀវទេសចរជាច្រើនកុះករបានមកលេងនៅទីនេះដោយសារវាមានឆ្នេរដ៏ស្រស់ស្អាតជាមួយខ្សាច់ពណ៌ស និងសណ្ឋាគារ សុខាសម្រាប់ស្នាក់នៅដែលមាននៅទីនោះស្រាប់៕

(ស្រាជ្រាវដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll