Trending now

បើទោះបីកម្ពុជាមិនទាន់មានឆ្លង «COVID19» តែការពារប្រសើរជាងព្យាបាល

19:58 | 01/03/2020 (ប្រភពព័ត៌មាន៖ freshnewsasia)

បើទោះបីថាប្រទេសកម្ពុជាមិនកើតមានជំងឺផ្លូវដង្ហើមដោយសារមេរោគ «COVID19» ក៏ដោយចុះ តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានអនាម័យខ្ពស់ក្នុងការរស់នៅ ដើម្បីទទួលបានសុខភាពល្អប្រសើរ។ សម្តេចតេជោបានរំលឹកថា ការការពារប្រសើរជាងព្យាបាល។

Facebook របស់សម្តេច តេជោ ហ៊ុន សែន។ (រូបថត៖ freshnewsasia)

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ បានរំលឹកប្រជាពលរដ្ឋឧស្សាហ៍ ដុសលាងសម្អាត មុខមាត់ដៃជើងខ្លួនប្រាណជាមួយសាប៊ូ ឬសារធាតុសម្លាប់មេរោគ ដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ។

សម្តេចតេជោ បន្ថែមថា បើទោះបីពេលនេះកម្ពុជា មិនមានជំងឺឆ្លង «COVID19» យ៉ាងណាក្តី តែសម្តេចឱ្យប្រកាន់យកវិធានការការពារប្រសើរជាងការព្យាបាល។

ដើម្បីទទួលបានសុខភាពល្អ សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្តល់ដំបូន្មានបន្ថែមដល់ប្រជាពលរដ្ធ ចូលរួមហាត់កីឡា និងទទួលទានទឹកឱ្យបានច្រេីន។

សូមបញ្ជាក់ថា មកដល់ពេលនេះជំងឺផ្លូវដង្ហើម «COVID19» បានរីករាលដាលទៅដល់ប្រទេសជិត ៦០ប្រទេសហើយនៅលើសាកលលោក។ ជំងឺនេះបានឆ្លងទៅមនុស្ស ៨៦,៥២៩នាក់ សម្លាប់មនុស្ស ២,៩៧៩នាក់ និង ៤១,៩៥៨នាក់ បានព្យាបាលឱ្យជាសះស្បើយ៕

(ប្រភពព័ត៌មាន៖ freshnewsasia)

(ប្រភពព័ត៌មាន៖ freshnewsasia)

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញហ្វាំងឡង់៖ វៀតណាមគួរតែផ្តល់អាទិភាពដល់សេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងអស់របស់ខ្លួន
លោកបណ្ឌិត Nguyen Hong Son៖ ទាញយកប្រយោជន៍ពីបញ្ញារបស់ជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងនវានុវត្តន៍វិស័យឯកជន
ជនជាតិវៀតណាមនៅក្រៅប្រទេសចូលរួមដៃគ្នាក្នុងការ "កសាង" អនាគតរបស់ប្រទេសជាតិ
លោកវេជ្ជបណ្ឌិត Nguyen The Duong៖ ការអភិរក្សភាសាវៀតណាមអនុញ្ញាតឱ្យវៀតណាមរីកចម្រើនដោយមិនបាត់បង់ឫសគល់របស់ខ្លួន
ខេត្ត Dong Thap ៖ ជំរុញពាណិជ្ជកម្មព្រំដែន ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ៣០០ លានដុល្លារជាមួយកម្ពុជា