ណាហ្គាវើលដ៍ បេះដូងសប្បុរស ប្រគល់សម្ភារៈការពារដើម្បីបង្ការនិងទប់ស្កាត់នឹង COVID-19

19:14 2020/05/23

ដើម្បីជួយគាំទ្រដល់កិច្ចការបង្ការនឹងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 នៅកម្ពុជា ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានប្រគល់សម្ភារៈការពារសំខាន់ៗរួមមាន ម៉ាស់ ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងទឹកអាល់កុលលាងដៃ ១៨០ លីត្រដល់ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់។

ណាហ្គាវើលដ៍ បេះដូងសប្បុរស ប្រគល់សម្ភារៈការពារដើម្បីបង្ការនិងទប់ស្កាត់នឹង COVID-19
ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភដើម្បីជួយប្រឆាំងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បាននិយាយថា “ក្នុងពេលមានវិបត្តិសុខភាពសកល ដូចជា មេរោគកូវីដ-១៩ នេះ វិស័យឯកជន និងវិស័យសាធារណៈត្រូវចូលរួមឲ្យបានលឿន និងជួយគ្នាទៅវិញទៅមកតាមដែលអាចធ្វើទៅបាន។ យើងជឿថា ក្រុមហ៊ុនត្រូវតែក្រោកឈរឡើង និងឆ្លើយតបទៅតាមការអំពាវនាវឲ្យបានទាន់ពេលវេលា។

“ការឧបត្ថម្ភរបស់យើងដល់ក្រសួង គឺជាការឧបត្ថម្ភមួយក្នុងចំណោមការឧបត្ថម្ភជាច្រើនដែលណាហ្គាវើលដ៍បេះដូងសប្បុរសបានធ្វើក្នុងពេលថ្មីៗនេះ ហើយយើងនឹងឧបត្ថម្ភដល់សហគមន៍ដែលយើងកំពុងបម្រើជាបន្តទៀត។

លោក Chen បានបន្ថែមថា “យើងមានសេចក្តីសោមនស្សរីករាយដែលសម្ភារការពារទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីរក្សាសុវត្ថិភាពប្រជាជនពីមេរោគកូវីដ-១៩ ជាពិសេសអ្នកដែលប្រឈមនឹងហានិភ័យបំផុត និងជួយទប់ស្កាត់ការរាលដាលដល់សហគមន៍របស់យើង”។

ឯកឧត្តម សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានទទួលសម្ភារការពារមេរោគកូវីដ-១៩ ពីណាហ្គាវើលដ៍បេះដូងសប្បុរសតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់។ ឯកឧត្តម បានឲ្យដឹងថា “ណាហ្គាវើលដ៍បានបង្ហាញនូវគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវដ៏មានសារសំខាន់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបមេរោគកូវីដ-១៩ ហើយយើងសូមប្រគល់លិខិតថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ចំពោះការឧបត្ថម្ភដ៏មានអត្ថន័យនេះ។ សម្ភារទាំងនេះ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់មន្ត្រី និងប្រជាជននៅក្នុងសហគមន៍ជាច្រើននៅក្នុងគ្រាដ៏លំបាកនេះ”។

សូមបញ្ជាក់ផងដែរថា មុនពេលឧបត្ថម្ភសម្ភារការពារមេរោគកូវីដ-១៩ ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ណាហ្គាវើលដ៍បេះដូងសប្បុរសក៏បានឧបត្ថម្ភដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សាលារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរដែលសរុបមាន ម៉ាស់មុខ ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុលលាងដៃ ៧២០ លីត្រដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា៕

(សរុបដោយសាមេត)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll