កសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឆ្លាតវៃចេញពីទិន្នន័យ និងបច្ចេកវិទ្យា

08:27 | 02/10/2026 ឌឹកអាញ់

យុគសម័យ - នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា នៅក្នុងសម័យប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Tran Trung Tinh បានឱ្យដឹងថា ក្រសួងកំពុងសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដើម្បីជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ ស្របតាមសេចក្តីសម្រេចចិត្តលេខ ២៦-NQ/TW និងសេចក្តីសម្រេចចិត្តលេខ ២៦៣/NQ-CP របស់រដ្ឋាភិបាល។

នាំកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិឱ្យកាន់តែកៀកជិតនឹងតម្រូវការជាក់ស្តែង រាជបណ្ឌិត្យសភា និង Vingroup បង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវបច្ចេកវិទ្យាឈានមុខ
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Tran Trung Tinh ថ្លែងមតិនៅក្នុងសម័យប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍។
អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Tran Trung Tinh ថ្លែងមតិនៅក្នុងសម័យប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍។

ភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចទាំងឡាយដែលត្រូវបានដាក់ចេញ គឺការបង្កើតប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឆ្លាតវៃប្រកបដោយភាពស៊ីសង្វាក់គ្នា ក្នុងនោះទិន្នន័យ ថ្នាលឌីជីថល សេវាកម្ម និងតួអង្គទាំងឡាយក្នុងខ្សែច្រវាក់តម្លៃទេសចរណ៍ ត្រូវបានតភ្ជាប់ជាមួយគ្នា។

តាមទិសដៅនេះ មូលដ្ឋានទិន្នន័យទេសចរណ៍ជាតិ ចាំបាច់ត្រូវតែកសាងឡើងតាមទិសដៅតភ្ជាប់ ចែករំលែកព័ត៌មានអំពីអភិបាលកិច្ច ធនធាន ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ ផលិតផល សេវាកម្ម គោលដៅទេសចរណ៍ និងកម្លាំងពលកម្មទេសចរណ៍ រវាងស្ថាប័នគ្រប់គ្រងរដ្ឋតាំងពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ជាមួយសហគ្រាស។

ទិន្នន័យនៃវិស័យទេសចរណ៍ នឹងត្រូវធ្វើសមាហរណកម្មជាបណ្តើរៗទៅក្នុងថ្នាលទិន្នន័យជាតិប្រើប្រាស់រួម ដោយផ្សារភ្ជាប់ជាមួយលក្ខខណ្ឌតម្រូវក្នុងការធានាសន្តិសុខ សុវត្ថិភាពទិន្នន័យ និងការការពារទិន្នន័យផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរ។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏បានកំណត់ការពង្រឹងការស្រាវជ្រាវ ការអនុវត្តបច្ចេកវិទ្យាថ្មីៗ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ផ្សារភ្ជាប់ជាមួយឧស្សាហកម្មវប្បធម៌ សេដ្ឋកិច្ចបេតិកភណ្ឌ សេដ្ឋកិច្ចពេលរាត្រី និងផលិតផលច្នៃប្រឌិតទាំងឡាយដែលមានតម្លៃបន្ថែមខ្ពស់។

នៅតាមតំបន់ និងគោលដៅទេសចរណ៍នានា ការធ្វើបរិវត្តកម្មឌីជីថលត្រូវបានតម្រង់ទិសដៅដើម្បីបម្រើគោលដៅពីរក្នុងពេលតែមួយ៖ ការលើកកម្ពស់បទពិសោធន៍របស់ភ្ញៀវទេសចរ និងការបង្កើនប្រសិទ្ធភាពខ្ពស់បំផុតនៃសកម្មភាពគ្រប់គ្រង និងប្រតិបត្តិការ។

ដំណោះស្រាយនានាដែលត្រូវបានលើកឡើង រួមមាន ផែនទីឌីជីថលទេសចរណ៍ សំបុត្រអេឡិចត្រូនិក ជំនួយការទេសចរណ៍និម្មិតពហុភាសា សារមន្ទីរឌីជីថល ការអធិប្បាយពហុមេឌៀ ប្រព័ន្ធប្រកាសអាសន្ន និងជួយឧបត្ថម្ភភ្ញៀវទេសចរ។

ទន្ទឹមនឹងនោះ បច្ចេកវិទ្យា IoT និង AI ត្រូវបានតម្រង់ទិសដៅអនុវត្តក្នុងការគ្រប់គ្រងថាមពល ការសន្សំសំចៃអគ្គិសនី ទឹក និងការត្រួតពិនិត្យតាមដានគុណភាពបរិស្ថាននៅតាមគ្រឹះស្ថានទេសចរណ៍នានា។

ជ្រើសរើសគោលដៅទេសចរណ៍ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនានា

ដើម្បីឱ្យការអនុវត្តបច្ចេកវិទ្យាឈានចូលដល់ភាពជាក់ស្តែង ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានស្នើឡើងនូវការសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ជ្រើសរើសតំបន់ និងគោលដៅទេសចរណ៍អាទិភាពមួយចំនួនដើម្បីអនុវត្ត ជាបឋមគឺនៅតាមភូមិសាស្ត្រនានាដែលបម្រើឱ្យឆ្នាំ APEC ២០២៧ និងបណ្តាតំបន់ទេសចរណ៍ជាតិ។

ចេញពីភូមិសាស្ត្រជាក់ស្តែងនីមួយៗ បណ្តាស្ថាប័ននឹងកំណត់បច្ចេកវិទ្យា និងឧបករណ៍សមស្រប ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនានា ដោយផ្អែកលើតម្រូវការរបស់ភ្ញៀវទេសចរ សហគ្រាស និងស្ថាប័នគ្រប់គ្រង។

ការងារមួយក្នុងចំណោមការងារចាំបាច់ដែលត្រូវអនុវត្ត គឺការត្រួតពិនិត្យឡើងវិញនូវស្ថានភាពទិន្នន័យបច្ចុប្បន្ន សមត្ថភាពតភ្ជាប់អន្តរកាលរវាងប្រព័ន្ធនានា និងគុណភាពនៃការតភ្ជាប់ទូរគមនាគមន៍នៅតាមភូមិសាស្ត្រដែលត្រូវបានជ្រើសរើស។

លទ្ធផលនៃការត្រួតពិនិត្យឡើងវិញ នឹងក្លាយជាមូលដ្ឋានសម្រាប់កសាងលក្ខខណ្ឌតម្រូវក្នុងការតភ្ជាប់ជាមួយថ្នាលទេសចរណ៍ជាតិ គម្រោង AI ជួយគាំទ្រភ្ញៀវទេសចរ ក៏ដូចជាផែនការលើកកម្ពស់គុណភាពនៃការតភ្ជាប់។

ទន្ទឹមនឹងហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា យន្តការសម្របសម្រួលក៏ត្រូវកំណត់ឱ្យបានច្បាស់លាស់រវាងបណ្តាក្រសួង ស្ថាប័នគ្រប់គ្រងទេសចរណ៍ ស្ថាប័នគ្រប់គ្រងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅមូលដ្ឋាន ព្រមទាំងសហគ្រាសផងដែរ។ ភារកិច្ចនីមួយៗចាំបាច់ត្រូវមានចំណុចបង្គោល និងការទទួលខុសត្រូវជាក់លាក់។

អនុរដ្ឋមន្ត្រី Tran Trung Tinh បានអះអាងថា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលលើរចនាសម្ព័ន្ធទិន្នន័យ ស្តង់ដារតភ្ជាប់ ការធ្វើសមាហរណកម្ម និងចែករំលែកទិន្នន័យ ការធ្វើបរិវត្តកម្មឌីជីថលនៅតាមទីតាំងប្រមូលផ្តុំ ព្រមទាំងសម្របសម្រួលជាមួយធនាគាររដ្ឋក្នុងការអនុវត្តការទូទាត់មិនប្រើប្រាស់សាច់ប្រាក់ក្នុងវិស័យទេសចរណ៍។

ពីថ្នាលដាច់ដោយឡែកនានា ឈានទៅរកប្រព័ន្ធអេកូឡូស៊ីឯកភាពមួយ

តាមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បច្ចុប្បន្នការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ កំពុងត្រូវបានអនុវត្តលើខ្លឹមសារជាច្រើន។

ក្រសួងបានតភ្ជាប់ទិន្នន័យវិស័យទេសចរណ៍ជាមួយមូលដ្ឋានទិន្នន័យជាតិស្តីពីប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងធ្វើសមាហរណកម្មការផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍នៅលើថ្នាលអភិបាលកិច្ច និងអាជីវកម្មទេសចរណ៍។

កម្មវិធី «ទេសចរណ៍វៀតណាម - Vietnam Travel» ក៏ត្រូវបានធ្វើសមាហរណកម្មមុខងារកំណត់អត្តសញ្ញាណ ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមប្រព័ន្ធអេឡិចត្រូនិក ជួយគាំទ្រការផ្ទៀងផ្ទាត់ព័ត៌មានពលរដ្ឋ eKYC ការទូទាត់មិនប្រើប្រាស់សាច់ប្រាក់ និងការប្រើប្រាស់សេវាឌីជីថលនានាផងដែរ។

នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៦ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានចេញសេចក្តីសម្រេចដាក់ចេញនូវផែនការអនុវត្តថ្នាលឌីជីថលប្រើប្រាស់រួមថ្នាក់ជាតិ ស្តីពីអភិបាលកិច្ច និងអាជីវកម្មទេសចរណ៍ ព្រមទាំងកសាងគោលនយោបាយវិនិយោគគម្រោង «កសាងថ្នាលទិន្នន័យឌីជីថលទេសចរណ៍វៀតណាម»។

ថ្នាលសំបុត្រអេឡិចត្រូនិកប្រើប្រាស់រួមបម្រើដល់វិស័យវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍ ក៏កំពុងត្រូវបានដាក់ឱ្យអនុវត្តផងដែរ។ គេហទំព័រ vietnam.travel ត្រូវបានបន្ថែមភាសាថ្មីចំនួន ១០ ភាសាទៀត។

នៅឯ Van Mieu - Quoc Tu Giam គំរូនៃការធ្វើបរិវត្តកម្មឌីជីថលត្រូវបានអនុវត្តជាមួយប្រព័ន្ធអធិប្បាយពហុមេឌៀសម្រាប់វត្ថុតាំងបង្ហាញចំនួន ៥០ ជា ១៤ ភាសា។

តាមទិសដៅនៅក្នុងសម័យប្រជុំ ជំហានបន្ទាប់នៃការធ្វើបរិវត្តកម្មឌីជីថលទេសចរណ៍ មិនត្រឹមតែជាការអភិវឌ្ឍបន្ថែមនូវកម្មវិធីដាច់ដោយឡែកនានាប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវតភ្ជាប់ទិន្នន័យ ថ្នាលឌីជីថល និងសេវាកម្មនានា ឱ្យក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីឯកភាពមួយ។

នៅក្នុងប្រព័ន្ធអេកូឡូស៊ីនោះ បច្ចេកវិទ្យាត្រូវបានជ្រើសរើសដោយផ្អែកលើតម្រូវការ និងបញ្ហាជាក់ស្តែងរបស់ភ្ញៀវទេសចរ សហគ្រាស និងស្ថាប័នគ្រប់គ្រង សំដៅលើកកម្ពស់បទពិសោធន៍ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើតកម្លាំងចលករកំណើនបន្ថែមសម្រាប់វិស័យទេសចរណ៍៕

នាំកិច្ចសហប្រតិបត្តិការ វៀតណាម - សិង្ហបុរី ទៅកាន់បណ្តាវិស័យបច្ចេកវិទ្យា និងចំណេះដឹងកម្រិតខ្ពស់ នាំកិច្ចសហប្រតិបត្តិការ វៀតណាម - សិង្ហបុរី ទៅកាន់បណ្តាវិស័យបច្ចេកវិទ្យា និងចំណេះដឹងកម្រិតខ្ពស់
យុគសម័យ - សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស Le Hoai Trung បានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការនៅសិង្ហបុរី និងកិច្ចសន្ទនាយុទ្ធសាស្ត្រ វៀតណាម - សិង្ហបុរី លើកទីមួយ បានបង្កើតមូលដ្ឋានគ្រឹះនយោបាយកាន់តែរឹងមាំបន្ថែមទៀត ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងបើកចេញនូវទិសដៅសហប្រតិបត្តិការថ្មីស្តីពីការបណ្តុះបណ្តាលធនធានមនុស្ស បច្ចេកវិទ្យាយុទ្ធសាស្ត្រ នវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថល។
លើកកម្ពស់ប្រភពធនធានជនជាតិវៀតណាមនៅសិង្ហបុរីក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងប្រទេសជាតិ លើកកម្ពស់ប្រភពធនធានជនជាតិវៀតណាមនៅសិង្ហបុរីក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងប្រទេសជាតិ
យុគសម័យ - ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍ជនជាតិវៀតណាមនៅសិង្ហបុរី សមមិត្តសមាជិកប្រចាំការនៃគណៈលេខា Tran Cam Tu បានសង្កត់ធ្ងន់លើតម្រូវការពង្រឹងភាពផ្សារភ្ជាប់សហគមន៍ លើកកម្ពស់ប្រភពធនធានអ្នកជំនាញ បញ្ញវន្តអាណិកជន ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវមាគ៌ាកិច្ចការបរទេសរបស់បក្ស រួមចំណែកធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនង វៀតណាម - សិង្ហបុរី។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពីការចូលរួម ឈានទៅរកការរួមចំណែកកំណត់ទម្រង់ច្បាប់ល្បែង៖ មុំមើលអំពីឋានៈការទូតវៀតណាម
ការធ្វើឱ្យសុក្រឹតនូវយន្តការពិសេស បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យទេសចរណ៍ចាប់ពីឆ្នាំ ២០២៧
កសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឆ្លាតវៃចេញពីទិន្នន័យ និងបច្ចេកវិទ្យា
អគ្គកុងស៊ុលវៀតណាមប្រចាំនៅក្រុងព្រះសីហនុជូនសារតាំងកុងស៊ុល
វៀតណាម - កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅកាន់ការរំលឹកខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូត

អានច្រើនបំផុត

ក្រុម K90 ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០ លើកទឹកដីកម្ពុជា
ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra អញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយបុណ្យសែនព្រះខែនៅខេត្ត Tuyen Quang
តភ្ជាប់អ្នកជំនាញ AI សកល ជាមួយបណ្តាបញ្ហាជាក់ស្តែងរបស់វៀតណាម
អ្នកជំងឺអាមេរិកវិលត្រឡប់មកវៀតណាមដើម្បីវះកាត់ផ្លាស់ប្តូរសន្លាក់ជង្គង់ដោយរ៉ូបូត CORI
វៀតណាមម្ចាស់ការពង្រីកលំហកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ