ការតែងតាំងកុងស៊ុលកិត្តិយសវៀតណាមប្រចាំប្រទេសប៉ារ៉ាហ្គាយ

12:31 | 05/03/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ២ មិនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយ លោក Duong Quoc Thanh បានប្រគល់សេចក្តីសម្រេចរបស់រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son តែងតាំងកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅប៉ារ៉ាហ្គាយ ជូនលោកស្រី Maria del Carmen Perez Falabella តាមទម្រង់​អនឡាញ។

ស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុងហូជីមិញផ្តល់អាហារ ចំនួន ៣០០កញ្ចប់ ដល់ប្រជាជនទីក្រុងហូជីមិញដែលជួបការលំបាក ស្ថានអគ្គកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុងហូជីមិញផ្តល់អាហារ ចំនួន ៣០០កញ្ចប់ ដល់ប្រជាជនទីក្រុងហូជីមិញដែលជួបការលំបាក
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka (ជប៉ុន) បើកពិធីរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka (ជប៉ុន) បើកពិធីរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩
ការតែងតាំងកុងស៊ុលកិត្តិយសវៀតណាមប្រចាំប្រទេសប៉ារ៉ាហ្គាយ
លោកស្រី Maria del Carmen Perez Falabella អគ្គកុងស៊ុលកិត្តិយសទីមួយរបស់វៀតណាមប្រចាំនៅប៉ារ៉ាហ្គាយ។

លោកស្រី Falabella គឺជាពាណិជ្ជករដ៏ល្បីល្បាញមួយរូបក្នុងប្រទេសប៉ារ៉ាហ្គាយ បានកាន់មុខតំណែងជាច្រើននៅ​ស្ថាប័នរដ្ឋាភិបាល ដូចជា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ខុទ្ទកាល័យប្រធានាធិបតី និងព្រឹទ្ធសភានៃប្រទេសប៉ារ៉ាហ្គាយ ហើយបច្ចុប្បន្នជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃអគារ Aviadores និងសារមន្ទីរកងទ័ពអាកាសរបស់ប្រទេស។

លោកស្រី Falabella បានសម្តែងនូវមោទនភាពដែលទទួលបានកិត្តិនាម​ជាអគ្គកុងស៊ុលកិត្តិយស វៀតណាម​ដំបូងប្រចាំនៅប៉ារ៉ាហ្គាយ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩៥។ លោកស្រីបានអះអាងថានឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញតួនាទីជាស្ពានតភ្ជាប់រវាងវៀតណាមនិងប៉ារ៉ាហ្គាយ តំណាងគាំទ្រ និងការពារពលរដ្ឋវៀតណាមនៅប៉ារ៉ាហ្គាយ។

លោកស្រី Falabella បានកសាងគម្រោងនូវ​សកម្មភាព​របស់អគ្គកុងស៊ុលកិត្តិយសក្នុងឆ្នាំ ២០២២ និងពេញមួយអាណត្តិ ដោយមានខ្លឹមសារនៃការតភ្ជាប់អាជីវកម្ម ផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍វៀតណាម រួមចំណែកជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យទាំងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង ការជួប​ប្រាស្រ័យ​រវាងប្រជាជន​និង​ប្រជាជន៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព