Trending now
៨០ ឆ្នាំនៃដំណើរជាមួយវៀតណាម
គ្រប់ជំហានរបស់ជនជាតិវៀតណាមតែងតែរួមដំណើរជាមួយមិត្តភក្តិអន្តរជាតិ។ ថ្ងៃនេះបានវិលត្រឡប់ទៅប្រទេសវៀតណាមវិញហើយ ដើម្បីជួបជុំគ្នាអបអរសាទរ។ តោះរំលឹកអនុស្សាវរីយ៍ ដើម្បីឆ្ពោះទៅរកអនាគតដ៏ស្រស់បំព្រង និងមនុស្សធម៌…
ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ-កម្ពុជា
ឃោសនាអំពីចំណងមិត្តភាពជាប្រពៃណីល្អរវាងវៀតណាម និងឡាវ; វៀតណាម-កម្ពុជា។
1 2
ព័ត៌មានបានអានច្រើន
បុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ផ្សព្វផ្សាយចេញពីបណ្តាទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស
យុគសម័យ - ចាប់ពីថ្ងៃទី ២០-៣០ ខែសីហា ឆ្នាំ ២០២៦ ស្ថានទូត និងស្ថានអគ្គកុងស៊ុលវៀតណាមជាច្រើននៅឯបរទេស បានរៀបចំនូវសកម្មភាពនានារំលឹកខួប ៨១ ឆ្នាំនៃបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ដោយទាក់ទាញការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសសាមី តំណាងការទូត មិត្តភក្តិអន្តរជាតិ និងសហគមន៍ជនជាតិវៀតណាមយ៉ាងច្រើនកុះករ។
ពីច្រកទ្វារព្រំដែន ដល់របៀងអភិវឌ្ឍន៍តំបន់ព្រំដែន
យុគសម័យ - តម្លៃនៃកិច្ចសហប្រតិបត្តិការរវាង Lam Dong, Dak Lak ជាមួយបណ្តាមូលដ្ឋានរបស់កម្ពុជា និងឡាវ មិនត្រឹមតែស្ថិតនៅលើចំនួននៃជំនួបប្រជុំ ឬឯកសារដែលបានចុះហត្ថលេខាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើសមត្ថភាពនាំយកតម្រូវការនីមួយៗពីថ្នាក់មូលដ្ឋាន ទៅកាន់ចំកន្លែងដោះស្រាយឱ្យបានត្រឹមត្រូវ តាមរយៈនោះ ប្រែក្លាយខ្សែបន្ទាត់ព្រំដែនឱ្យទៅជាលំហតភ្ជាប់សេដ្ឋកិច្ច និងការអភិវឌ្ឍ។
ដើម្បីឱ្យការរៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញក្លាយជាកម្លាំងផ្ទៃក្នុង
យុគសម័យ - ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរបស់បណ្តាប្រជាជាតិបានបង្ហាញថា គ្មានប្រទេសណាមួយអាចក្លាយជាប្រទេសមហិមាបាន ដោយគ្រាន់តែពឹងផ្អែកលើទីតាំងយុទ្ធសាស្ត្រ ធនធាន ទុនវិនិយោគ ឬបច្ចេកវិទ្យានោះឡើយ។ កត្តាទាំងនោះមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែសរុបមក សុទ្ធតែត្រូវបង្កើតឡើង ដំណើរការ និងលើកកម្ពស់ដោយមនុស្ស។ ដូច្នេះហើយ ធនធានសម្រេចចិត្តបំផុតរបស់ប្រទេសជាតិមួយនៅតែជាធនធានមនុស្ស ចំណែកឯកម្លាំងប្រកបដោយចីរភាពបំផុត គឺជាប្រព័ន្ធតម្លៃដែលតម្រង់ទិសឱ្យមនុស្សគិត ធ្វើសកម្មភាព និងលះបង់រួមចំណែក។
លើកកម្ពស់តួនាទីសហគមន៍ជនជាតិវៀតណាមនៅឯបរទេស
យុគសម័យ - សេចក្តីសម្រេចចិត្តលេខ 23-NQ/TW បានដាក់ចេញនូវតម្រូវការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវការងារចំពោះជនជាតិវៀតណាមនៅឯបរទេស ដោយផ្លាស់ប្តូរចេញពី «ការបំផុស ចងក្រង ថែទាំ» ទៅជា «ការរួមដំណើរ បង្កើតយន្តការ កៀរគរធនធាន» តាមរយៈនោះ លើកកម្ពស់កម្លាំងរបស់អាណិកជនជាង ៦,៥ លាននាក់ ឱ្យក្លាយជាប្រភពធនធានយុទ្ធសាស្ត្រមួយរបស់ប្រទេសជាតិ។
៨១ ឆ្នាំនៃបុណ្យជាតិ៖ ពីមូលដ្ឋានគ្រឹះនៃឯករាជ្យភាព ដល់គោលជំហរ និងកម្លាំងសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី
យុគសម័យ - រយៈពេល ៨១ ឆ្នាំគិតចាប់តាំងពីថ្ងៃដែលលោកប្រធាន Ho Chi Minh បានអានសេចក្តីប្រកាសឯករាជ្យ ប្រទេសវៀតណាមបានឆ្លងកាត់ដំណើរផ្លូវដ៏លំបាកវេទនាជាច្រើន ដើម្បីការពារយ៉ាងរឹងមាំនូវឯករាជ្យភាព អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី ព្រមទាំងកសាងជាបណ្តើរៗនូវសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច វិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងឋានៈអន្តរជាតិ។ សមិទ្ធផលទាំងនោះកំពុងបង្កើតជាគ្រឹះស្ថាន ដើម្បីឱ្យប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ជាមួយនឹងតម្រូវការកាន់តែខ្ពស់អំពីសមត្ថភាពម្ចាស់ការលើខ្លួនឯង និងកម្លាំងប្រកួតប្រជែង។