Trending now
ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងរណសិរ្សនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា
នារសៀលថ្ងៃទី១១ ខែសីហា នៅទីក្រុងហាណូយ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Phung Khanh Tai បានជួបពិភាក្សាការងារជាមួយអនុប្រធានអចិន្រ្តៃយ៍នៃគណៈទាក់ទងបរទេសមជ្ឈិមបក្ស លោក Nguyen Huy Tang (ដែលទើបបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា) ស្តីពីកិច្ចសហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាម និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
ទំនាក់ទំនងវៀតណាម-កម្ពុជា៖ រំលឹកឡើងវិញនូវអតីតកាលដើម្បីឆ្ពោះទៅរកអនាគត
យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី៥៤ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០១៧) ដើម្បីរំលឹកឡើងវិញនូវអនុស្សាវរីយ៍ក្នុងអតីតកាលនៃកិច្ចខិតខំ ប្រឹងប្រែងបង្ហាញនូវឆន្ទៈក្នុងបច្ចុប្បន្នកាលនិងឆ្ពោះទៅបំណងប្រាថ្នានាពេលអនាគតនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទស្សនាវដ្តីយុគសម័យបាន សុំធ្វើបទសម្ភាសន៍ជាមួយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម ។
សម្តេចតេជោ ហ៊ុន សែនសរសើរថា វៀតណាមជាអ្នកជិតខាងល្អក្នុងគ្រាលំបាក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញ បានផ្ញើលិខិតថ្លែងអំណរគុណជូន លោក ង្វៀង សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម ដែលបានសួរសុខទុក្ខ និងផ្តល់ជំនួយថវិកា២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
វៀតណាម - កម្ពុជាបានសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩ និងការឆ្លងដែនដោយខុសច្បាប់
យុគសម័យ - ក្នុងនាមជាប្រទេសជិតខាង ដែលមានទំនាក់ទំនងជិតស្និទ្ធនិងមិត្តភាពជាប្រពៃណី ភាគីទាំងពីរបានខិតខំសម្របសម្រួលនិងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់នឹងរោគរាតត្បាត។
ផ្តល់សិទ្ធិបង្កើតសមាគមមិត្តភាពវៀតណាម - កម្ពុជានៅស្រុក Yen Dung និង ស្រុក Luc Nam (ខេត្ត Bac Giang)
យុគសម័យ - ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang ទើបតែចេញសេចក្តីសម្រេចអនុញ្ញាតឱ្យមានការបង្កើតសមាគមមិត្តភាពវៀតណាម - កម្ពុជានៅស្រុក Yen Dung និងស្រុក Luc Nam (ខេត្ត Bac Giang) អនុវត្តទិសដៅដឹកនាំរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាមសមាគម។ ខេត្ត Bac Giang មិត្តភាពវៀតណាម - កម្ពុជា បន្តយកចិត្តទុកដាក់ក្នុងការកសាងអង្គការមូលដ្ឋាននិងសមាជិកកំពុងអភិវឌ្ឍន៍។
វៀតណាម - កម្ពុជាសន្យារួមគ្នាប្រយុទ្ធនិងជំងឺកូវីដ-១៩ នៅតាមព្រំដែន
ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលបានធ្វើឡើងតាមរយៈសន្និសីទវីដេអូកាលពីថ្ងៃអង្គារ។
វៀតណាម - កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ
នាថ្ងៃទី ២១ ខែធ្នូ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅវៀតណាម និងលោកវរសេនីយ៍ឯក រ៉េម កាន់ អនុព័ន្ធយោធាកម្ពុជាប្រចាំនៅវៀតណាម ក្នុងឱកាសលោកបំពេញបេសកកម្មការទូតនៅវៀតណាម។
វៀតណាម - កម្ពុជា ផ្លាស់ប្តូរលិខិតុបកណ៍សច្ចាប័នឯកសារច្បាប់ចំនួនពីរទទួលស្គាល់លទ្ធិផលការងារខណ្ឌសីមាបោះបង្គោលព្រំដែនគោក
យុគសម័យ - នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើជាសហប្រធានជាមួយឧបនាយករដ្ឋមន្រ្តីលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះវៀតណាម-កម្ពុជាលើកទី១៨ តាមប្រព័ន្ធវីដេអូ។
ការដឹកជញ្ជូនតាមផ្លូវទឹកវៀតណាម - កម្ពុជានៅតែមានសក្តានុពលជាច្រើន
យុគសម័យ - ការដឹកកុងតឺន័រដោយមធ្យោបាយទឹកពីប្រទេសវៀតណាមនិងប្រទេសកម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍខ្លាំងណាស់ជារៀងរាល់សប្តាហ៍មានការធ្វើដំណើរតាមយានយន្តប្រមាណជា ២០ គ្រឿងពី ១៦០-២០០ Teus តាមច្រកព្រំដែនដែលត្រូវនឹងការធ្វើដំណើរជាង ១.០០០ ដងក្នុងមួយឆ្នាំ (១៦០,០០០ ទៅ ២០០,០០០ Teus / ឆ្នាំ ) ។
វៀតណាម - កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក
យុគសម័យ - ក្រសួងដឹកជញ្ជូនវៀតណាម និង ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា ឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ដោយចូលរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
វៀតណាម-កម្ពុជា ប្រកៀកស្មាគ្នាសាមគ្គី
ដោយយល់ឃើញច្បាស់អំពីសារៈសំខាន់នៃការកសាងខ្សែព្រំដែនវៀតណាម - កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ កងទ័ពការពារព្រំដែន អាជ្ញាធរដែនដី និងប្រជាជននៃបណ្ដាខេត្តជាប់ព្រំដែនភាគនិរតីវៀតណាម បានពួតដៃជាមួយប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសមិត្ដកម្ពុជាខិតខំប្រឹងប្រែងអនុវត្តតាមពាក្យស្លោកថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរជាយូរអង្វែង”។
សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho រួមចំណែកក្នុងការជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - កម្ពុជា
យូគសម័យ - ប្រទេសវៀតណាមនិងប្រទេសកម្ពុជាគឺជាភូមិផងរបងជាមួយពីរដែលមានចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាយូរមកហើយ។ ដោយលើកកម្ពស់តួនាទីជាស្ពានរវាងប្រជាជននៃប្រទេសទាំងពីរសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho បានអនុវត្តសកម្មភាពការបរទេសប្រជាជនយ៉ាងសកម្ម រក្សាការផ្លាស់ប្តូរវប្បធម៏ សកម្មភាពមិត្តភាពសាមគ្គីភាព ដោយហេតុនេះរួមចំណែកដល់ការចិញ្ចឹមបីបាច់ថែរក្សានិងអភិវឌ្ឍទំនាក់ទំនងអ្នកភូមិផងរបងជាមួយមិត្តភាពប្រពៃណីសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
វៀតណាម - កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងព្រឹតិការណ៍ការបរទេសពហុភាគី
យុគសម័យ - នារសៀលថ្ងៃទី ៣០ ខែមិថុនា ប្រធានរដ្ឋសភាលោកជំទាវ Nguyen Thi Kim Ngan បានអនុញ្ញតឲ្យ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
ទីក្រុង Can Tho ពូនជ្រំទំនាក់ទំនងសាមគ្គីភាពវៀតណាម - កម្ពុជា
ថ្ងៃទី ២៣ មិថុនា សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho និងសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Can Tho បានអញ្ជើញទៅទស្សនកិច្ច និងជួបធ្វើការជាមួយលោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ក្នុងឪកាសខួបលើកទី ៥៣ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា។
ពិធីបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីលទ្ធផលនៃការគ្រប់គ្រងព្រំដែនគោកវៀតណាម - កម្ពុជា
យុគសម័យ - នាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅស្រុក Ngoc Hoi (ខេត្ត Kon Tum) នាយកដ្ឋានឃោសនាអប់រំមជ្ឈិមសហការជាមួយក្រសួងការបរទេសវៀតណាម ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បញ្ជាការដ្ឋានកងទ័ពព្រំដែន និងគណៈកម្មាធិការបក្សខេត្ត Kon Tum បានរៀបចំសន្និសីទស្តីពីការបណ្តុះបណ្តាលនិងផ្សព្វផ្សាយលទ្ធផលនៃការគ្រប់គ្រងព្រំដែនគោកវៀតណាម - កម្ពុជាក្នុងឆ្នាំ ២០២០ ។
វៀតណាម - កម្ពុជា នឹងរៀបចំសមយុទ្ធសង្គ្រោះនិងឆ្លើយតបចំពោះគ្រោះមហន្តរាយ
យុគសម័យ - នៅថ្ងៃទី ១៦ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសគំនិតផ្តួចផ្តើមអំពីរៀបចំសមយុទ្ធសង្គ្រោះមហន្តរាយរវាងកម្ពុជានិងវៀតណាមដើម្បីលើកកម្ពស់ការជួយសង្គ្រោះមហន្តរាយដើម្បីផលប្រយោជន៍ប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។
វៀតណាម-កម្ពុជា បើកកិច្ចប្រជុំផ្លាស់ប្តូរយោបល់រៀបចំពង្រាងផែនការមេ តភ្ជាប់សេដ្ឋកិច្ចខេត្តជាប់ព្រំដែន
វៀតណាមនិងកម្ពុជា បានបើកកិច្ចប្រជុំផ្លាស់ប្តូរយោបល់ស្តីពី ការរៀបចំពង្រាងផែនការមេ តភ្ជាប់សេដ្ឋកិច្ចខេត្តជាប់ព្រំដែននៃប្រទេសទាំង២ សម្រាប់ឆ្នាំ ២០២១-២០៣០ ដោយបានផ្តោតសំខាន់ទៅលើ វិស័យសំខាន់ៗចំនួន៩ រួមមាន៖ វិស័យគមនាគមន៍, វិស័យវិនិយោគ, វិស័យហិរញ្ញវត្ថុ, វិស័យកសិកម្ម, វិស័យទេសចរណ៍, វិស័យរ៉ែ និងថាមពល, វិស័យបរិស្ថាន, វិស័យសុខាភិបាល និងខឿនសេដ្ឋកិច្ច។
ការប្រកួតបាល់ទាត់មិត្តភាពវៀតណាម - កម្ពុជា
យុគសម័យ - ឆ្ពោះទៅរំលឹកខួបលើកទី ៧៤ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ របស់វៀតណាម (ថ្ងៃទី២ ខែកញ្ញា) នាថ្ងៃទី១០ ខែសីហា នៅរាជធានីភ្នំពេញបានប្រព្រឹត្តទៅការប្រកួតបាល់ទាត់មិត្តភាពរវាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងសមាគមអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅវៀតណាម។
វៀតណាម - កម្ពុជា៖ រំលឹកឡើងវិញពីអតីតកាលដើម្បីឆ្ពោះទៅអនាគត
យុគសម័យ - នាព្រឹកថ្ងៃទី ៤ ខែមករានៅទីក្រុងហាណូយ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុប្រទេសនិងរួមជាមួយកងទ័ពប្រជាជនកម្ពុជាផ្តួលរលំរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧ ខែមករា ១៩៧៩ - ថ្ងៃទី៧ ខែមករា ២០១៩) ដែលបានប្រារព្ធឡើងយ៉ាងឧឡារិកនៅមជ្ឈមណ្ឌលសន្និសីទក្រសួងការពារជាតិនៃទីក្រុងហាណូយ ប្រ ទេស វៀតណាម។ ការប្រារព្ធពិធីនេះក្នុងគោលបំណងផ្សព្វផ្សាយយ៉ាងជ្រាលជ្រៅក្នុងចំណោមប្រជាជន ជាពិសេសជំនាន់យុវជននៃប្រទេសទាំងឲ្យជ្រួតជ្រាបអំពីអត្ថន័យនិងសារៈសំខាន់នៃការអភិរក្ស ការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជានិង ជាពិសេសអំពីការប្រយុទ្ធការពារព្រំដែនភាគនិរតីរបស់ប្រជាជនវៀតណាមនិងការដែលកងទ័ពប្រជាជនវៀតណាម-កម្ពុជាយកឈ្នះលើរបបប្រល័យពូជសាសន៍។ ទន្ទឹមជាមួយគ្នានោះ ជួយឲ្យសាធារណមតិអន្តរជាតិ យល់ពីការពិតអំពីបុព្វហេតុសុចរិតចំពោះការដែល កងទ័ពស្ម័គ្រចិត្តវៀតណាមបានជួយកម្ពុជាក្នុងការឈ្នះ លើរបបរប្រល័យពូជសាសន៍ ដើម្បីប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។
កម្ពុជា៖ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបមិត្តភាពវៀតណាម-កម្ពុជា
យុគសម័យ - ស្តូបមិត្តភាពវៀតណាម-កម្ពុជាបានបើកសម្ពោធយ៉ាងមហោឡារិក នាថ្ងៃទី២០ខែតុលា នៅសួនឧទ្យានសម្ដេចតេជោ ហ៊ុន សែន ខេត្តកែបនៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាស្តូបមិត្តភាពលើកទី១១ដែលបានសាងសង់និងបើកសម្ពោធដាក់ឲ្យដំណើរការតាមការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។