វៀតណាម - កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក

18:32 | 25/11/2020 (សរុបដោយវិច្ឆិកា)

យុគសម័យ - ក្រសួងដឹកជញ្ជូនវៀតណាម និង ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា ឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ដោយចូលរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Nguyen Van The .

នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកា រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Nguyen Van The បានចូលរួមកិច្ចពិភាក្សាទ្វេភាគីតាមប្រព័ន្ធវិដេអូជាមួយរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនរបស់កម្ពុជាលោកស៊ុន ចាន់ថុល នៅក្នុងទម្រង់តាមអ៊ិនធរណេតជុំវិញការបង្កើនចរាចរណ៍ឆ្លងកាត់ព្រំដែនវៀតណាម​ - កម្ពុជា។

លោករដ្ឋមន្រ្តី Nguyen Van The បានឲ្យដឹងថាប្រទេសវៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងការដឹកជញ្ជូនរវាងប្រទេសទាំងពីរ។ ប្រទេសវៀតណាមកំពុងសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលអាចភ្ជាប់ជាមួយប្រទេសកម្ពុជាដូចជាផ្លូវហាយវ៉េភ្ជាប់កំពង់ផែសមុទ្រនៅតាមតំបន់ដីសណ្តទន្លេមេគង្គកាត់តាម Ha Tien ឆ្លងកាត់ An Giang ជាមួយប្រទេសកម្ពុជា។ ល។

លោក ​Nguyen Van The ៖ «យើងឯកភាពគ្នាក្នុងការពង្រឹងការផ្លាស់ប្តូររវាងភាគីទាំងពីរដើម្បីដោះស្រាយបញ្ហាឱ្យបានម៉ត់ចត់ទន្ទឹមនឹងនេះដើម្បីអនុវត្តដំណោះស្រាយដើម្បីជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនសម្រួលដល់កំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសហប្រធានជាមួយភាគីវៀតណាម បានថ្លែងថា ដើម្បីដោះស្រាយបញ្ហា កកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ, កម្ពុជា- វៀតណាម បានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ច ទៅតាមវិស័យទាំងការ ដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំងពីរ ត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែ ជូននាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួនផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា កម្ពុជាបាន និងកំពុងសាងសង់ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជាទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងផងដែរថា តាមការស្នើសុំបញ្ជាក់ពីភាគីកម្ពុជា ទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ ភាគីវៀតណាមបានឆ្លើយតបថា ខ្លួនបាននិងកំពុងសិក្សាគម្រោងនេះ យ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះ ឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន