យុគសម័យ - ស្តូបមិត្តភាពវៀតណាម-កម្ពុជាបានបើកសម្ពោធយ៉ាងមហោឡារិក នាថ្ងៃទី២០ខែតុលា នៅសួនឧទ្យានសម្ដេចតេជោ ហ៊ុន សែន ខេត្តកែបនៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាស្តូបមិត្តភាពលើកទី១១ដែលបានសាងសង់និងបើកសម្ពោធដាក់ឲ្យដំណើរការតាមការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។
រូបថតៈ http://akp.gov.kh
អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច; អនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា; ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមនិងជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា ពញាចក្រីហេង សំរិន។ ពីសំណាក់ភាគីវៀតណាមមានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh; អគ្គកុងស៊ុលវៀតណាមទទួលបន្ទុកខេត្តកែប លោក Nguyen The Cuong រួមទាំងអនុពន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាផងដែរ។
ទិដ្ឋភាពនៃពិធីបើកសម្ពោធស្តូបមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងកែបនៃព្រះរាជាណាចក្រកម្ពុជា (រូបថតៈ យោងតាម FB Men Sam An Cambodia Deputy Prime Minister )
អញ្ជើញថ្លែងក្នុងពិធី លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា“ក្នុងនាមសម្ដេចអគ្គមហាពញាចក្រី ហេង សំរិននិងក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផល ស្ដូបមិត្ដភាពកម្ពុជា-វៀតណាម។ ថ្ងៃនេះ ខេត្តកែបយើង ទទួលបានសមិទ្ធផលថ្មីៗថែមទៀតដែលជាការលើកមុខលើកមុខមាត់ខេត្តឱ្យកាន់តែស្រស់ស្អាត់មួយកម្រិតទៀត។ ទន្ទឹមនេះ ខ្ញុំសូមឱ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋចូលរួមការពារសមិទ្ធផលទាំងនេះឱ្យបានស្ថិតស្ថេរ គង់វង្ស យូរអង្វែងជាប្រយោជន៍របស់ខេត្ត របស់បងប្អូនទាំងអស់គ្នា ចូលរួមការពារបរិស្ថានឱ្យបានល្អ ទាំងបរិស្ថានឆ្នេរ បរិស្ថានសមុទ្រ បរិស្ថានភ្នំ ដែលទាំងអស់គ្នាសុទ្ធជាអេកូទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្ត នាំឱ្យមានចំនួនភ្ញៀវទេសចរណ៍កើនឡើង ជីវភាពប្រជាពលរដ្ឋយើងក៏កាន់តែធូរធារ សុភមង្គល ភាពសុខដុមរមនាកាន់តែប្រសើរ”។
រូបថតៈ http://akp.gov.kh
លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែនសំអន បានសង្កត់ធ្ងន់ថា ស្តូបមិត្តភាពនេះជានិមិត្តរូបបញ្ជាក់ឲ្យចំណងមិត្តភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរដែលបានសាមគ្គីគ្នា ប្រគៀកស្មារ រំដោះនិងជួយប្រទេសកម្ពុជា រស់រានមានជីវិតដើម្បីមានការអភិវឌ្ឍដូចសព្វថ្ងៃ។
រូបថតៈ យោងតាម FB Men Sam An Cambodia Deputy Prime Minister
អញ្ជើញចូលរួមក្នុងពិធី អនុព័ន្ធយោធាវៀតណាមនៅកម្ពុជា លោកវរសេនីយ៍ឯក Nguyen Anh Dung បានអះអាងថា ការដែលថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានឯកភាពដឹកនាំការជួសជុលនិងសាងសង់ថ្មីស្តូបមិត្តភាពវៀតណាម - កម្ពុជានៅតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេសកម្ពុជា គឺដើម្បីបង្ហាញនិងចិញ្ចឹមថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងផ្នែកយោធានិងប្រជាជននៃប្រទេសទាំងពីរផងដែរ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)







មតិពីមិត្តអ្នកអាន