Trending now
កម្ពុជាស្ថិនក្នុងចំណោមប្រទេសចំនួន ១៧ ដែលវៀតណាមទទួលស្គាល់គ្នាទៅវិញទៅមកនូវ “លិខិតឆ្លងដែនវ៉ាក់សាំងកូវីដ”
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Lê Thi Thu Hằng បាននិយាយថា វៀតណាមបានឈានដល់កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកនៃ “លិខិតឆ្លងដែនវ៉ាក់សាំង” ជាមួយប្រទេសចំនួន១៧ គិតត្រឹមថ្ងៃទី១៧ ខែមីនា រួមទាំងប្រទេសកម្ពុជាផងដែរ។
ប្រទេសចំនួន ១៥ បានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម
ប្រទេស និងដែនដីចំនួន ១៥ រួមមាន៖ ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី ឥណ្ឌា បេឡារុស្ស កម្ពុជា ហ្វីលីពីន ប៉ាឡេស្ទីន ម៉ាល់ឌីវ នូវែលសេឡង់ ស្រីលង្កា អេហ្ស៊ីប ទួរគី និងសិង្ហបុរី។
វៀតណាមទទួលស្គាល់បណ្តោះអាសន្ននូវលិខិតឆ្លងដែនវ៉ាក់សាំងរបស់ប្រទេសនិងដែនដីចំនួន ៧១
នៅរសៀលថ្ងៃទី២១ ខែតុលា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួង ការបរទេសវៀតណាមដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូនោះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានឲ្យដឹងថានាបច្ចុប្បន្នវៀតណាមកំពុងទទួលស្គាល់ លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិករបស់ប្រទេសនិងតំបន់ដែនដីចំនួន៧២ ហើយ ផ្ទុយមកវិញ មានប្រទេសនិងតំបន់ដែនដីមួយចំនួនក៏ទទួលស្គាល់វិញ្ញាបនបត្រ ចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ ឬលិខិតបញ្ជាក់អ្នកជំងឺកូវីដ-១៩បានជាសះស្បើយ ក្នុងនីតិវិធី ត្រួតពិនិត្យអន្តោប្រវេសន៍ផងដែរ។
វៀតណាមទទួលស្គាល់ «លិខិតឆ្លងដែនវ៉ាក់សាំង» ជាមួយបណ្តាប្រទេស
ការិយាល័យរដ្ឋាភិបាលទើបបានចេញឯកសារជាលាយលក្ខអក្សរមួយដែលបង្ហាញពីមតិដឹកនាំ របស់លោកនាយករដ្ឋ មន្រ្តី Pham Minh Chinh ស្តីពីការទទួលស្គាល់ «លិខិតឆ្លងដែនវ៉ាក់សាំង» ដែលត្រូវបានស្គាល់ថាជា លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក ដោយបញ្ជាក់ថាការទទួលស្គាល់គ្នាទៅវិញទៅមកនៃ «លិខិតឆ្លងដែនវ៉ាក់សាំង» រវាងវៀតណាមនិងបណ្តាប្រទេសក្នុងតំបន់និងពិភពលោកមានសារៈសំខាន់និងជាពិសេសចាំបាច់ណាស់នៅក្នុងបរិបទបច្ចុប្បន្ន។
ការអនុវត្តលិខិតឆ្លងដែនវ៉ាក់សាំង - ដំបូងបង្អស់គឺសុវត្ថិភាពសម្រាប់ប្រជាជន
នាយករដ្ឋមន្រ្តីបានបញ្ជាឲ្យក្រសួងសុខា ភិបាលសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ពិចារណាលើវិធានការបង្ការប្រឆាំង រោគរាតត្បាតដ៏សមស្រប នៅពេលដាក់ឲ្យដំណើរការលិខិតឆ្លងដែនវ៉ាក់សាំង។
ព័ត៌មានបានអានច្រើន
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
យុគសម័យ - ថ្មីៗនេះ នៅឯរាជធានី Seoul គណៈកម្មាធិការប្រជាជនខេត្ត Hung Yen សម្របសម្រួលជាមួយនិងនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ទីភ្នាក់ងារជម្រុញពាណិជ្ជកម្មព្រមទាំងការវិនិយោគកូរ៉េខាងត្បូង KOTRA ចាត់តាំងសន្និបាតជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មខេត្ត Hung Yen។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
យុគសម័យ - យោងតាមអ្នកជំនាញការ វដ្តកំណើនសេដ្ឋកិច្ចបន្ទាប់នៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នឹងត្រូវបានកំណត់រូបរាងដោយក្រុម ៥ ប្រទេស រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃព្រមទាំងហ្វីលីពីន។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។