Trending now
Vietjet ស្តារជើងហោះហើរត្រង់ពីដាឡាត់-បាងកក
យុគសម័យ - ក្រុមហ៊ុន Vietjet Thailand បើកជើងហោះហើរត្រង់តភ្ជាប់ទីក្រុង Da Lat ជាមួយទីក្រុងបាងកក រដ្ឋធានីនៃប្រទេសថៃ ក្រោយរយៈពេលអាក់ខានជាបណ្តោះអាសន្តដោយ សារវិបត្តិជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២។
វៀតណាមបានប្រឆាំងជំទាស់យ៉ាងពេញទំហឹងចំពោះការបញ្ជូននាវាចម្បាំងនិងយន្តហោះចម្បាំងរបស់ចិនទៅ កាន់ប្រជុំកោះ Truong Sa (Spratly Island)
យុគសម័យ - នារសៀលថ្ងៃទី ៦ ខែសីហា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ របស់ក្រសួងការបរទេស ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានស្តីពីការដែលប្រទេសចិនបានបញ្ជូននាវាចម្បាំងនិងយន្តហោះ ចម្បាំងទៅកាន់អង្គភាពនានានៅប្រជុំកោះ Truong Sa (Spratly Island) របស់វៀតណាមដែលត្រូវ បានចិនទន្ទ្រានកាន់កាប់ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់ថាថា“ វៀតណាមប្រឆាំងជំទាស់ជាយ៉ាងដាច់ខាតតែម្តង”។
ឥណ្ឌូណេស៊ី បញ្ជូនយន្តហោះចម្បាំងទៅឃ្លាំមើលនាវាចិនក្នុងសមុទ្រខាងកើត
ទំនងជាចង់គំរាមឲ្យនាវាយាមល្បាត និងទូកនេសាទចិន ដកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនឲ្យកាន់តែឆាប់រហ័យ នាថ្ងៃទី៧ ខែមករា ទីក្រុងហ្សាការតា(ប្រទេសឥណ្ឌូនេស៊ី) បានបញ្ជូនយន្តហោះចម្បាំងចំនួន ៤គ្រឿង ទៅឃ្លាំមើលនាវា និងទូកនេសាទរបស់ចិន។ បើតាមអ្នកនាំពាក្យកងកម្លាំងជើងអាកាសឥណ្ឌូណេស៊ីលោក Fajar Adriyanto យន្តហោះចម្បាំងប្រភេទ F-16 ចំនួន៤គ្រឿង ត្រូវបើកប្រតិបត្តិការរបស់ខ្លួន ហោះហើរលើប្រជុំកោះណាទុណា និងតំបន់ជុំវិញប្រជុំកោះមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ព័ត៌មានបានអានច្រើន
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
យុគសម័យ - ថ្មីៗនេះ នៅឯរាជធានី Seoul គណៈកម្មាធិការប្រជាជនខេត្ត Hung Yen សម្របសម្រួលជាមួយនិងនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ទីភ្នាក់ងារជម្រុញពាណិជ្ជកម្មព្រមទាំងការវិនិយោគកូរ៉េខាងត្បូង KOTRA ចាត់តាំងសន្និបាតជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មខេត្ត Hung Yen។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
យុគសម័យ - យោងតាមអ្នកជំនាញការ វដ្តកំណើនសេដ្ឋកិច្ចបន្ទាប់នៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នឹងត្រូវបានកំណត់រូបរាងដោយក្រុម ៥ ប្រទេស រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃព្រមទាំងហ្វីលីពីន។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។