Trending now
ជនជាតិវៀតណាមដំបូងដែលទទួលបានពានរង្វាន់ TechWomen ១០០ របស់ចក្រភពអង់គ្លេស
ដោយមានការស្រាវជ្រាវ និងវិភាគទានឆ្នើមក្នុងវិស័យជីវបច្ចេកវិទ្យា លោកបណ្ឌិត Nguyen Thuy Ba Linh មកពីសាកលវិទ្យាល័យ UCL (University College London) បានក្លាយជាអ្នកវិទ្យាសាស្ត្រវៀតណាមដំបូងគេដែលឈ្នះពានរង្វាន់ TechWomen ១០០ របស់ព្រះរាជាណាចក្រ។
Leader Camp - កន្លែងលេងកំសាន្តគួរឱ្យចាប់អារម្មណ៍សម្រាប់និស្សិតវៀតណាមនៅចក្រភពអង់គ្លេស
យុគសម័យ - យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំនៅទីក្រុងឡុងដ៍ បានឲ្យដឹងថា នាថ្ងៃទី១៨ ខែកុម្ភៈ និស្សិតវៀតណាមជាង ២០០នាក់ មកពីសាកលវិទ្យាល័យនានាទូទាំងប្រទេសអង់គ្លេសបានចូលរួមកម្មវិធី Leader Camp ២០២៣ នៅសកលវិទ្យាល័យ London South Bank ជាមួយនឹងបំណងប្រាថ្នាដើម្បីស្វែងរកសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ ហ៊ានជំនះឆ្លងកាត់តំបន់សុវត្ថិភាពដើម្បីប្រដេញតាមគោលដៅ និងក្តីសុបិនរបស់ពួកគេ។
លើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Cambridge ក្នុងកំណើនបៃតង និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
យុគសម័យ - នាថ្ងៃទី ១៣ កុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស លោក Nguyen Hoang Long បានទៅទស្សនកិច្ច និងធ្វើការនៅសាកលវិទ្យាល័យ Cambridge ចក្រភពអង់គ្លេស។
រដ្ឋាភិបាលចក្រភពអង់គ្លេស និងអង្គការ UNICEF បរិច្ចាគឧបករណ៍វេជ្ជសាស្ត្មានរតម្លៃ ៥០០,០០០ ផោនដល់វៀតណាម
យុគសម័យ - នាថ្ងៃទី ២៩ ខែធ្នូ ស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងហាណូយបានប្រកាសថា អង្គភាពនេះ និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានបរិច្ចាកសម្ភារៈបរិក្ខារពេទ្យចំនួន ៥០០,០០០ ផោនដល់ក្រសួងសុខាភិបាលវៀតណាម ដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវប្រព័ន្ធសុខាភិបាល។
ប្រកាស Logo ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងចក្រភពអង់គ្លេស
យុគសម័យ - នាព្រឹកថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុងហាណូយ ស្ថានទូតអង់គ្លេសបានប្រកាសជាផ្លូវការនូវ Logo ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងចក្រភពអង់គ្លេស និងវៀតណាម (១១ កញ្ញា ១៩៧៣ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣)។ Logo នេះនឹងត្រូវបានប្រើប្រាស់នៅក្នុងសកម្មភាពទាំងអស់របស់ចក្រភពអង់គ្លេសនៅក្នុងប្រទេសវៀតណាមនៅឆ្នាំក្រោយ។
ចក្រភពអង់គ្លេសជួយវៀតណាមអភិវឌ្ឍថាមពលខ្យល់
យុគសម័យ - ស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាមបានសហការជាមួយអគ្គិសនីវៀតណាម (EVN) និងសាជីវកម្មបញ្ជូនថាមពលជាតិ (EVNNPT) រៀបចំសិក្ខាសាលាជាបន្តបន្ទាប់ស្តីពី "ការចែករំលែកបទពិសោធន៍របស់ចក្រភពអង់គ្លេសក្នុងប្រតិបត្តិការ និងការគ្រប់គ្រងបណ្តាញអគ្គិសនីជាតិប្រកបដោយប្រសិទ្ធភាព"។
កិច្ចចរចារលើកិច្ចព្រំព្រៀង FTA វៀតណាម - ចក្រភពអង់គ្លេសគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០
សិក្ខាសាលាតាមអ៊ិនធឺរណែតរវាងវៀតណាម - ចក្រ ភពអង់គ្លេសស្តីពី “ទស្សនវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្មរបស់វៀត ណាម៖ ឱកាសសម្រាប់ធុរកិច្ចវៀតណាមនិងអង់គ្លេស” បានធ្វើឡើង នារសៀលថ្ងៃទី ៦ ខែតុលា។
ចក្រភពអង់គ្លេសសង្ឃឹមថានឹងពង្រឹងការតភ្ជាប់ជាមួយអាស៊ាននាពេលអនាគត
យុគសម័យ - មន្ត្រីអង់គ្លេសនិយាយថាប្រទេសនេះចង់បន្តទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ អង់គ្លេសជាដៃគូសន្ទនាតាមរយៈសហភាពអឺរ៉ុបអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។
លោក ដូណាល់ ត្រាំ ទៅដល់ចក្រភពអង់គ្លេសហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ចក្រភពអង់គ្លេស ហើយនៅព្រឹកថ្ងៃចន្ទនេះ សម្រាប់ការបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។
ព័ត៌មានបានអានច្រើន
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
យុគសម័យ - យោងតាមអ្នកជំនាញការ វដ្តកំណើនសេដ្ឋកិច្ចបន្ទាប់នៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នឹងត្រូវបានកំណត់រូបរាងដោយក្រុម ៥ ប្រទេស រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃព្រមទាំងហ្វីលីពីន។