កិច្ចចរចារលើកិច្ចព្រំព្រៀង FTA វៀតណាម - ចក្រភពអង់គ្លេសគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០

09:46 | 07/10/2020 (ហេង វុធ្ធ)

សិក្ខាសាលាតាមអ៊ិនធឺរណែតរវាងវៀតណាម - ចក្រ ភពអង់គ្លេសស្តីពី “ទស្សនវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្មរបស់វៀត ណាម៖ ឱកាសសម្រាប់ធុរកិច្ចវៀតណាមនិងអង់គ្លេស” បានធ្វើឡើង នារសៀលថ្ងៃទី ៦ ខែតុលា។

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ Đức Duy/Vietnam+)

ថ្លែងនៅក្នុង សិក្ខាសាលានេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Hoang Quoc Vuong បានសង្កត់ធ្ងន់ ថា ចក្រភពអង់គ្លេសគឺជាទីផ្សារសំខាន់ និងជាដៃគូអាទិ ភាពសម្រាប់កិច្ចសហប្រតិបត្តិការរបស់វៀតណាម។ ចក្រភពអង់គ្លេសគឺជាទីផ្សារមានសក្តា នុពលសម្រាប់ផលិតផលកសិ កម្មត្រូពិក វាយនភណ្ឌ ស្បែក ជើង ផលិតផលធ្វើពីឈើ និងទូរស័ព្ទ ដែលសុទ្ធតែជាផលិត ផលឧត្តមភាពរបស់វៀតណាម។ ជាមួយគ្នានេះ វៀតណាមគឺជាទីផ្សារ ជាច្រកចេញចូលសម្រាប់ សហគ្រាសអង់គ្លេសដើម្បីចូលទៅកាន់ទីផ្សារក្នុងតំបន់ដ៏ធំមួយនេះ។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Hoang Quoc Vuong បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់សហគ្រាសអង់គ្លេស លើវិស័យថាមពលកកើតឡើងវិញ ជាពិសេសថាមពលខ្យល់នៅលំហរសមុទ្រវៀតណាមរបស់សហគ្រាសអង់គ្លេស។

ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម លោក Gareth Ward បានមានប្រសាសន៍ថា៖ វៀតណាមនិងចក្រភពអង់គ្លេសកំពុងចរចាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជំនាន់ថ្មីរវាងប្រទេសទាំងពីរ និង អាចសម្រេចបាននៅចុងឆ្នាំនេះ៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត