Trending now
ការលើកកម្ពស់គុណភាពរស់នៅរបស់ ជនជាតិ ខ្មែរ ស្រុក កូវង៉ាង ខេត្ត ត្រាវិញ
ការកំណត់ការកសាងជនបទថ្មីគឺជាគោលនយោបាយសំខាន់របស់បក្សនិងរដ្ឋ; គឺជាទំនួលខុសត្រូវរបស់ប្រព័ន្ធនយោបាយ និងសង្គមទាំងមូល។ នាពេលថ្មីៗនេះ ស្រុក កូវង៉ាង (ខេត្ត ត្រាវិញ) បានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តដំណោះស្រាយជាច្រើនស្របគ្នា ដោយបានប្តេជ្ញាចិត្តកសាងស្រុកជនបទថ្មីដោយជោគជ័យនៅចុងឆ្នាំ ២០២២។ ក្នុងនោះតំបន់បងប្អូនជនជាតិ ខ្មែរ រស់ក្នុងស្រុកនេះ បានវិនិយោគរាប់រយពាន់លានដុងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្ថម្ភវិនិយោគក្នុងផលិតកម្ម ដីលំនៅឋាន ផ្ទះលំនៅ ទឹកស្អាត។ល។ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ នៅភូមិសាស្រ្ត។ល។
វៀតណាមបន្តរួមចំណែកក្នុងការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ
យុគសម័យ - គោលជំហរដោយឥតងាករេរបស់វៀតណាមគឺគាំទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅឧបទ្វីបកូរ៉េ; គាំទ្រភាគីដែលបង្ហាញសុច្ឆន្ទៈក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការខិតខំប្រឹងប្រែងសម្រាប់គោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរ និងការកសាងសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។ ដោយឈរលើស្មារតីនោះ ក៏ដូចជាជាប្រទេសដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយកូរ៉េខាងជើង និងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូង វៀតណាមបាននិងកំពុងបន្តរួមចំណែកក្នុងដំណើរការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្សះផ្សានៅឧបទ្វីបកូរ៉េ។ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។
ការគោរព ការការពារ និងការលើកស្ទួយសិទ្ធិមនុស្សគឺជាគោលការណ៍ឥតងាករេរបស់វៀតណាម
យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថាការគោរព ការការពារនិងការលើកស្ទួយសិទ្ធិមនុស្សជាគោលការណ៍ឥតងាករេរបស់វៀតណាម ។
ព័ត៌មានបានអានច្រើន
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
យុគសម័យ - ថ្មីៗនេះ នៅឯរាជធានី Seoul គណៈកម្មាធិការប្រជាជនខេត្ត Hung Yen សម្របសម្រួលជាមួយនិងនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ទីភ្នាក់ងារជម្រុញពាណិជ្ជកម្មព្រមទាំងការវិនិយោគកូរ៉េខាងត្បូង KOTRA ចាត់តាំងសន្និបាតជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មខេត្ត Hung Yen។
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
យុគសម័យ - រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Vu Hai Quan បានអះអាងថា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានឹងរួមដំណើរក្នុងការវិនិយោគ បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម បង្កើតលំហរដើម្បីឱ្យសហគ្រាសនិងសាកលវិទ្យាល័យរួមគ្នាស្រាវជ្រាវ ធ្វើតេស្តសាកល្បងព្រមទាំងអភិវឌ្ឍន៍ផលិតផលបច្ចេកវិទ្យាថ្មី។
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
យុគសម័យ - ជាមួយនិងទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ៩៣ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២៥ វៀតណាមព្រមទាំងប៉ារ៉ាហ្គាយកំពុងឈរនៅចំពោះមុខកាលានុវត្តភាពជាច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យពាណិជ្ជកម្ម ការវិនិយោគព្រមទាំងកសិកម្ម។ ការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងខឿនសេដ្ឋកិច្ចទាំងពីររួមជាមួយនិងបណ្តាការខិតខំប្រឹងប្រែងជម្រុញការតភ្ជាប់សហគ្រាសត្រូវបានរំពឹងថានឹងបង្កើតជាកម្លាំងចលករនាំយកទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤
យុគសម័យ - សម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ត្រូវបានបើកឡើងយ៉ាងសមោឡារិកជានារសៀលព្រឹកនេះ (ថ្ងៃទី ២០ ខែកក្កដា) នៅឯរាជធានី Ha Noi។ ទៅតាមកម្មវិធី សម័យប្រជុំនឹងធ្វើការងាររហូតដល់ថ្ងៃទី ២៤ ខែកក្កដា។