Trending now
សម្រស់នៃរមណីយដ្ឋានក្បាលស្ពាននៅខេត្តសៀមរាប
ក្បាលស្ពានមានទីតាំងស្ថិតនៅចំងាយ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប និង ប្រហែល ១៨គីឡូម៉ែត្រពី ប្រាសាទបន្ទាយស្រី។ កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០។ កន្លែងនេះមានចម្លាក់ធ្វើអំពីថ្មនៅក្នុង និង ជុំវិញស្ទឹងក្បាលស្ពាន។ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សទី១១ ដល់ទី១៣ ក្បាលស្ពានត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ និង ស្ថាបនារួចជាស្ថាពរដោយ ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ។
គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ នៅទឹកដីអង្គរ
ក្រុមហ៊ុនអភិវឌ្ឍន៍វ្យាធបុរៈ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ ត្រៀមខ្លួនសម្ពោធគម្រោងទី៣ របស់ខ្លួនជាផ្លូវការនៅពេលដ៏ឆាប់ៗខាងមុខនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ខេត្តសៀមរាបសម្រេចអនុញ្ញាតឲ្យអាជីវករក្នុងតំបន់ផាប់ស្ទ្រីត និងតំបន់អង្គរ-ឃ្យុងយូ លក់ដូរជាធម្មតា ប៉ុន្តែត្រូវរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩
បើយោងតាម ទូរទស្សន៍ជាតិខេត្តសៀមរាប - TV Siem Reapបានបញ្ញាក់ថា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្រេចអនុញ្ញាតឲ្យអាជីវករក្នុងតំបន់ផាប់ស្ទ្រីត និងតំបន់អង្គរ-ឃ្យុងយូ លក់ដូរជាធម្មតា នៅថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ ប៉ុន្តែត្រូវរឹតបន្តឹងវិធានការការពារជំងឺកូវីដ-១៩នៅតាមកន្លែងនីមួយៗ ព្រមទាំងមានការត្រួតពិនិត្យពីមន្ត្រីជំនាញ។
គយគន់ទេសភាពព្រះអាទិត្យរះកាន់តែស្អាតអស្ចារ្យលើលោកនឹងបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ២១ ដល់ ២៣ ខែកញ្ញា នៅខេត្តសៀមរាប
ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជា ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្ស ។ ជនបរទេសខ្លះគេមិនស្គាល់ទេឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា អង្គរទើបគេស្គាល់។ ថែមទាំង បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តកាន់តែកើតមានឡើងចំនួនពីរដងក្នុងមួយឆ្នាំ ដូច្នេះភ្ញៀវទេសចរបានឆ្លៀតយកឱកាសនេះ ដើម្បីថតរូបទុកជាអនុស្សវរីយ៍។
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារអាម៉េរិក ដើម្បីធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធខេត្តសៀមរាប
ថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចតេជោបានសរសេរថា ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិឡើយ។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារអាម៉េរិក សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ-១៩។
ស្រុកបន្ទាយស្រី ទទួលបានជ័យលាភីមាន់អាំងឆ្ងាញ់ជាងគេ ប្រចាំខេត្តសៀមរាប
ការប្រកួតដណ្តើមពានរង្វាន់ មាន់អាំងសៀមរាបឆ្ងាញ់ជាងគេ នៅក្នុងកម្មវិធីសម្រាកសៀមរាបបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ដោយមានបេក្ខជនចូលរួមប្រកួតចំនួន១២ក្រុម ក្នុង១ក្រុមមានចុងភៅ២នាក់ មកពីបណ្តាស្រុក-ក្រុងចំនួន៩ រួមមាន ក្រុងសៀមរាប ស្រុកពួក ក្រឡាញ់ ប្រាសាទបាគង សូទ្រនិគម វ៉ារិន ស្វាយលើ បន្ទាយស្រី និងស្រុកអង្គរធំ លើបណ្តាក្រុង-ស្រុកទាំង១២របស់ខេត្តសៀមរាប។
គម្រោងទេសចរណ៍លើទឹកខេត្តសៀមរាបអាចបញ្ចប់ក្នុងចុងសប្ដាហ៍នេះ
ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេស ក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។
បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបត្រូវបានកក់ជាបន្តបន្ទាប់ ស្របពេលការឈប់សម្រាកច្រើនថ្ងៃកាន់តែកៀក
គិតមកទល់ថ្ងៃទី១២ ខែសីហានេះ មានភ្ញៀវក្នុងស្រុកបានចាប់ផ្តើមកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ហើយ ស្របពេលដែលនៅសល់តែប្រាំថ្ងៃទៀតប៉ុណ្ណោះកម្មវិធីឈប់សម្រាកសៀមរាបនឹងចាប់ផ្តើម។នេះបើតាមការបញ្ជាក់របស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៤ ខែសីហា នេះ។
កម្ពុជាគ្រោងដាក់ខេត្តសៀមរាបជាតំបន់រមណីយដ្ឋានគ្មានកូវីដ១៩
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយអភិបាលខេត្ត កំពុងតែពិចារណានិងគ្រោងស្នើទៅគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ដើម្បីប្រកាសដាក់ខេត្តសៀមរាប ជាតំបន់រមណីយដ្ឋានដែលគ្មានកូវីដ-១៩(COVID-19 Free) ។ នេះបើយោងតាមការថ្លែងឲ្យដឹងពីសំណាក់លោក ពៅ ពិសិទ្ធ អភិបាលរងខេត្តសៀមរាប ។
កម្ពុជាស្វែងរកបានគ្រឹះកំពែងបុរាណដែលកប់ក្នុងដីនៅជំវិញប្រាសាទអង្គរវត្ត(ខេត្តសៀមរាប)
យុគសម័យ - កាលពីចុងខែមិនា និងពាក់កណ្តាលខែមេសានេះ ក្រុមមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរា ក៏បានរកឃើញរបកគំហើញថ្មីនៃសំណង់ឈើដែលមានអាយុកាលប្រមាណ ១ពាន់ឆ្នាំ រួមនិងរូបបដិមាព្រះគណេស នៅចំកណ្តាលបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត និងបំណែកព្រះពុទ្ធបដិមាជាង ១៤០បំណែក ឬស្មើនឹង២១អង្គ លាយឡំជាមួយសំណល់សម័យទំនើបក្នុងទស្សវត្សទី៦០ទៅ៧០ ដែលកប់ក្នុងដី នៅផ្នែកខាងត្បូងនៃបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ការរកឃើញនេះនឹងផ្តល់ទិន្នន័យថ្មីសម្រាប់ការសិក្សាខាងបុរាណវិទ្យា ប្រវត្តិសាស្រ្តនិងស្ថាបត្យកម្មរបស់កម្ពុជា។
ប្រាសាទនាគព័ន្ធ និងជំនឿក្នុងការព្យាបាលជំងឺ
ប្រាសាទនាគព័ន្ធមានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ហើយប្រាសាទនេះ មានស្រះ សន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃ សញ្ញាមន្ទីពេទ្យ។
កម្ពុជានឹងសិក្សាអំពីការកសាងផ្លូវថ្មីពីខេត្តបាត់ដំបងទៅខេត្តសៀមរាប
ថ្លែងទៅកាន់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ«ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នារសៀលថ្ងៃទី ១៤ ខែមីនាឆ្នាំ២០២០ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំ ឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបម្រើឱ្យវិស័យទេសចរណ៍ រួមមានអាកាសយានដ្ឋាន ផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សណ្ឋាគារ និងរមណីយដ្ឋានផ្សេងៗតាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ តាមផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស។
ទេសចរណ៍បេតិកភណ្ឌ ធម្មជាតិ និងវប្បធម៌ ត្រូវបានដាក់ជជែកក្នុងសន្និសីទមេគង្គ-ឡានឆាង នៅខេត្តសៀមរាប
ក្រសួងទេសចរណ៍ បានទទួលរៀបចំសន្និសីទមេគង្គ-ឡានឆាង ស្ដីពីការបកស្រាយបេតិកភណ្ឌ ធម្មជាតិ និងវប្បធម៌ ឆ្ពោះទៅរកមគ្គទេសក៍ប្រកបដោយគុណភាព និងទេសចរពេញចិត្ត ចាប់ថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដោយមានតំណាងសមាជិកមេគង្គ-ឡាងឆាង (កម្ពុជា ចិន វៀតណាម ឡាវ ភូមា និងថៃ) ប្រមាណ១៥០នាក់ចូលរួម។
នៅខេត្តសៀមរាប នឹងមានសាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុយប្រ៊ូល បណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេចរណ៍
អភិបាលខេត្តសៀមរាប និងលោកប៉ូល ឌុយប្រ៊ូល បានចុះហត្ថលេខាលើកិច្ចសន្យា ស្តីពីការបន្តផ្តល់ទីតាំង និង អគារជូនដល់អង្គការបណ្តុះបណ្តាល និង វឌ្ឍនភាពកម្ពុជា ដើម្បីសាងសង់សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុយប្រ៊ូល។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នៅខេត្តសៀមរាប
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាពបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។
កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បើកកិច្ចប្រជុំពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍ នៅខេត្តសៀមរាប
កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំង៣ កម្ពុជា ឡាវ និងមីយ៉ាន់ មា (CLM) ស្ដីពី តួនាទីប្រទេសបញ្ជូនដើម្បីពង្រឹងកិច្ចការពារ ពលករទេសន្តរប្រវេសន៍ ក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ។
អាណាចក្រអង្គរ មជ្ឈមណ្ឌលកំសាន្តបែបទេសចរណ៍បង្កប់ដោយឈុតឆាកនិងបច្ចេកវិទ្យាដ៏ទំនើប
អាណាចក្រអង្គរ ដែលជាមជ្ឈមណ្ឌលទេសចរណ៍កែច្នៃមួយនៅខេត្តសៀមរាប កំពុងតែបង្កប់នូវរោងមហោស្របជាមួយនឹងផ្ទាំងទស្សនីយភាព និង បច្ចេកវិទ្យាដ៏ទំនើបមួយ នៅក្នុងខេត្ត ដែលជាទឹកដីបុរាណដ្ឋានអង្គរ នៃប្រទេសកម្ពុជា ។
កម្ពុជារៀបចំព្រឹត្តិការណ៍វាយកូនគោលអាស៊ីនៅខេត្តសៀមរាប ស្វាគមន៍អ្នកចូលរួមជាង៥០០នាក់មកពី៤៥ប្រទេស
ក្រសួងទេសចរណ៍ សហការជាមួយអង្គការទេសចរណ៍កីឡាវាយកូនគោលពិភពលោក បានទទួលរៀបចំព្រឹត្តិការណ៍ «កីឡាវាយកូនគោលអាស៊ី» លើកទី៨ នៅលើទឹកដីសៀមរាប-អង្គរ ដែលនឹងមានកីឡាករ ភ្ញៀវទេសចរអន្តរជាតិលំដាប់សេដ្ឋី-មហាសេដ្ឋី និងអ្នកវិនិយោគធំៗលើវិស័យទេសចរណ៍ ៥៦២នាក់ មកពី៤៥ប្រទេសចូលរួម។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកដីអង្គរ ខេត្តសៀមរាប
យុគសម័យ - វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកសភា២៧ប្រទេស បានបើកកិច្ចប្រជុំលើកទី២៧ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឥស្សរជនជាន់ខ្ពស់ នៃព្រះរាជណាចក្រកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន APPF លើកទី២៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយមានវត្តមានគណៈប្រតិភូសភាសមាជិក APPF ចំនួន២១ប្រទេស គណៈ ប្រតិភូអ្នកសង្កេតការណ៍ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។
ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅតាមប្រាសាទបុរាណ និងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប មានការកើនឡើង ជាងឆ្នំាមុន ៤៧.០៥%
យុគសម័យ - ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅតាមប្រាសាទបុរាណ និងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប មានការកើនឡើង ជាងឆ្នំាមុន ៤៧.០៥%
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។