សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នៅខេត្តសៀមរាប

22:02 | 06/11/2019 (សរុបដោយវិច្ឆិកា)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាពបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នៅខេត្តសៀមរាប។

សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅក្នុងតំបន់»។ សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ មានរយៈពេលប្រមាណពីរថ្ងៃនេះ មានការអញ្ជើញចូលរួមពីអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា ឬប្រធានប្រតិភូមកពីបណ្តាបណ្តាប្រទេសនៃសមាគមអាស៊ាន និងប្រទេសចិនផងដែរ។

មុនពេលបើកសន្និសីទសម្តេចតេជោ ហ៊ុន សែន ក៏អនុញ្ញាតឱ្យអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា ក៏ដូចជាប្រធានប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនផងដែរ។

សូមបញ្ជាក់ថា សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន គឺជាយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យអយ្យការ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីអយ្យការប្រជាជនជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិន។

ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៤ សន្និសីទបានប្តេជ្ញាលើកកម្ពស់ការកសាងសមត្ថភាពរបស់ស្ថាប័នរដ្ឋអាជ្ញា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មការពារសុខុមាលភាព និងការថែរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់អាស៊ាននិងចិន។​

លោកជំទាវ ហាយ៉ាស ស៊ូរៃនី និងសម្តេចតេជោ ហ៊ុន សែន។ (ប្រភព៖​ AKP)

គួរជម្រាបថានៅមុនការចាប់ផ្តើមពិធីបើកសន្និសីទនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រតិភូអគ្គព្រះរាជ​អាជ្ញា-រដ្ឋអាជ្ញាម​កពីបណ្ដាប្រទេសអាស៊ាន និងប្រទេសចិន ដឹកនាំដោយលោកជំទាវ ហាយ៉ាស ស៊ូរៃនី ចូ​ល​ជួ​បសម្តែងការគួរសម។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេច​តេ​ជោ​ បានឱ្យដឹងថា ក្នុងជំនួបនេះ ប្រតិភូ​អគ្គព្រះរាជ​អាជ្ញា-រដ្ឋអាជ្ញាម​កពីបណ្ដាប្រទេសអាស៊ាន និងចិន​បានគោរព​សម្ដែង​ការដឹងគុណ​សម្តេចតេជោ ដែល​បាន​ឆ្លៀ​​​ត​ពេលដ៏មមាញឹក មកធ្វើជាអធិបតីក្នុងសន្និសីទនេះ។ លោកជំទាវ ហាយ៉ាស ស៊ូរៃនី បានលើក​ឡើងថា សន្និសី​ទដែលរៀបចំឡើងនាពេលនេះ គឺ​ដើម្បីធ្វើការរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់​តែ​ស៊ី​​ជម្រៅថែមទៀត ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើការ​ជួ​ញ​ដូរ​មនុស្ស។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ ដល់ព្រះរាជ​អាជ្ញា-រដ្ឋអាជ្ញា​ទាំងអស់ ដែលបានមកកាន់ទីក្រុងសៀមរាប ដែលជាអតីត រាជធានីរបស់​កម្ពុជា កាលពីជាង១​ពា​ន់​ឆ្នាំមុន។ សម្ដេចតេជោបានលើកឡើងថា ប្រធានបទការប្រយុទ្ធ​ប្រឆាំងជួញដូរមនុស្ស នៅក្នុង​ឱ​កា​សនេះ គឺជាប្រធានបទដ៏ត្រឹមត្រូវមួយ ព្រោះថានេះគឺជាអ្វី​ដែលយើងត្រូវធ្វើ ដើម្បីជួយ​ដ​ល់​​ជនស្លូតត្រង់ ជាពិសេសពលករ ដែលកំពុងតែមានចលនា និងលំហូរ នៅក្នុងតំបន់អាស៊ាន ហើ​យតែងតែមានជនខិលខូច ឬក៏ឧក្រិដ្ឋជន កេងប្រវ័ញ្ចលើ​ជនស្លូតត្រង់ទាំងនេះ។ សម្ដេចតេ​ជោ​បានបន្តថា តាម​រយៈវេទិកានេះ សម្ដេចតេជោបាន សូម​ផ្ដល់ក្តីសង្ឃឹមថា កិច្ចសហ​ប្រតិប​ត្តិ​ការ​រវាងប្រទេសទាំងអស់ ជាពិសេសរវាងព្រះរាជអាជ្ញា និងរដ្ឋអាជ្ញា នៃប្រទេ​សអាស៊ា​ន​ជា​មួយ​ចិន នឹងមានការពង្រឹងកាន់តែខ្លាំង និងរឹងមាំថែមទៀត ជាផលប្រយោជន៍ ដើម្បីទប់ស្កាត់​ឧ​ក្រិ​ដ្ឋកម្មឆ្លងដែនផង និងឧក្រិដ្ឋកម្មទាំងឡាយ ដែលមាន​ទៅ​លើប្រជាជនស្លូតត្រង់ នៅក្នុង​តំ​ប​ន់អាស៊ាន-ចិនផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ