Xin chờ trong giây lát...
កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គបើកទូលាយលើកទី ៧
តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គបើកទូលាយ (GMS) លើកទី ៧ ដែលបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្តមាននាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ឡាវ ថៃ ចិន និងវៀតណាម និងតំណាងប្រទេសមីយ៉ាន់ម៉ា រួមទាំងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រតិភូតំណាងដៃគូជាច្រើនទៀត។