Xin chờ trong giây lát...
វៀតណាម បញ្ជាក់ថា កម្ពុជា គឺជាមិត្តដ៏ពិសេស និងជាដៃគូដ៏មានសារសំខាន់
កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការ បរ ទេសខ្មែរ បាន អនុញ្ញាតឲ្យលោក វូ ក្វាងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល លោក បានបញ្ចប់ បេសកកម្មការទូតនៅកម្ពុជា ។ ក្នុងជំនួបនេះ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយម វៀតណាមចប់អាណត្តិប្រចាំកម្ពុជា បានបញ្ជាក់ច្បាស់ៗថា កម្ពុជា គឺជាមិត្តដ៏ពិសេស និងជាដៃគូដ៏មានសារសំខាន់របស់វៀតណាម ។