Trending now

កម្ពុជាបន្តជំរុញការចាត់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

11:24 | 18/03/2021 ឌីណា

ចំនួន​ករណី​ផ្ទុក​ និង​អត្រា​នៃ​ការ​កើត​មាន​ជំងឺ​កូ​វី​ដ​-១៩​នៅ​ប្រទេស​កម្ពុជា​បាន​កើនឡើង។ រាជរដ្ឋាភិបាន​បាន​មានវិធានការ​តឹងរឹង ដើម្បីទប់ស្កាត់ជំងឺនេះ។ ក្រសួងសុខាភិបាល​នៃប្រទេស​នេះបានអំពាវនាវ ប្រជាពលរដ្ឋ​គ្រប់រូប​​អនុវត្តតាមវិធានសុខាភិបាល​អោយបានម៉ត់ចត់​ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឲ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ​ កម្ពុជានឹង​មានផែនការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋទាំងឡាយ។

កម្ពុជា ​អំពាវនាវ​ ​អឺរ៉ុប​និង​បារាំង​ជួយ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ កម្ពុជា ​អំពាវនាវ​ ​អឺរ៉ុប​និង​បារាំង​ជួយ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩
កម្ពុជា គ្រោងចំណាយថវិកា ចំនួន ៣០ ម៉ឺនដុល្លាអាមេរិក សម្រាប់សាងសង់ អគារមន្ទីរ ពិសោធន៍ ធ្វើតេស្ដរកមេរោគ កូវីដ -១៩ ថ្នាក់តំបន់ នៅខេត្តសៀមរាប កម្ពុជា គ្រោងចំណាយថវិកា ចំនួន ៣០ ម៉ឺនដុល្លាអាមេរិក សម្រាប់សាងសង់ អគារមន្ទីរ ពិសោធន៍ ធ្វើតេស្ដរកមេរោគ កូវីដ -១៩ ថ្នាក់តំបន់ នៅខេត្តសៀមរាប
កម្ពុជាបន្តជំរុញការចាត់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ Thmey Thmey.com)

សម្ដេច ហ៊ុន សែន បានអះអាងថា កម្ពុជាបានចុះកិច្ចសន្យាទិញវ៉ាក់សាំងកូវីដ-១៩ ជាង១លានដូសនេះហើយ ដើម្បីឲ្យស្របតាមផែនការចាក់ជូនពលរដ្ឋ ក្នុងរង្វង់ពី១០ទៅ១៣លាននាក់។ សម្ដេច ក៏បានកំណត់មុខសញ្ញាអាទិភាពដល់គ្រូបង្រៀន កម្មកររោងចក្រ និងអ្នកធ្វើប្រកបរបរក្រៅប្រព័ន្ធជាដើម ដែលអាចចាក់វ៉ាក់សាំងកូវីដ-១៩នេះ ។

តាម សារសំឡេងសម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះ៖ «យើងត្រូវចាក់ឲ្យពលរដ្ឋយើងក្នុរង្វង់ ១០ ទៅ ១៣ លាននាក់។ ឥឡូវយើងសង្វាតទៅទិញ យើងបានចុះកុងត្រា បើតាមដែលយើងអាចទទួលបានព័ត៌មាន នឹងមកដល់១លាន៥សែនដូសនៅពេលខាងមុខនេះ ហើយបន្តបន្ទាប់នឹងមកដល់ដូចជា Sinopharm ក៏នៅសល់, ស៊ីណូវ៉ាក់ក៏នឹងមកដល់ជាង១លាន៥សែនដូសបន្ថែមទៀត, Astra Zeneca ក៏នឹងបន្តបន្ទាប់ ហើយយើងក៏នឹងស្វះស្វែងដើម្បីរកទិញ Johnson & Johnson របស់អាមេរិកផងដែរ»។

មុននេះ ក្រសួងសុខភិបាលកម្ពុជាបានចាក់វ៉ាក់សាំងសម្រាប់មន្ត្រីរាជការ កងទ័ព និងពលរដ្ឋកម្ពុជា ជិត៣០ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន និងមានអនុប្រធាន-សមាជិក។

គណៈកម្មការចំពោះកិច្ចនេះ មានសិទ្ធិរៀបចំអនុគណៈកម្មការចំពោះកិច្ចនិងលេខាធិការដ្ឋាន សម្រាប់គាំទ្រដំណើរការនៃគណៈកម្មការចំពោះកិច្ចនេះ និងអាចស្នើសុំបន្ថែមនូវសមាជិក-សមាជិកា ទៅតាមការចាំបាច់។ សមាជិកទាំងអស់នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសត្រូវចូលរួមប្រជុំ តាមការអញ្ជើញរបស់ប្រធាននិងអនុវត្តភារកិច្ច ទៅតាមការចាត់ចែងរបស់ប្រធាន។

ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចនេះ អាចអញ្ជើញដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងបណ្តាស្ថានទូតនានាប្រចាំកម្ពុជា លើការងារចាក់វ៉ាក់សាំង ចូលរួមប្រជុំ និងប្រឹក្សាយោបល់ ទៅតាមតម្រូវការចាំបាច់ ហើយគណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសុខាភិបាលផងដែរ។

មកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៥០៥នាក់ ដោយ៩៩០នាក់ ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយមានសរុប ៨៤០នាក់ ករណីស្លាប់ ១ នាក់ ខណៈអ្នកជំងឺ ៦៦២ នាក់ទៀត កំពុងបន្តការព្យាបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនានា៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ