Trending now

វៀតណាមស្នើឱ្យ IMO ផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងការពារ Covid-19 សម្រាប់នាវិក

15:30 | 11/03/2021

នាយកដ្ឋាននាវាចរណ៍វៀតណាម បានឲ្យដឹងថា ក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពរបស់ផ្នែកនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ជាពិសេសគឺនាវិក ដោយសារការងារមានលក្ខណៈអន្តរជាតិដែលងាយឆ្លងជំងឺ Covid-19។ អាស្រ័យុហេតុនេះ នាយកនៃនាយកដ្ឋាននាវាចរណ៍វៀតណាម អគ្គលេខាធិការរងនៃលេខាធិការដ្ឋាន អង្គការនាវាចរណ៍សមុទ្រអន្តរជាតិ (IMO) វៀតណាម លោក Nguyen Xuan Sang បានផ្ញើលិខិតមួយដោយសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវធានាសុវត្ថិភាពដាច់ខាតសម្រាប់នាវិកនៅចំពោះមុខស្ថានភាពនៃជំងឺរាតត្បាត Covid-19។

វ៉ាក់សាំងការពារ Covid-19 ដើមដំបូងត្រូវបានផ្ដល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់នៅវៀតណាម វ៉ាក់សាំងការពារ Covid-19 ដើមដំបូងត្រូវបានផ្ដល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់នៅវៀតណាម
«COVID - 19 មិនអាចរារាំងអាស៊ានពីការសម្រេចគោលដៅនិងអាទិភាពរបស់ខ្លួនបានទេ» «COVID - 19 មិនអាចរារាំងអាស៊ានពីការសម្រេចគោលដៅនិងអាទិភាពរបស់ខ្លួនបានទេ»
វៀតណាមស្នើឱ្យ IMO ផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងការពារ Covid-19 សម្រាប់នាវិក
(រូបថតឧទាហរណ៍៖ vnanet.vn)

នាយកដ្ឋាននាវាចរណ៍វៀតណាម បានស្នើឲ្យអគ្គលេខាធិការ IMO លោក Kitack Lim ស្រាវជ្រាវ ពិភាក្សានិងចេញបទបញ្ជា សម្រាប់នាវិក (មិនគិតពីសញ្ជាតិ) នឹងបានផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំងការពារ Covid-19។ ទន្ទឹមនឹងនេះ នាយកដ្ឋាននាវាចរណ៍វៀតណាម ក៏បានស្នើរឲ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកចាំបាច់ត្រូវមានគោលការណ៍ដាក់បញ្ជូលនាវិក និងបុគ្គលិកនាវាចរណ៍របស់ប្រទេសខ្លួនទៅក្នុងបញ្ជីអាទិភាពចាក់វ៉ាក់សាំងការពារ Covid-19។

សូមបញ្ជាក់ថា សំណើរបស់វៀតណាមនឹងត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី ១០៣ នៃគណៈកម្មាធិការសុវត្ថិភាពនាវាចរណ៍ចំណុះ IMO ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែឧសភា ខាងមុខ៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤