Trending now

«COVID - 19 មិនអាចរារាំងអាស៊ានពីការសម្រេចគោលដៅនិងអាទិភាពរបស់ខ្លួនបានទេ»

17:02 | 22/06/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - COVID -19 មិនអាចរារាំងមន្ត្រីអាស៊ានពីការរួមដៃគ្នាដើម្បីសម្រេចគោលដៅនិងអាទិភាពរួមរបស់អាស៊ានឡើយ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Quoc Dung​ ថ្លែងក្នុងកិច្ចប្រជុំ។​ (ប្រភព៖ VOV)

នាព្រឹកថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Quoc Dung អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអាស៊ាន ២០២០ បានអញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរៀបចំនៃកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតមន្ត្រីជាន់ខ្ពស់អាស៊ាន។

ថ្លែងមតិក្នុងឱកាសបើកសន្និសីទលោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថាសន្និសីទនេះប្រព្រឹត្តទៅក្នុងបរិបទនៃជំងឺរាតត្បាត COVID -19 នៅតែបន្តកើតមាននៅក្នុងតំបន់និងលើពិភពលោក។

អនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងថាទោះបី COVID -19 រារាំងប្រតិភូអាស៊ានមិនឱ្យចូលរួមប្រជុំដោយផ្ទាល់នៅក្នុងកិច្ចប្រជុំនេះក៏ដោយក៏ជំងឺរាតត្បាតមិនអាចរារាំងមន្ត្រីជាន់ខ្ពស់អាស៊ានដែលប្តេជ្ញាចូលរួមជាមួយគ្នាដើម្បីឆ្លងកាត់គ្រាលំបាកនេះដើម្បីបន្តឆ្ពោះទៅគោលដៅរួមនិងអាទិភាពរបស់អាស៊ាន។

អនុរដ្ឋមន្រ្តីង្វៀនឃ្វុកយុងបានសម្តែងក្តីសង្ឃឹមថានៅក្នុងកិច្ចប្រជុំនេះមន្ត្រីជាន់ខ្ពស់អាស៊ាននឹងមានការពិភាក្សាប្រកបដោយគុណភាពផ្តោតលើបញ្ហាសំខាន់ៗដូចជាការកសាងសហគមន៍អាស៊ានបន្ទាប់ពីសន្និសីទ។ កិច្ចប្រជុំកំពូលពិសេសអាស៊ាននិងអាស៊ានបូក ៣ ស្តីពីការឆ្លើយតបនឹងការរីករាលដាលនៃ COVID - 19 ទំនាក់ទំនងអាស៊ានជាមួយដៃគូនិងការរៀបចំសម្រាប់កិច្ចប្រជុំនាពេលខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦។

លោក Nguyen Manh Cuong​ ថ្លែងក្នុងកិច្ចប្រជំុ។ ៏(ប្រភព៖ VOV)

នៅព្រឹកនេះផងដែរ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី ២៨ ស្តីពីសហគមន៍វប្បធម៌ - សង្គមនៃអាស៊ានបានធ្វើឡើង។​ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Manh Cuong ប្រធាននៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ច ប្រធានមន្រ្តីទទួលបន្ទុកកិច្ចការវប្បធម៌និងសង្គមជាន់ខ្ពស់អាស៊ាន (SOCA) នៃប្រទេសវៀតណាមបានឲ្យដឹងថាក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២០ នៃប្រទេសវៀតណាមក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចត្រូវបានទទួលកិត្តិយសដែលដើរតួជាប្រធានសហគមន៍វប្បធម៌សង្គមអាស៊ានក្រោមប្រធានបទ «ភាពស្អិតរមួតនិងការឆ្លើយតប»។

ប្រទេសវៀតណាមបានដាក់អាទិភាពចំនួន ៥ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ២០២០៖

ទី១. ឯកភាពសាមគ្គីភាពការគាំទ្រទៅវិញទៅមកការសម្របសម្រួលជំហររួមដើម្បីមានឥរិយាបថស្តង់ដារនិងទាន់ពេលវេលា។

ទី២. រគឺភាពស្អិតរមួតនិងការតភ្ជាប់តំបន់ ការសម្រុះសម្រួលនិងការទាញយកប្រយោជន៍ពីឱកាស។

ទី៣. គឺលើកកម្ពស់អត្តសញ្ញាណនិងការយល់ដឹងរបស់អាស៊ាន។

ទី៤. លើកកម្ពស់ភាពជាដៃគូដើម្បីសន្តិភាពការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងចុងក្រោយដើម្បីបង្កើនសមត្ថភាពនិងប្រសិទ្ធភាពប្រតិបត្តិការ។

តាមលោក Nguyen Manh Cuong សសរស្តម្ភវប្បធម៌សង្គមនឹងជំរុញការពិគ្រោះយោបល់ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ពលកម្មនិងការអភិវឌ្ឍធនធានមនុស្ស សុខុមាលភាព សុខភាព ការអភិវឌ្ឍប្រព័ន្ធផ្សាព្ធផ្សាយ វប្បធម៌អាស៊ាន យុវជន បរិស្ថាននិងការប្រែប្រួលអាកាសធាតុ។

ជាក់ស្តែងវៀតណាមនឹងពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃផែនការរួមរបស់សហគមន៍វប្បធម៌សង្គមអាស៊ានដែលជាសកម្មភាពសំខាន់ដើម្បីវាយតម្លៃលទ្ធផលដែលទទួលបានក៏ដូចជាបញ្ហាប្រឈម បង្កើតអនុសាសន៍សម្រាប់ទីភ្នាក់ងារជំនាញទាំងអស់ កិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិនិងថ្នាក់តំបន់ដើម្បីអាចប្រតិបតិ្តប្រកបដោយប្រសិទ្ធភាព សម្រេចគោលដៅសហគមន៍វប្បធម៌សង្គមអាស៊ានដោយមានចក្ខុវិស័យដល់ឆ្នាំ ២០២៥ ។

ឆ្នាំ ២០២០ ជាឆ្នាំពិសេសសម្រាប់អាស៊ានជាពិសេសនិងពិភពលោកជាទូទៅ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID - 19 ។ ក្នុងនាមជាផ្នែកមួយនៃសសរស្តម្ភទាំងបីនៃសហគមន៍ ដែលផ្តោតសំខាន់លើប្រជាជន សហគមន៍វប្បធម៌សង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយនិងឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឹរាតត្បាត។ លើកកម្ពស់គំនិតផ្តួចផ្តើមដើម្បីទប់ទល់នឹងជំងឺកាត់បន្ថយផលប៉ះពាល់ជាអប្បបរមាលើគ្រប់ផ្នែកនៃជីវិត។

លោក Nguyen Manh Cuong បានសម្តែងក្តីសង្ឃឹមថាកិច្ចប្រជុំនេះនឹងឈានដល់ការឯកភាពគ្នាក្នុងខ្លឹមសារសំខាន់ៗក៏ដូចជាអំពាវនាវឱ្យមានការគាំទ្រពីប្រមុខមន្រ្តីជាន់ខ្ពស់អាស៊ានទទួលបន្ទុកកិច្ចការវប្បធម៌និងសង្គមរបស់អាស៊ាន។ ប្រទេសវៀតណាមដូច្នេះវៀតណាមអាចបំពេញឆ្នាំប្រធាន ២០២០ ប្រកបដោយជោគជ័យក្រោមប្រធានបទ «ភាពស្អិតរមួតនិងការឆ្លើយតប» ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ