Trending now

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមរួមដំណើរជាមួយសហគ្រាសក្នុងការ អភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក

09:28 | 06/03/2021 ហេង វុធ្ធី

ក្នុងឆ្នាំ២០២១នេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានបើកប្រតិបត្តិការកម្មវិធី GoOnline - រួមដំណើរជាមួយសហគ្រាសក្នុងដំណើរការអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិក។

អង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) ៖ ការនាំចេញរបស់ប្រទេសអាស៊ានចំនួន ៦ នៅឆ្នាំ ២០២០ បានថយចុះត្រឹមតែ ២,២% ទោះបីមានជំងឺរាតត្បាតក៏ដោយ អង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) ៖ ការនាំចេញរបស់ប្រទេសអាស៊ានចំនួន ៦ នៅឆ្នាំ ២០២០ បានថយចុះត្រឹមតែ ២,២% ទោះបីមានជំងឺរាតត្បាតក៏ដោយ
កម្ពុជាអំពាវនាវឱ្យជំរុញពាណិជ្ជកម្មអេឡិចត្រូនិកបន្ថែមទៀត កម្ពុជាអំពាវនាវឱ្យជំរុញពាណិជ្ជកម្មអេឡិចត្រូនិកបន្ថែមទៀត
ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមរួមដំណើរជាមួយសហគ្រាសក្នុងការ អភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក
កម្មវិធី GoOnline ដោយមានភារកិច្ចរួមដំណើរជាមួយសហគ្រាសក្នុងដំណើរការអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិក។ (រូបថត៖ baodautu.vn)

នេះជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយ ឆ្ពោះទៅការសុក្រិតទីផ្សារនេះ ហើយនាំពាណិជ្ជកម្មអេឡិចត្រនិកក្លាយទៅជាវិស័យ ឈានមុខគេនៃខឿនសេដ្ឋកិច្ចឌីជីថលវៀតណាម។

ដោយចូលរួមកម្មវិធី “GoOnline” ចាប់តាំងពីការបោះជំហានដំបូងៗរហូតដល់ ពេលប្រតិបត្តិការតាមប្រព័ន្ធអនឡាញ បណ្ដាសហគ្រាសនឹងទទួលបានការជួយ ឧបត្ថម្ភពីបណ្ដាសម្ព័ន្ធក្រុមហ៊ុនទូរគមនា គមន៍ បច្ចេកវិទ្យា និងប្រព័ន្ធពាណិជ្ជកម្ម អេឡិចត្រូនិកធំបំផុតក្នុងប្រទេស។ លោក Le Duc Anh នាយកមជ្ឈមណ្ឌលព័ត៌មាន វិទ្យានិងបច្ចេកវិទ្យាឌីជីថល ចំណុះក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានអះអាងថា៖ “កម្មវិធីនឹងជួយឧបត្ថម្ភដល់សហគ្រាសលើទូទាំងប្រទេស។ ក្នុងកាលៈទេសៈ បច្ចុប្បន្ន សហគ្រាសជាច្រើនក៏ចង់អនុវត្តពាណិជ្ជកម្មអេឡិចត្រូនិកដែរប៉ុន្តែពួកគេមិនចេះ របៀបធ្វើយ៉ាងណា ឬការវិនិយោគយ៉ាងណា ឬស្វែងរកដៃគូមានកិត្យានុភាពយ៉ាងដូច ម្ដ៉េច។ កាលពីចុងឆ្នាំទៅមិញ ថ្នាក់ដឹកនាំក្រសួងបានបញ្ជាឲ្យយើងខ្ញុំ ចាំបាច់ត្រូវ សម្របសម្រួលជាមួយសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសធំៗរបស់ វៀតណាម ដើម្បីដាក់ ចេញដំណោះស្រាយចំនួន២៤សម្រាប់ជួយឧបត្ថម្ភសហគ្រាសក្នុងការអនុវត្តពាណិជ្ជ កម្មតាមប្រព័ន្ធអនឡាញ។ កម្មវិធីនេះមានការចូលរួមពីបណ្ដាគេហទំព័រពាណិជ្ជកម្ម អេឡិច ត្រូនិក ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនដឹកជញ្ជូន ប្រព័ន្ធទូទាត់ប្រាក់ រហូត ដល់ដៃគូលក់រាយនានា ដែលមានបទពិសោធន៍ក្នុងវិស័យ ផ្សព្វផ្សាយពាណិជ្ជកម្ម ការលក់ និងការគ្រប់គ្រងអាជីវកម្ម ផងដែរ”៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញលែងមាននាវានេសាទ IUU ទៀតហើយ
ការដក "កាតលឿង" របស់ EC៖ ការពិនិត្យឡើងវិញនូវកងនាវា ការធ្វើឌីជីថលទិន្នន័យ និងការដោះស្រាយការរំលោភបំពាន
ទិសដៅថ្មីសម្រាប់ជីវភាពរស់នៅរបស់អ្នកនេសាទវៀតណាម
ជួយអ្នកនេសាទទីក្រុងហូជីមិញឱ្យយល់ដឹងពីច្បាប់ និងនិយាយថាទេចំពោះការនេសាទខុសច្បាប់ (IUU)
ការយកឈ្នះលើ «កាតលឿង» របស់ IUU៖ តំបន់ជាច្រើនសម្រេចបាន ១០០% នៃនាវានេសាទដែលដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ