Trending now

ធនាគារពាណិជ្ជកម្មរបស់វៀតណាមនៅកម្ពុជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

10:41 | 11/12/2020

យុគសម័យ - លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់បណ្ដាធនាគារពាណិជ្ជកម្មវៀតណាមនៅកម្ពុជា ដោយបានចូលរួមចំណែកដល់ការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ច កម្ពុជា ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃ ជំងឺកូវីដ ១៩

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

នាថ្ងៃទី ៩ ខែធ្នូ ទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi Hong បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយគណៈប្រតិភូធនាគារជាតិកម្ពុជា ដែលដឹកនាំដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

នៅក្នុបកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្ដាលទាំងពីរដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនរបស់ផ្នែកធនាគារ និងខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ។ អង្គប្រជុំបានលើកឡើងបណ្ដាគោលនយោបាយជាអាទិភាពកម្ពុជា ហើយអះអាងថាបន្តសហប្រតិបត្តិការ ពង្រីកវិសាលភាពនៃការផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការរួម។

ក្នុងឱកាសនេះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់បណ្ដាធនាគារពាណិជ្ជកម្មវៀតណាមនៅកម្ពុជា ដោយបានចូលរួមចំណែកដល់ការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ច កម្ពុជា ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃ ជំងឺកូវីដ ១៩។ លោកក៏បានថ្លែងអំណរគុណដល់គណបក្សនិងរដ្ឋាភិបាលវៀតណាមដែលបានបន្តផ្តល់អាហារូបករណ៍តាមរយៈធនាគាររដ្ឋវៀតណាមដល់មន្រ្តីធនាគារជាតិនៃកម្ពុជាដែលសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតនៅប្រទេសវៀតណាមដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃធនធានមនុស្សនៅក្នុងប្រទេសនេះផងដែរ៕

(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ