Trending now

សហរដ្ឋអាមេរិកប្រកាសកញ្ចប់ជំនួយដើម្បីជួយវៀតណាមឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

11:09 | 19/10/2020

នាថ្ងៃទី ១៧ ខែតុលា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel J. Kritenbrink បានប្រកាសផ្តល់កញ្ចប់ជំនួយសម្រាប់ឆ្លើបតបនឹងគ្រោះមហន្តរាយ ដែលមានតម្លៃ ១០០,០០០ ដុល្លារ ដើម្បីឆ្លើយតបនឹងតម្រូវការមនុស្សធម៌បន្ទាន់របស់សហគមន៍ងាយរងគ្រោះមួយចំនួននៅតាមតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយខ្យល់ព្យុ Linfa (ព្យុះលេខ ៦)។

កញ្ចប់ជំនួយ​នេះនឹងត្រូវបានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ជូន​ទៅកាន់សមាគមកាកបាទក្រហមវៀតណាម។ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមបានចែករំលែកយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនវៀតណាមដែលទទូលរងការបាត់បង់ទាំងអាយុជីវិត ទាំងទ្រព្យសម្បត្តិ និងផ្ទះសម្បែងដោយបណ្តាលមកពីគ្រោះទឹកជំនន់នៅតំបន់ភូមិភាគកណ្តាលវៀតណាម។

កម្ពស់ទឹកទន្លេកើនឡើង ជន់លិចផ្ទះប្រជាពលរដ្ឋ និងផ្លូវថ្នល់ក្នុងសង្កាត់ Dong Thanh ទីក្រុង Dong Ha ខេត្ត Quang Tri (រូប​ថត៖ vnanet.vn)

បេសកកម្មការទូតអាមេរិកតែងតែប្រកៀកស្មារជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាមនាពេលបច្ចុប្បន្ននេះដោយសន្យាថានឹង​ជួយ​វៀត​ណាម​ក្នុងការស្តារ​ឡើងវិញក្រោយគ្រោះមហន្តរាតធម្មជាតិ។ លោកឯកអគ្គរដ្ឋទូត Kritenbrink ក៏បានសម្តែងការព្រួយបារម្ភចំពោះជនពិការនៅតាមបណ្តា​ខេត្ត​​ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង ព្រោះថានេះជាក្រុមងាយរងគ្រោះបំផុតនៅពេលមានគ្រោះមហន្តរាយធម្មជាតិ។

តាមការប៉ាន់ស្មាន នៅតាម​បណ្តា​​ខេត្តដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ Linfa មានជនពិការជាង ២ សែននាក់កំពុង​រស់នៅ ដែល​ក្នុងនោះជនពិការចំនួន ៦១ ពាន់នាក់ទទួល​រងផលប៉ះពាល់ដោយផ្ទាល់ដោយ​គ្រោះមហន្តរាយនេះ។ ទីភ្នាក់ងារ USAID នឹងបន្តជួយ​គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុង​ការ​ជួយសង្គ្រោះគ្រោះគ្រោះ​មហន្តរាយរបស់វៀតណាម ហើយក៏​កំពុងមានផែនការសម្រាប់​ផ្តល់ជំនួយ​បន្ថែម​ដែរ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤