Trending now

សហគមន៍ជនជាតិវៀតណាមនៅកម្ពុជាបានចូលរួមជួយឧបត្ថម្ភជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតំបន់ភាគកណ្ដាលវៀតណាម

09:45 | 22/10/2020

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសម្តែងក្តីសង្ឃឹមថា រាល់ការចូលរួមវិភាគទានទាំងនេះ នឹងចូលរួមចំណែកជួយប្រជាជនតំបន់ភាគកណ្តាលវៀតណាមអាចជំនះពុះពារលើរាល់ការខូចខាតនិងឆាប់ស្តារជីវភាពរស់នៅក៏ដូចជាផលិតកម្មឲ្យមានស្ថិរភាពឡើងវិញ។

លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh

ឈរលើស្មារតីនៃ “ស្លឹកឈើល្អការពារស្លឹករហែក” រួមគ្នាជួយឧបត្ថម្ភ និងចែករំលែកការលំបាកការឈឺចាប់ និងការបាត់បង់របស់ប្រជាជននៅបណ្តាខេត្តនៃភាគកណ្ដាលវៀតណាម នាថ្ងៃទី ២០ ខែតុលា នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា បានរៀបចំកម្មវិធីនៃការបរិច្ចាគនិងការឧបត្ថម្ភដល់ប្រជាជននៅភាគកណ្តាលប្រទេសវៀតណាម ដោយមានទឹកប្រាក់បរិច្ចាគជិត ៨០០ លានដុង។

ថ្លែងក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh បានអំពាវនាវដល់កម្មាភិបាលនៃស្ថានទូត បុគ្គលិកស្ថានទូត និងភ្នាក់ងារទាំងអស់ នៅជាប់ស្ថានទូតនិងសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា ជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនវៀតណាមនៅភាគកណ្តាលដ៏ជាទីស្រឡាញ់រាប់អាន ព្រមទាំងចែករំលែកការលំបាកនិងការខាតបង់ជាមួយប្រជាជននៅតំបន់គ្រោះមហន្តរាយធម្មជាតិនេះផងដែរ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសម្តែងក្តីសង្ឃឹមថា តាមរយៈការចូលរួមវិភាគទានរបស់ប្រជាជននៅទូទាំងប្រទេសវៀតណាម អាណិកជននៅបរទេសនៅជុំវិញពិភពលោក ក៏ដូចជាជនជាតិវៀតណាមនៅកម្ពុជា នឹងចូលរួមចំណែកក្នុងការជួយជ្រោមជ្រែងដល់ប្រជាជននៅភាគកណ្តាលវៀតណាម អាចជំនះពុះពារលើរាល់ការខាតបង់របស់ពួកគេ ដើម្បីឆ្ពោះទៅរកស្ថេរភាពក្នុងជីវិតនិងស្តារផលិតកម្មឡើងវិញផងដែរ៕

(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ