Trending now

សម្ព័ន្ធសមាគមមិត្តភាពខេត្តយ៉ាឡៃ (Gia Lai) ប្រគល់អំណោយចំនួន ៤៧ កន្លែងដល់សិស្សវៀតណាមនៅខេត្តរតនគិរី (កម្ពុជា)

14:17 | 01/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្រុមការងារនៃសម្ព័ន្ធសមាគមមិត្តភាពខេត្ត Gia Lai បានប្រគល់អំណោយដល់សិស្សវៀតណាមចំនួន ៤៧ នាក់នៅខេត្តរតនគិរី (កម្ពុជា) ។

ថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមមិត្តភាពខេត្ត Gia Lai ប្រគល់អំណោយដល់តំណាងសមាគមខ្មែរ - វៀតណាម - សាខាខេត្តរតនគិរី (ព្រះរាជាណាចក្រកម្ពុជា) ។ (រូបថតៈ Bao Gia Lai)

នាព្រឹកថ្ងៃទី ៣១ ខែសីហានៅច្រកព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co) ក្រុមការងារ នៃសម្ព័ន្ធសមាគមមិត្តភាពខេត្ត Gia Lai បានរៀបចំពីធីប្រគល់អំណោយដល់សិស្សវៀតណាមនៅខេត្តរតនគិរី (ព្រះរាជាណាចក្រកម្ពុជា)។ យោងតាមកាសែតជីឡៃលោក Pham Van Ninh - ប្រធានសមាគមខ្មែរ - វៀតណាម សាខាខេត្តរតនគិរី (កម្ពុជា) បានលើកឡើងថា ស្ថានភាពរស់នៅរបស់សហគមន៍ប្រជាជនវៀតណាមនៅខេត្តរតនគិរី នៅតែជួបការលំបាកជាច្រើន។ ដោយមានការអាណិតអាសូរចំពោះស្ថានភាពលំបាករបស់សិស្សវៀតណាមជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ភ្នាក់ងារ អង្គភាពអាជីវកម្មនិងសប្បុរសជនចិត្តល្អនៅខេត្ត Gia Lai និងខេត្ត Kon Tum បានជួយឧបត្ថម្ភដល់ប្អូនៗនៅទីនេះដើម្បីធ្វើឱ្យពួកគេទទួលបានអំណោយផលក្នុងការសិក្សារៀនសូត្រនៅសាលារៀន។

តំណាងឲ្យក្រុមការងារនេះ លោក Lam The Tong ប្រធានសម្ព័ន្ធសមាគមមិត្តភាព Gia Lai បានសម្តែងការចែករំលែកការលំបាករបស់ប្រជាជនវៀតណាមដែលរស់នៅខេត្តរតនគិរី ទន្ទឹមនឹងនេះតាមរយៈតំណាងសមាគមខ្មែរ - វៀតណាម បានផ្ញើសារជូនពរនិងលើកទឹកចិត្តប្រជាជនព្យាយាមបង្កើតគ្រប់លក្ខខណ្ឌអំណោយផលល្អបំផុត ដើម្បីឱ្យកូនៗរបស់ពួកគេទៅសាលារៀននិងទទួលបានជីវភាពរបស់នៅដ៏ល្អប្រសើរថែមទាំងនាពេលអនាគតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR