Trending now

សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទចំនួន ៧០ នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលភាសាវៀតណាម

16:48 | 28/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៧ ខែសីហា នៅខេត្ត Ba Ria Vung Tau សាលាមធ្យមសិក្សាកងទ័ពការពារព្រំដែន ២ បានរៀបចំពិធីបិទវគ្គៈបណ្តុះបណ្តាភាសាវៀតណាម សម្រាប់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទចំនួន ៧០ នាក់ ឆ្នាំសិក្សា ២០១៩ -២០១២០។

បន្ទាប់ពីការសិក្សាអស់រយៈពេល ១ ឆ្នាំ សិក្ខាកាមកម្ពុជាបានប្រឹងប្រែងជាច្រើន ដើម្បីជំនះការលំបាក សិក្សាស្រាវជ្រាវ គោរពច្បាប់វៀតណាមយ៉ាងម៉ឹងម៉ាត់ វិន័យកងទ័ពប្រជាជនវៀតណាមនិងបទបញ្ជារបស់សាលានិងតំបន់ដែលពួកគេឈរជើង។

លោកវរសេនីយ៍ឯក បណ្ឌិត Nguyen Duc Y នាយកសាលាមធ្យមសិក្សាព្រំដែន ២ បានប្រគល់វិញ្ញាបនប័ត្រដល់សិក្ខាកាមដែលបញ្ចប់ការសិក្សាប្រកបដោយឆ្នើម។ (រូបថត៖ កាសែត Bien phong)

ក្នុងអំឡុងពេលនៃដំណើរការសិក្សា សិក្ខាកាមត្រូវបានបំពាក់ចំណេះដឹងជាមូលដ្ឋាននៃភាសាវៀតណាម មាតិកាវិទ្យាសាស្ត្រសង្គមនិងមនុស្ស។ នៅចុងបញ្ចប់នៃវគ្គសិក្សានេះ ១០០% នៃសិក្ខាកាមទទួលបានវិញ្ញាបនប័ត្របញ្ចប់ការសិក្សាដែលក្នុងនោះសិក្ខាកាមចំនួន ១៤ នាក់ទទួលបានលទ្ធផលពូកែ សិក្ខាកាមចំនួន ២០ ទទួលបានលទ្ធផលល្អ។ បន្ទាប់ពីបញ្ចប់វគ្គនេះ សិក្ខាកាមនឹងបន្តបណ្តុះបណ្តាលនៅគ្រឹះស្ថានបណ្តុះបណ្តាលនៃកងទ័ពប្រជាជនវៀតណាម ដើម្បីសិក្សាលើជំនាញឯកទេស។

ថ្លែងក្នុងពិធីបិទវគ្គនេះលោកវរសេនីយ៍ឯក បណ្ឌិត Nguyen Duc Y នាយកសាលាមធ្យមសិក្សាព្រំដែន ២ បានកោតសរសើរចំពោះលទ្ធផលដែលសិក្ខាកាមទទួលបានក្នុងឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះសង្ឃឹមថា សិក្ខាកាមនឹងបន្តខិតខំបំពេញភារកិច្ចសិក្សានិងបណ្តុះបណ្តាលរបស់ខ្លួនដោយជោគជ័យ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញឯកទេស នាពេលខាងមុខនេះ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR