Trending now

វៀតណាមប្រគល់ផ្គត់ផ្គង់វេជ្ជសាស្រ្តដល់វេណេស៊ុយអេឡា

17:14 | 28/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ២៧ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡាបានរៀបចំពិធីប្រគល់ផ្គត់ផ្គង់វេជ្ជសាស្រ្តដល់ក្រសួងការបរទេសវេណេស៊ុយអេឡា ហើយបានប្រគល់ម៉ាស់វេជ្ជសាស្ត្រចំនួន ២០,០០០ ដល់រដ្ឋសភាវេណេស៊ុយអេឡា។

វៀតណាមប្រគល់ផ្គត់ផ្គង់វេជ្ជសាស្រ្តដល់វេណេស៊ុយអេឡា

នេះគឺជាអំណោយដែលរដ្ឋសភាវៀតណាមប្រគល់វ៉េណេស៊ុយអេឡាតាមរយៈស្ថានទូតវ៉េណេស៊ុយអេឡាប្រចាំនៅទីក្រុងហាណូយកាលពីខែឧសភាកន្លងមក។

ថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡាលោក Le Viet Duyen បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍល្អក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម - វេណេហ្ស៊ុយអេឡានាពេលថ្មីៗនេះ ក៏ដូចជាការស្រឡាញ់និងឆន្ទៈរបស់រដ្ឋសភា រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការចែករំលែកផ្នែកមួយនៃធនធានរបស់ខ្លួនដើម្បីគាំទ្ររដ្ឋាភិបាលនិងប្រជាជនវេណេហ្សុអេឡាក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួតស្រាវ COVID-19។

ក្នុងឱកាសនេះដែរ ស្ថានទូតវ៉េណេស៊ុយអេឡាក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) និងអង្គភាពពាក់ព័ន្ធដែលបានផ្តល់ជំនួយដើម្បីនាំយកម៉ាស់នេះមកកាន់តំបន់នោះឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា។

តំណាងរដ្ឋសភានិងក្រសួងការបរទេសវេណេស៊ុយអេឡាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏មានតម្លៃរបស់វៀតណាមក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាតនិងការវិវត្តដ៏ស្មុគស្មាញនៅក្នុងតំបន់ជាពិសេសនៅពេលអាមេរិកឡាទីនបច្ចុប្បន្នកំពុងជាចំណុចកណ្ដាលនៃជំងឺរាតត្បាតនៅលើពិភពលោក។ ការទទួលការផ្គត់ផ្គង់និងម៉ាស់វេជ្ជសាស្រ្តទាំងនេះនឹងមានអត្ថន័យណាស់សម្រាប់វ៉េណេស៊ុយអេឡាក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19។ វ៉េណេស៊ុយអេឡាក៏បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងរីកចម្រើនជាវិជ្ជមាន ដោយទទួលបានសមិទ្ធិផលជាច្រើន សក្ដិសមនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR