Trending now

កិច្ចប្រជុំតាមអ៊ិនធរណេតរវាងបណ្តាអង្គការមិត្តភាពប្រជាជននៃប្រទេសអាស៊ានចំនួន ១០ ប្រទេសនិងចិនស្តីពីជំរុញការផ្លាស់ប្តូរមិត្តភាពក្នុងស្ថានភាពថ្មី

11:35 | 20/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នារសៀលថ្ងៃទី ១៩ ខែឧសភាឆ្នាំ ២០២០ កិច្ចប្រជុំពិសេសតាមអ៊ិនធរណេត រវាងថ្នាក់ដឹកនាំនៃបណ្តាអង្គការមិត្តភាពប្រជាជននៃបណ្តាប្រទេសអាស៊ានជាមួយចិន ស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាតកូវិដ១៩ និងជំរុញការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននិងប្រជាជននៅក្នុងស្ថានភាពថ្មី។

ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga។ (ប្រភព៖​ VUFO)

នៅក្នុងកិច្ចប្រជុំ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga បានចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩ នាពេលកន្លងមក។ លោកស្រី Nguyen Phuong Nga បានឲ្យដឹងថា ដោយគោលនយោបាយ «ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ» ប្រទេសវៀតណាមបានអនុវត្តប្រកបដោយជោគជ័យនូវវិធានការយ៉ាងស៊ីជម្រៅមានប្រសិទ្ធភាពនិងស៊ីសង្វាក់ជាច្រើន ដែលទើបការពារសុវត្ថិភាពនិងអាយុជីវិតរបស់ប្រជាជនផង ទើបធានាការអភិវឌ្ឍសេដ្ឋកិច្ចនិងសន្តិសុខសង្គមផង។ ដោយមានការជឿទុកចិត្តពីប្រជាជននិងប្រពៃណីសាមគ្គីភាពចែករំលែកនិងជួយគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាម ជំងឺនេះត្រូវបានគ្រប់គ្រងហើយ ដោយមិនមានអ្នកស្លាប់ឡើយ។

ក្នុងនាមជាប្រធានរបស់អាស៊ានក្នុងឆ្នាំនេះ ដោយមានប្រធានបទ«ភាពស្អិតរមួតនិងការឆ្លើយតប» ប្រទេសវៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដោយវិធីសាស្ត្រស៊ីសង្វាក់ ពហុវិស័យ អន្តរថ្នាក់ និងសហគមន៍ទាំងមូល។ បណ្តាប្រទេសអាស៊ានតាមរយៈវិធីជាច្រើនបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោកនិងដៃគូរួមទាំងប្រទេសចិនផងដែរដើម្បីឆ្លើយតបឱ្យបានរហ័សនិងមានប្រសិទ្ធភាពចំពោះជំងឺនេះ។

ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ត្រូវថែរក្សាបរិស្ថានសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងវិបត្តិសេដ្ឋកិច្ច។ ចំណងសាមគ្គីភាពនិងជំនួយទៅវិញទៅមករវាងប្រជាជាតិនានាគឺជាគន្លឹះដើម្បីជំនះគ្រាលំបាកនេះ។ ជាពិសេសត្រូវបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការមិត្តភាពក្នុងតំបន់ បន្តជំរុញការផ្លាស់ប្តូរនិងសកម្មភាពកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គការមិត្តភាពប្រជាជនរបស់អាស៊ានជាមួយចិន។

ប្រតិភូមកពីអង្គការមិត្តភាពប្រជាជននៃបណ្តាប្រទេសអាស៊ានជាមួយប្រទេសចិនបានចែករំលែកបទពិសោធន៍ជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩។ វាយតម្លៃ ចំពោះការគាំទ្រជំនួយនិងការចែករំលែកព័ត៌មាននិងបទពិសោធន៍របស់ចិនជាមួយប្រទេសដទៃទៀត។ ទន្ទឹមនឹងនេះសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាពការច្នៃប្រឌិតនិងការកេងប្រវ័ញ្ចធនធានក្នុងចំណោមប្រជាជនដើម្បីជំនះការលំបាកជាមួយគ្នានិងបន្តអភិវឌ្ឍ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR