Trending now

ប្រទេសអាស៊ាន និងដៃគូ ផ្លាស់ប្តូរស្តីពីកិច្ចសហប្រតិបត្តិការសមុទ្រ និងសន្តិសុខសមុទ្រ

13:52 | 09/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី៦ និងទី៧ ខែធ្នូ វេទិកាសមុទ្រអាស៊ាន លើកទី១២ (AMF) និងវេទិកាសមុទ្រអាស៊ានបូក (EAMF) លើកទី១០ បានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ក្រោមអធិបតីភាព នៃប្រទេសម្ចាស់ផ្ទះហ្វីលីពីន។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Vu Ho ឯកអគ្គរដ្ឋទូត ប្រធានស្តីទី SOM អាស៊ាន វៀតណាម បានអញ្ជើញ​ចូលរួមវេទិកាទាំងនេះ។

វៀតណាមឈរលំដាប់ទី ១ នៅថ្ងៃប្រកួតដំបូងនៃក្រុមទាំងអស់ វៀតណាមឈរលំដាប់ទី ១ នៅថ្ងៃប្រកួតដំបូងនៃក្រុមទាំងអស់
ការនាំចេញត្រីប្រារបស់វៀតណាមទៅកាន់ប្រទេសអាស៊ាន ការនាំចេញត្រីប្រារបស់វៀតណាមទៅកាន់ប្រទេសអាស៊ាន
លោក Vu Ho ឯកអគ្គរដ្ឋទូត ប្រធានស្តីទី SOM អាស៊ាន វៀត​ណាម (រូប​ថត៖ vnanet.vn)
លោក Vu Ho ឯកអគ្គរដ្ឋទូត ប្រធានស្តីទី SOM អាស៊ាន វៀត​ណាម (រូប​ថត៖ vnanet.vn)

ថ្លែងមតិនៅវេទិកាទាំងនេះ លោក Vu Ho បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ AMF និង EAMF ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសមុទ្រក្នុងអាស៊ាន និងរវាងអាស៊ាន ជាមួយដៃគូ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ ក៏ដូចជាក្នុងវិស័យសហប្រតិបត្តិការសមុទ្រ លើកទឹកចិត្តដៃគូ ឱ្យបន្តគាំទ្រ និងសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងស្មារតីជឿទុកចិត្តគ្នា កសាង និងចូលរួម ដើម្បីរួមចំណែកយ៉ាងសំខាន់ និងមានប្រសិទ្ធភាពក្នុងយន្តការរបស់អាស៊ាន រួមទាំង EAMF ផងដែរ។

ក្នុងបរិបទដែលបណ្តា​ប្រទេសកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខសមុទ្រដ៏ស្មុគស្មាញ លោក Vu Ho បានវាយតម្លៃខ្ពស់ចំពោះការទទួលខុសត្រូវ និងសុច្ឆន្ទៈរបស់ប្រទេសទាំងឡាយក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់សមុទ្រទាំងឡាយនៅ​ក្នុងតំបន់ រួមទាំងសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានបង្កើនកិច្ចសន្ទនា ការពិគ្រោះ និងអនុលោមតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការសន្យា​ និងកិច្ចព្រមព្រៀងអន្តរជាតិ។ លើសពីនេះ រួមជាមួយនឹងដំណើរការស្តារឡើងវិញក្រោយ Covid-19 នោះ ការអនុវត្ត UNCLOS 1982 ចាំបាច់ត្រូវពិចារណាយ៉ាងទូលំទូលាយ និងសមហេតុផល រួមទាំងបញ្ហាមួយចំនួនដូចជា ការការពារបរិស្ថានសមុទ្រ និង​ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR