Trending now

ប្រទេសវៀតណាមបានប្រគល់សម្ភារៈពេទ្យដល់ប្រជាជនអូម៉ង់

14:32 | 15/05/2020 (ប្រែសម្រូលដោយឌីណា)

យុគសម័យ - កញ្ចប់ជំនួយជាសម្ភារៈពេទ្យត្រូវបានដឹកទៅកាន់ព្រះរាជាណាចក្រអូម៉ង់ លើកទី ១ រួមមានរបាំងការពារមេរោគអេមប៊ីលីកចំនួន ១០០,០០០ ។

ពិធីប្រគល់សម្ភារៈពេទ។ (រូបថត៖ vietnamnet)

លោកឯកអគ្គរាជទូតអូម៉ង់ប្រចាំនៅប្រទេសវៀតណាម Saleh Mohamed Ahmed Al Suqri ក្នុងពិធីទទួល​សម្ភារៈពេទ្យនេះ បានចែករំលែក​ថា​ផលប៉ះពាល់​អវិជ្ជមាននៃការរីករាលដាល Covid-19 ទៅលើសេដ្ឋកិច្ច​និងសង្គម​នៃបណ្តាប្រទេសលើពិភពលោក រួមទាំងព្រះរាជាណាចក្រអូម៉ង់ ​ជាមួយគ្នានេះ​លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ល្អប្រសើររបស់រដ្ឋាភិបាលនិងប្រជាជន វៀតណាម ក្នុងការឆ្លើយតបទៅនឹងជំងឺនេះ។

លោកលោកឯកអគ្គរាជទូតអូម៉ង់ប្រចាំនៅប្រទេសវៀតណាម បានបង្ហាញថា​ការគាំទ្រដល់ប្រជាជនអូម៉ង់ ពីប្រទេសវៀតណាមគឺមានអត្ថន័យជ្រាលជ្រៅ។ ថ្នាក់ដឹកនាំនិងប្រជាជនអូម៉ង់វាយតម្លៃខ្ពស់ចំពោះកាយវិការដ៏ថ្លៃថ្នូរនេះរបស់ប្រជាជនវៀតណាម។

ប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ការទូត​វិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍។ តាមរយៈយន្តការ​ពិគ្រោះយោបល់និងសហប្រតិបត្តិការនេះ។​ប្រទេសទាំងពីរកំពុងព្យាយាម​លុបចោល​របាំង​និង​អនុវត្ត​គម្រោងវិនិយោគរួមគ្នា​ដែលរួមចំណែកដល់ការបង្កើន​ទំហំពាណិជ្ជកម្មនាំចូលនិងនាំចេញទ្វេភាគីនៃប្រទេសទាំងពីរ។

ម៉ាស់ពេទ្យ Mebilook ប្រឆាំងនឹងមេរោគចំនួន ១០០,០០០ បានប្រគល់ដល់អូម៉ង់ ក្នុងលើកដំបូង ។ (រូបថត៖ vietnamnet)

គិតត្រឹមថ្ងៃនេះចំនួនសរុបនៃការឆ្លងជំងឺ Covid-19 នៅអូម៉ង់គឺមានច្រើនជាង ៤០០០ នាក់។ ចំនួនករណីដែលបានធូរស្បើយមានចំនួន ១.២៨០ នាក់​និងស្លាប់​ចំនួន ១៧ នាក់។ អូម៉ង់​បានអនុវត្តវិធានការណ៍ដែល

មិនធ្លាប់មានពីមុនមក​ ដើម្បីប្រឆាំងនឹងជំងឺ Covid-19 ដូចជាការ​ផ្អាករាល់ជើងហោះហើរ ការបិទនិងការផ្អាកប្រតិបត្តិការទាំងអស់ (លើកលែងតែសកម្មភាពមូលដ្ឋាននិងសកម្មភាពចាំបាច់) ការរឹតត្បិតការធ្វើដំ​ណើរ លើកទឹកចិត្តប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ ហាមឃាត់ការជួបជុំគ្នា​ដែលមានមនុស្សច្រើ​នសូម្បីតែនៅក្នុងគ្រួសារ។

ប្រឈមមុខនឹងស្ថានភាពវិជ្ជមាននៃជំងឺ Covid-19 នៅក្នុងប្រទេសមួយចំនួននៅលើពិភពលោក ដូច្នេះ អូម៉ានបានចាប់ផ្តើមសកម្មភាពនាំចូលនិងនាំចេញឡើងវិញ./.

(ប្រែសម្រូលដោយឌីណា)

(ប្រែសម្រូលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ