Trending now

មូលហេតុដែលចិនមិនសូវសប្បាយចិត្តខណៈពេលដែលលោក Bolton ចាកចេញពីសេតវិមាន

11:09 | 13/09/2019

យុគសម័យ - ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ចាកចេញពីសេតវិមានទំនងជាពុំម៉ែនជាដំណឹងវិជ្ជមានសម្រាប់ចិននោះទេ ហើយក៏មិនអាចដោះស្រាយទាំងស្រុងភាពតានតឹងរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោននៅឡើយ។

ប្រធានាធិបតីអាមេរិកលោក Donal Trump និងអតីតទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton (រូបថតៈ AFP)

ប្រធានាធិបតីអាមេរិក លោក Donald Trumpr កាលពីថ្ងៃទី ៩ ខែកញ្ញា បានចុះផ្សាយនៅលើបណ្តាញសង្គម Twitter ថា លោក Bolton លែងធ្វើការនៅសេតវិមានទៀតហើយ។ មេដឹកនាំអាមេរិករូបនេះក៏បានបញ្ជាក់ថា លោកមិនយល់ស្របនឹងការផ្តល់យោបល់ជាច្រើនរបស់ទីប្រឹក្សាសន្តិសុខជាតិ Bolton ផងដែរ។

លោក Bolton ដែលជាអ្នកមានទស្សនៈតឹងរ៉ឹងចំពោះអ៊ីរ៉ង់ កូរ៉េខាងជើងនិងចិន បានចុះផ្សាយលើបណ្តាញសង្គម Twitter ដោយប្រកាសថា លោកលាឈប់ពីតំណែង។ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Bolton ខ្វែងគំនិតជាមួយទស្សនៈរបស់ប្រធានាធិបតី Trump ជុំវិញគោលនយោបាយសំខាន់ៗមួយចំនួន ទាក់ទងនឹងអ៊ីរ៉ង់ វ៉េណេស៊ុយអេឡានិងអាហ្វហ្គានីស្ថាន។

ចាប់តាំងពីរបានចូលរួមរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក កាលពីនិទាឃរដូវឆ្នាំ ២០១៨ មក លោក Bolton បានអំពាវនាវបង្កើតទំនាក់ទំនងយោធាជិតស្និទ្ធិជាងជាមួយតៃវ៉ាន់ (ចិន) ដែលធ្វើឱ្យទីក្រុងប៉េកាំងមិនសប្បាយចិត្ត។ ក្រោមការគ្រប់គ្រងរបស់លោក Bolton ក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមានបានដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធនាការដើម្បីបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តអាមេរិកឱ្យឈប់ប្រើប្រាស់ឧបករណ៍ពីសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ចិន គឺក្រុមហ៊ុន Huawei ដោយហេតុផលសន្តិសុខ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Huà Chūnyíng បានលើកឡើងនៅថ្ងៃទី ៩ ខែកញ្ញាថា លោកស្រីនឹងមិនធ្វើអត្ថាធិប្បាយចំពោះការដែលលោក Bolton ចាកចេញពីសេតវិមាននោះទេ ហើយសង្ឃឹមថា អ្នកស្នងតំណែងរបស់លោករូបនេះ នឹងដើរតួនាទីស្ថាបនាក្នុងទំនាក់ទំនងទ្វេភាគី។

ចំណែកឯជំនាញការអំពីអាមេរិក លោក Huang Jing នៅសាកលវិទ្យាល័យភាសានិងវប្បធម៌ប៉េកាំងបានចាត់ទុកថា ការដែលលោក Bolton ចាកចេញពីសេតវិមាន មិនសូវប៉ះពាល់ទៅលើវិធានការដ៏ចាស់ដៃ ដែលប្រធានាធិបតី Trump បណ្តាក់ទៅលើចិននោះទេ។

អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិលោក Pang Zhongying នៅទីក្រុងប៉េកាំងបាននិយាយថា “អាទិភាពរបស់ប្រធានាធិបតី Trump គឺចង់ឈ្នះការបោះឆ្នោតនាពេលខាងមុខហើយលោកចាំបាច់ត្រូវបង្កើតវឌ្ឍភាពក្នុងគោលនយោ បាយ ការបរទេសដែលលោកធ្លាប់បានសន្យាជាមួយសេតវិមាន។ ការបណ្តេញលោក Bolton អាចត្រូវបានគេមើលឃើញថាជាវិធីស្តីបន្ទោសចំពោះស្ថានភាពខ្វះវឌ្ឍនភាព ក្នុងបញ្ហាកូរ៉េខាងជើង អ៊ីរ៉ង់និងអាហ្វហ្គានីស្ថាន”។

លោក Pang Zhongying បានអត្ថាធិប្បាយថា “ទោះបីជាលោក Bolton ចាកចេញក៏ដោយ ក៏មានមន្រ្តីជាច្រើនដែលមានទស្សនៈដូចគ្នានឹងអតីតទីប្រឹក្សាសន្តិសុខជាតិនិងដើរតួនាទីយ៉ាងសំខាន់នៅក្នុងរដ្ឋបាលលោក Trump តែម្តង។ ហេតុដូច្នេះខ្ញុំមិនមើលឃើញលទ្ធភាពដែលអាមេរិកផ្លាស់ប្តូរគោលនយោបាយបច្ចុប្បន្នជាមួយប្រទេសចិនទេ ជាពិសេសនៅ ពេលដែលការប្រកួតប្រជែងទៅកាន់សេតវិមានក្នុងឆ្នាំ ២០២០ កាន់តែខិតជិតមកដល់”៕

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR