Trending now

នគរបាល ទីក្រុងហាណូយចែករំលែកបទពិសោធន៍ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃកម្ពុជា

15:49 | 12/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ គណៈប្រតិភូ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃ ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយលោកនាយឧត្ដមសេនីយ៍ ហ៊ីម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញទៅបំពេញទស្សនកិច្ច និងធ្វើការជាមួយនគរបាលទីក្រុងហាណូយ។

ទិដ្ឋភាពរួមនៃជំនួបរវាងគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃកម្ពុជា និង​នគរបាលទីក្រុងហាណូយ។

លោកវរសេនីយ៍ឯក Nguyen Van Vien នាយករងនគរបាលទីក្រុងហាណូយនិងតំណាងថ្នា​ក់ដឹក​នាំ​នៃអង្កភាពពាក់ព៍ន្ធមួយចំនួននៃក្រសួងនគរបាលវៀតណាមនិងនគរបាលទីក្រុងហាណូយបានទទួលស្វាគមន៍គណៈប្រតិភូ។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយឧត្ដមសេនីយ៍​ហ៊ីមយ៉ានបានចែករំលែក​ថា ស្ថានភាពចរាចរណ៍នៅកម្ពុជា​វិវឌ្ឍន៍យ៉ាង​​ស្មុគស្មាញ ចំនួនមធ្យោបាយធ្វើដំណើកើន​ឡើងយ៉ាងឆាប់រហ័សដែលបណ្តាលឱ្យករណីគ្រោះថ្នាក់ចរាចរណ៍​កាន់តែកើនឡើង។

ប្រឈមមុខនឹងស្ថានភាពនេះ រដ្ឋាភិបាលកម្ពុជា​ក៏ដូចជារដ្ឋមន្រ្តីក្រ​សួង​សាធារណការ​និងដឹកជញ្ជូន​បាន​យកចិត្តទុកដាក់ ​ដឹកនាំនូវការអនុវត្ដតាម​បទបញ្ញត្តិ​ការ កំណត់ និង​ការគោរពច្បាប់ចរាចរណ៍នៅក្នុងឆ្នាំ២០២០។

ដើម្បីអនុវត្តបញ្ហានេះប្រកបដោយប្រសិទ្ធភាព គណៈប្រតិភូកម្ពុជា​បាន​ពិភាក្សាការងារជាមួយនគរបាល​ទីក្រុងហាណូយ​នូវខ្លឹមសារសំខាន់ៗ មួយចំនួន៖ ច្បាប់ចរាចរណ៍លើផ្លូវគោករបស់វៀតណាម​ ឯកសារច្បាប់​និងរឹតបន្តឹងការគោរព​ច្បាប់​ចរាចរណ៍ តាមរយៈនោះ ​ដកបទពិសោធន៍​ ​ដើម្បីអនុវត្ដនៅ​កម្ពុជា​ឲ្យទទួលបាន​លទ្ធផលល្អប្រសើរ។

លោកវរសេនីយ៍ឯក Nguyen Van Vien នាយករងនគរបាលទីក្រុងហាណូយ បានលើកឡើងច្បាស់លាស់​ថា​ វៀតណាមនិង​កម្ពុជា​មានភាពស្រដៀងគ្នា​អំពី​ស្ថានភាព​ចរាចរណ៍។ នៅ​ក្រុងហាណូយ​ស្ថានភាពចរាចរណ៍គឺជាបញ្ហាក្តៅគគុក និងទទួលបាន​ការយកចិត្ត​ទុក​​​ដាក់​ពីគ្រប់ស្ថាប័ន។

តំណាងនគរបាលទីក្រុងហាណូយ​និង​គណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃកម្ពុជា​អញ្ជើញ​ថត​រូបទុក​ជាអនុស្សាវរីយ៍។

ប្រឈមនឹងការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ជាពិ​សេស​ករណីគ្រោះថ្នាក់ចរាចរណ៍មទាក់ទងនឹង​គ្រឿងស្រវឹង​និងស្រា​បៀរ។ហេតុដូច្នះនេះ​​រដ្ឋាភិបាលចេញប្រកាស​អនុក្រឹត​លេខ ១០០ ដើម្បីកាត់បន្ថយគ្រោះ​ថ្នាក់​ចរាចរណ៍។ ក្រៅពីនោះ នគរបាល​ចរាចរណ៍​ក៏រកឃើញ​​តៃកុងបើកឡានកុងតឺន័រ​ប្រើប្រាស់គ្រឿងញាន។ នេះក៏គឺជាមូលហេតុ​ដែល​គ្រោះថ្នាក់ចរាចរណ៍​កាន់តែកើនឡើង។

លោកនាយឧត្ដមសេនីយ៍ ​ហ៊ីម យ៉ាន​ បាន​កោតសរសើរចំពោះលទ្ធផលដែល​ នគរបាលទីក្រុងហាណូយសម្រេចបានក្នុងការធានាសុវត្ថិភាពចរាចរណ៍និង រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ លោកនាយឧត្ដមសេនីយ៍ ​ហ៊ីម យ៉ាន ក៏បានចែករំលែកបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នៅរាជធានី​ភ្នំពេញមានចំនួន ៧៣% បើប្រៀបធៀបទៅនឹងបណ្តាខេត្តផ្សេងទៀត ហើយ មូលហេតុនៃការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍គឺទាក់ទងនឹងការប្រើប្រាស់គ្រឿងស្រវឹង និងស្រាបៀរ…។

លោកនាយឧត្ដមសេនីយ៍ ​ហ៊ីម យ៉ាន ​បាន​ថ្លែងអំណរគុណ​ចំពោះការទទួល​ស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាការចែករំលែកបទពិសោធន៍​របស់នគរបាល​ទីក្រុង​ហាណូយផងដែរ ហើយបញ្ជាក់ថា ​ភាគីកម្ពុជាបានដកបទ​ពិសោធន៍ជា​ច្រើន ដើម្បីអនុវត្តក្នុងការ ចាត់តាំង​និងការធានា​សុវត្ថិភាពចរាចរណ៍នៅព្រះរាជាណាចក្រប្រកបដោយប្រសិទ្ធិភាព៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ