Trending now

កម្ពុជា គ្រោងបញ្ជូនអ្នកព័ត៌មាន និងអ្នកជំនាញថត ដកស្រង់បទពិសោធន៍ ការប្រកួតស៊ីហ្គេម នៅវៀតណាម

17:54 | 21/06/2021 ហេង វុធ្ធី

ក្រសួងព័ត៌មាន បានស្នើឲ្យជំនាញការវៀតណាម មកជួយលើការងារថតផ្សាយ នៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេមនៅកម្ពុជា តាមរយៈស្មារតី សមាគមអាស៊ាន គឺនិយាយពីទំនាក់ទំនងបុគ្គល និងបុគ្គល ស្ថាប័ន និងស្ថាប័ន ដើម្បីឲ្យរាល់ដំណើរការងារ និងកិច្ចសហប្រតិបត្តិការទទួលបានលទ្ធផលល្អ ។

ទំនាក់ទំនងវៀតណាម - កម្ពុជារក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានក្នុងបរិបទនៃការរីលរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ទំនាក់ទំនងវៀតណាម - កម្ពុជារក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានក្នុងបរិបទនៃការរីលរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩
វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ - ១៩ វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ - ១៩
កម្ពុជា គ្រោងបញ្ជូនអ្នកព័ត៌មាន និងអ្នកជំនាញថត ដកស្រង់បទពិសោធន៍ ការប្រកួតស៊ីហ្គេម នៅវៀតណាម
កម្ពុជា គ្រោងបញ្ជូនអ្នកព័ត៌មាន និងអ្នកជំនាញថត ដកស្រង់បទពិសោធន៍ ការប្រកួតស៊ីហ្គេម នៅវៀតណាម

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានឲ្យដឹងថា ចុងឆ្នាំ២០២១ វៀតណាមធ្វើជាម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្គេម ហើយកម្ពុជា គ្រោងបញ្ជូនអ្នកព័ត៌មាន និងអ្នកជំនាញថតកីឡា ទៅពិនិត្យនិងស្រង់ បទពិសោធន៍ ព្រោះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខ ។ យោងតាមការចេញផ្សាយ ទូរទស្សន៍ជាតិកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមចប់អាណត្តិ ប្រចាំកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោក ខៀវ កាញារីទ្ធ បានថ្លែងថា «សម្រាប់ចុងឆ្នាំ២០២១នេះ ប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេម ហើយកម្ពុជា ក៏នឹងគ្រោងបញ្ជូនអ្នកព័ត៌មាន និងអ្នកជំនាញថតកីឡា ទៅពិនិត្យមើល និងធ្វើការដកស្រង់បទពិសោធន៍ សម្រាប់ការយកព័ត៌មាន និងថតផ្សព្វផ្សាយ ពីដំណើរការ នៃការប្រកួតកីឡានានា ដើម្បីជាចំណេះដឹងទុក ព្រោះថា ប្រទេសកម្ពុជា ក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ បន្ទាប់ពី ប្រទេសវៀតណាម» ។

លោកបន្ដថា ក្រសួងព័ត៌មាន បានស្នើឲ្យជំនាញការវៀតណាម មកជួយលើការងារថតផ្សាយ នៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេមនៅកម្ពុជា តាមរយៈស្មារតី សមាគមអាស៊ាន គឺនិយាយពីទំនាក់ទំនងបុគ្គល និងបុគ្គល ស្ថាប័ន និងស្ថាប័ន ដើម្បីឲ្យរាល់ដំណើរការងារ និងកិច្ចសហប្រតិបត្តិការទទួលបានលទ្ធផលល្អ ។

នាឱកាសនោះ លោក Vu Quang Minh បានថ្លែងការអរគុណ ចំពោះកិច្ចសហការរល្អរវាង ក្រសួងព័ត៌មាន និងបណ្តាអង្គភាពសារព័ត៌មានវៀតណាម ប្រចាំកម្ពុជា ពិសេសក្រសួង បានធ្វើឲ្យកិច្ចសហការរឹងមាំ ដោយធ្វើឲ្យអាណត្តិបេសកកម្មការងារ ការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ៕

ហេង វុធ្ធី

DAP/information.gov.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ