Trending now

កងពលធំលេខ៥ ពិភាក្សាការងារជាមួយកងពលតូចអន្តរាគមន៍លេខ ១នៃកងយោធពលខេមរភូមិន្ទ

07:22 | 15/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៣ ខែមករា កងពលធំលេខ៥ បានពិភាក្សាការងារស្តីពីការវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩ និងចុះហត្ថលេខាងលើអនុស្សរណៈនៃការយោគយល់កិច្ចសហប្រតិបត្តិការនៅឆ្នាំ ២០២០ ជាមួយកងពលតូចអន្តរាគមន៍លេខ១នៃកងយោធពលខេមរភូមិន្ទ។

កងពលធំលេខ៥ សហការជាមួយកងពលតូចអន្តរាគមន៍លេខ ១នៃកងយោធពលខេមរភូមិន្ទ (រូបថត៖ QK7)

ក្នុងរយៈពេលកន្លងមក អង្គភាពទាំង ២ បានបំពេញបានល្អនូវការងារផ្លាស់ប្តូរព័ត៌មាន ជូនដំណឹងអំពីស្ថានភាពនិងបទពិសោធន៍ក្នុងការកសាងអង្គភាពនិងការបណ្តុះបណ្តាលជាទៀងទាត់ ព្រមទាំងពិភាក្សាគ្នាអំពីស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពផងដែរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានរៀបចំសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបប្រាស្រ័យទាក់ទងខាងវប្បធម៌និងសិល្បៈបានយ៉ាងល្អ។ ទាំងនេះបានចូលរួមចំណែកក្នុងការថែរក្សានិងពង្រឹងសាមគ្គីភាព និងមិត្តភាព ព្រមទាំងរឹតបន្តឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរ។

ថ្នាក់ដឹកនាំកងពលធំលេខ ៥ និងកងពលតូចអន្តរាគមន៍លេខ១ បានឯកភាពចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០-២០២១ ដោយមានខ្លឹមសារដូចខាងក្រោម៖ ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ ឃោសនា អប់រំប្រពៃណី ប្រវត្តិសាស្ត្រនិងសាមគ្គីភាព និងមិត្តភាពពិសេសរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។ ម្យ៉ាងវិញទៀត ភាគីទាំងពីរក៏បន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងសួរសុខទុក្ខគ្នាទៅវិញទៅមក ដើម្បីរួមចំណែកក្នុងការកសាងនិងការពារប្រទេសទាំងពីរវៀតណាម- កម្ពុជា ប្រកបដោយសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍ក្រោមបាវចនាថា“ អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤