Trending now

វៀតណាមនិងកម្ពុជាផ្លាស់ប្តូរបទពិសោធន៍ស្តីពីកិច្ចការសាសនា

07:36 | 08/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ទំនាក់ទំនងរវាងស្ថាប័នទាំងពីរដែលទទួលបន្ទុកការគ្រប់គ្រងរដ្ឋស្តីពីសាសនាវៀតណាម - កម្ពុជាត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ហើយក៏ទទួលបានលទ្ធផលជាវិជ្ជមានផងដែរ។

លោក Vu Chien Thang ប្រធានគណៈកម្មការសាសនារដ្ឋាភិបាលវៀតណាម លោកជំទាវ Min Chandyneth អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជា

នាថ្ងៃទី ៧ ខែមករា នៅទីក្រុងអានយ៉ាង (វៀតណាម) គណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមសហការជាមួយក្រសួងធម្មការនិងសាសនាកម្ពុជា បានរៀបចំសន្និសីទ ផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការសាសនា។

ថ្លែងមតិក្នុងពិធីនេះ លោក Vu Chien Thang ប្រធានគណៈកម្មការសាសនារដ្ឋាភិបាលវៀតណាមបានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដោយមានការយល់ព្រមពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ គណៈកម្មាធិសាសនារដ្ឋាភិបាលវៀតណាម និង ក្រសួងធម្មការនិងសាសនាកម្ពុជា បានរៀបចំសន្និសីទស្តីពីការផ្លាស់ប្តូរបទពិសោធន៍ខាងសាសនាសម្រាប់មន្រ្តីកម្ពុជានៅវៀតណាម។

ទិដ្ឋភាពនៃសន្និសីទ

លោក Vu Chien Thang បានអះអាងថាក្នុងរយៈពេលខាងមុខនេះ គណៈកម្មាធិការសាសនារដ្ឋាភិបាល នឹងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងធម្មការនិងសាសនាកម្ពុជា ព្រមាំទងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យសាសនា សំដៅរួមវិភាគទានក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាផងដែរ។

លោកជំទាវ Min Chandyneth អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជាបានអញ្ជើញថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការជួយជ្រោមជ្រែងដ៏ធំធេងរបស់បក្ស រដ្ឋាភិបាល រណសិរ្សមាតុភូមិ កងទ័ពនិងប្រជាជនវៀតណាមដែលបានលះបង់ដើម្បីជួយប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតដ៏ឃោរឃៅ ហើយនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជា។

លោក Vu Chien Thang ប្រធានគណៈកម្មការសាសនារដ្ឋាភិបាលវៀតណាមបានមានប្រសាសន៍

លោកជំទាវ Min Chandyneth បានមានប្រសាសន៍ថាក្រសួងធម្មការនិងសាសនាកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការខាងសាសនាជាមួយគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមនាថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០០៧ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការខាងសាសនានាថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០១៥ ក្នុងគោលបំណងជួយគាំទ្រដល់ការគ្រប់គ្រងរដ្ឋក្នុងវិស័យសាសនា ដោយរួមចំណែកដល់ការពង្រឹងនិងពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារក្សាស្ថិរភាពក្នុងតំបន់និងលើពិភពលោក។

ទិដ្ឋភាពនៃសន្និសីទ ។

គួរឲ្យបញ្ជាក់ថាសន្និសីទនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី១០ ខែមករានៅខេត្តអានយ៉ាង(វៀតណាម) ហើយនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការគ្រប់គ្រងរដ្ឋលើវិស័យសាសនានៃប្រទេសនីមួយៗដោយហេតុនេះហើយធ្វើឱ្យប្រសើរឡើងថែមទៀតនូវសមត្ថភាពគ្រប់គ្រង បង្កើនប្រសិទ្ធភាពក្នុងវិស័យសាសនា ដើម្បីរួមចំណែកពង្រឹងនិងថែរក្សាស្ថេរភាពសង្គម ក៏ដូចជាការកសាងនិងអភិវឌ្ឍប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

រូបថត៖ vietnamplus.vn

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤