Trending now

គណៈប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងយោធពលខេមរភូមិន្ទ បានទៅទស្សនាតំបន់កេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រ Dien Bien Phu

08:05 | 01/11/2019 (ប្រភព៖ kh.qdnd.vn ហេង វុធ្ធីសរុប)

នារសៀលថ្ងៃទី ៣០ ខែតុលា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien ប្រទេសវៀតណាម គណៈប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងយោធពលខេមរភូមិន្ទដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញទៅទស្សនាសារមន្ទីរជ័យជំនះ Dien Bien Phu និងទស្សនាកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រលេណដ្ឋានក្រោមដីរបស់លោកឧត្តមសេនីយ៍ De Castries។

លោកវរសេនីយ៍ឯក Vu A Khua មេបញ្ជាការរងនៃកងទ័ពការពារព្រំដែនខេត្ដ Dien Bien បានទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានខេត្ត Dien Bien (រូបថត៖bienphong.com.vn)


នៅសារមន្ទីរជ័យជំនះ Dien Bien Phu គណៈប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកងយោធពលខេមរភូមិន្ទ ត្រូវបានគេឧទ្ទេសនាមអំពីរូបភាព សំភារៈសង្គ្រាមចំនួនជាង ១០០០ ដែលបង្ហាញពីសកម្មភាពនៃយុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្រក្នុងអំឡុងពេល ៥៦ ថ្ងៃនិងយប់។

គណៈប្រតិភូទៅទស្សនាសារមន្ទីរជ័យជំនះ Dien Bien Phu (រូបថត៖bienphong.com.vn)


គណៈប្រតិភូទៅទស្សនាកន្លែងតាំងបង្ហាញវត្ថុអនុស្សាវរីយ៍របស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងអង្គភាពសំខាន់ៗនៃកងទ័ពប្រជាជនវៀតណាមដែលចូលរួមដោយផ្ទាល់នៅក្នុងយុទ្ធនាការ Dien Bien Phu (រូបថត៖bienphong.com.vn)

បន្ទាប់ពីទស្សនាសារមន្ទីរជ័យជំនះ Dien Bien Phu គណៈប្រតិភូបានទៅទស្សនាតំបន់កេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រលេណដ្ឋានក្រោមដីរបស់លោកឧត្តមសេនីយ៍ De Castries។ នៅទីនេះគណៈប្រតិភូត្រូវបានគេឧទ្ទេសនាមអំពីលេណដ្ឋានក្រោមដីរបស់លោកឧត្តមសេនីយ៍ De Castries ដែលជាកន្លែងដាក់ពង្រាយមូលដ្ឋានសឹក Dien Bien Phu និងការតស៊ូប្រយុទ្ធក្នុងយុទ្ធនាការ Dien Bien Phu៕

គណៈប្រតិភូបានទៅទស្សនាតំបន់កេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រលេណដ្ឋានក្រោមដីរបស់លោកឧត្តមសេនីយ៍ De Castries

(ប្រភព៖ kh.qdnd.vn ហេង វុធ្ធីសរុប)

(ប្រភព៖ kh.qdnd.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤