Trending now

វៀតណាមនិងកម្ពុជាសហការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមលះបង់នៅកម្ពុជា

18:31 | 03/10/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - គណៈកម្មាធិការជំនាញខេត្តរតនគិរីនិងគណៈកម្មាធិការខេត្ត Gia Lai សហការស្វែងរកនិងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តដែលលះបង់ក្នុងសង្គ្រាម។

ពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការ។ (ប្រភព៖ VOV)

កិច្ចប្រជុំរវាងគណៈកម្មាធិការជំនាញខេត្តរតនគិរី (ព្រះរាជាណាចក្រកម្ពុជា) និងគណៈកម្មាធិការជំនាញខេត្ដ Gia Lai បានធ្វើឡើងនៅថ្ងៃទី ២ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្តរតនគិរី (ព្រះរាជាណាចក្រកម្ពុជា) ក្រោមអធិបតីភាពនៃអភិបាលរងខេត្តរតនគិរីលោក គិត ទ្រី និងលោកស្រី Huynh Nu Thu Ha អនុប្រធានគណៈកម្មាធិការប្រជាជន Gia Lai។

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកនិងប្រមូលផ្តុំអដ្ឋិធាតុដែលនៅសល់ក្នុងរដូវប្រាំង ២០១៩ - ២០២០។ តាមនោះ ក្រុមរុករកនិងជួយសង្គ្រោះសាកសពយុទ្ធជនពលីនឹងត្រូវដាក់ពង្រាយចាប់ពីថ្ងៃទី ២២ ខែតុលា ឆ្នាំ​ ២០១៩ ដល់ ដល់ថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២០ ទន្ទឹមនឹងនេះដែរ រៀបចំកម្លាំងមួយផ្នែកដើម្បីស្វែងរកនិងប្រមូលផ្តុំនៅរដូវវស្សាចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ ។

ថ្លែងនៅក្នុងអង្គប្រជុំនេះ លោកស្រី Huynh Nu Thu Ha អនុប្រធានគណៈកម្មាធិការប្រជាជន Gia Lai បានសម្តែងការដឹងគុណនិងជូនពរឱ្យអាជ្ញាធរនិងប្រជាជនខេត្តរតនគិរីបន្តយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌនិងជួយក្នុងការស្វែងរកនិងដំណើរការ ជាពិសេសប្រមូលផ្តុំប្រជាពលរដ្ឋឱ្យផ្តល់ព័ត៌មានស្របតាមព័ត៌មានដែលប្រមូលបាននៅរដូវប្រាំងឆ្នាំមុន។

ក្នុងឱកាសនេះ គណៈកម្មាធិការជំនាញខេត្ត Gia Lai បានផ្តល់ថវិកាចំនួន ៦.៥០០ ដុល្លារ ដល់រដ្ឋាភិបាលវៀតណាមដើម្បីគាំទ្រដល់គណៈកម្មាធិការខេត្តរតនគិរី ដើម្បីបម្រើដល់ការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅរដូវប្រាំង ២០១៩- ២០២០៕



(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR