Trending now

ឯកឧត្តម ឈាង វុន ជម្រាបថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមថា សភាកម្ពុជាតែងតែចូលរួមការងារយ៉ាងសកម្មជាមួយវេទិកាអន្តរសភា

20:47 | 17/08/2019 (ប្រភព៖ national-assembly.org.kh)

ខណៈដឹកនាំគណៈប្រតិភូសភាកម្ពុជាទៅចូលរួមសន្និសីទលើកទី៧ នៃគណៈកម្មាធិការកិច្ចការបរទេស សភាប្រទេសកម្ពុជា ឡាវ និងវៀតណាម នៅក្នុងប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឈាង វុន និងគណៈប្រតិភូសភាកម្ពុជា បានចូលជួបសម្តែងការគួរសម លោកជំទាវ Tong Thi Phong អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ទិដ្ឋភាពនៃជំនួប (រូបថតៈ national-assembly.org.kh)


ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានពំានាំ ការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា មាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះថ្នាក់ដឹកនាំរបស់ ប្រទេសវៀតណាម។

ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា បានជម្រាបលោកជំទាវអនុប្រធានរដ្ឋសភាវៀតណាមថា សភាកម្ពុជាតែងបានចូលរួមយ៉ាងសកម្មក្នុងវេទិកា អន្តរសភានៅក្នុងតំបន់ និងអន្តរជាតិ។ ការចូលរួមសន្និសីទនាឱកាសនេះ គឺជាការចូលរួមមតិយោបល់ និងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែក ព័ត៌មានពីគ្នាទៅវិញទៅមក នៃសភាប្រទេសជាមិត្តទំាងបី ក្នុងគោលបំណងជំរុញអភិវឌ្ឍន៍តំបន់ត្រីកោណ អភិវឌ្ឍន៍ឲ្យកាន់តែបានឆាប់រហ័សស្របតាម ចក្ខុវិស័យ ដែលរដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាមព្រមព្រៀងគ្នា។

ទិដ្ឋភាពនៃជំនួប (រូបថតៈ national-assembly.org.kh


ក្នុងនាមរដ្ឋសភាកម្ពុជា ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណដល់រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូសភាកម្ពុជា។ ចំណែក លោកជំទាវ Tong Thi Phong មានជំនឿមុតមាំថា គណៈប្រតិភូសភាកម្ពុជានឹងចែករំលែកនូវបទពិសោធន៍ល្អៗដល់ សន្និសីទ ធ្វើឲ្យសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និងវៀតណាម នាពេលនេះ ទទួលបានជោគជ័យ។

សូមជម្រាបថា សន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និងវៀតណាមនេះ ប្រារព្ធធ្វើនៅទីក្រុងហាឡុង ខេត្តខ្វាងនិញ ប្រទេសវៀតណាម៕

(ប្រភព៖ national-assembly.org.kh)

(ប្រភព៖ national-assembly.org.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ