Trending now

ការផ្លាស់ប្តូរវប្បធម៌ ពង្រឹងទំនាក់ទំនងមិត្តភាពរវាងយុវជនវៀតណាមនិងកូរ៉េខាងត្បូងនៅខេត្ត Long An

19:43 | 07/08/2019 (យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្នុងរយៈពេល ៦ ថ្ងៃយវុជនខេត្ត Chungcheongnam (កូរ៉េខាងត្បូង) ចំនួន ១៥ នាក់ បានចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌នៅខេត្ត Long An ។ កម្មវិធីនេះដែលបានរួមចំណែកក្នុងការលើកកម្ពស់សាមគ្គីភាពនិងមិត្តភាពរវាងប្រទេសវៀតណាមនិងកូរ៉េខាងត្បូងជាពិសេសរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។

ការផ្លាស់ប្តូរវប្បធម៌ ពង្រឹងទំនាក់ទំនងមិត្តភាពរវាងយុវជនវៀតណាមនិងកូរ៉េនៅខេត្ត Long An


ក្នុងរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកក្កដាដល់ថ្ងៃទី ៣ សីហា យុវជនខេត្ត Chungcheongnam មានសកម្មភាពប្រាស្រ័យទាក់ទងជាច្រើនជាមួយនិស្សិតក្នុងតំបន់នៅស្រុក Tan Tru ។ ឆ្លងកាត់រយៈពេលជិតមួយសប្តាហ៍ យុវជនកូរ៉េខាងត្បួងទាំងអស់មានអារម្មណ៍រំភើបដែលមានមិត្តថ្មីៗជាច្រើនក៏ដូចជាការចូលរួមសកម្មភាពនានាដើម្បីជួយឱ្យពួកគេយល់ច្បាស់ជាងអំពីទំនៀមទម្លាប់និងការអនុវត្តរបស់ Long An ជាពិសេសនិងប្រទេសវៀតណាមជាទូទៅ។

សកម្មភាពមួយក្នុងចំណោមសកម្មភាពដែលបង្កើតបរិយាកាសរស់រវើកនិងទាក់ទាញសមាជិកយុវជននិងនិស្សិតចំនួនធំចូលរួមគឺជាសកម្មភាពផ្លាស់ប្តូរអាហារក្នុងស្រុក។ មុខម្ហូបដែលធ្លាប់ស្គាល់និងជិតស្និទ្ធរបស់ប្រទេសទាំងពីរត្រូវបានកែច្នៃដោយយុវជននៃប្រទេសទាំងពីរ​ ហើយរួមចំណែកក្នុងការលើកកម្ពស់និងណែនាំវប្បធម៌ម្ហូបប្លែកៗរបស់ភាគីទាំងពីរ។

នេះជាឆ្នាំទី ១៣ ហើយដែលយុវជនខេត្ត Chungcheongnam បានចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌នៅនៅខេត្ត​ Long An។ នៅក្នុងកម្មវិធីប្រចាំឆ្នាំ យុវជននៃភាគីទាំងពីរបានសម្របសម្រួលរៀបចំល្បែងប្រជាប្រិយ ធ្វើទស្សនានិងផ្តល់អំណោយដល់កុមារតូចៗ។ល។ ដោយហេតុនេះរួមចំណែកក្នុងការជំរុញកិច្ចការបណ្តុះបណ្តាល - អប់រំ អភិវឌ្ឍធនធានមនុស្សវ័យក្មេង ថែរក្សាកុមារក្រីក្រលំបាកនិងបើកចំហពីសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។ ជាមួយនឹងសកម្មភាពដែលមានអត្ថន័យទាំងនេះ យុវជនកូរ៉េខាងត្បូងបានបន្សល់ទុកចំណាប់អារម្មណ៍និងរូបភាពរួសរាយរាក់ទាក់ៗជាមួយកុមារនិងប្រជាជននៅស្រុក Thu Thua។

មិត្ត Kwag Seonku​ ជាសមាជិកនៃក្រុមស្ម័គ្រចិត្តបានចែករំលែកថា​៖ "សម្រាប់យើងដំណើរនេះពិតជាមានអត្ថន័យណាស់ជាពិសេសបានយល់អំពីវប្បធម៌វៀតណាម។ ដោយហេតុនេះយុវជននៃប្រទេសទាំងពីរមានឱកាសដើម្បីធ្វើប្រាស្រ័យទាក់ទងនិងពង្រឹងទំនាក់ទំនងការទូតនិងវប្បធម៌រវាងប្រទេសទាំងពីរ ក៏ដូចជាជួយយុវជនកូរ៉េខាងត្បូងឱ្យកាន់តែមានកម្លាំងថែមទៀតដើម្បីខិតខំប្រឹងប្រែងសិក្សានិងធ្វើការ រួមចំណែកកសាង ប្រទេសកូរ៉េខាងត្បូងកាន់តែរីកចម្រើននិងវិបុលភាព"៕

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បដិវត្តន៍ខែសីហា និងការប្រកាសឯករាជ្យ គឺជាចំណុចចាប់ផ្តើមសម្រាប់វៀតណាមថ្មី
មិត្តចិនចែករំលែកអនុស្សាវរីយ៍ និងអារម្មណ៍ក្នុងឱកាសទិវាបុណ្យជាតិវៀតណាមលើកទី៨០
កូន​ស្រី​ចិញ្ចឹម​របស់​ពូ Ho ចែករំលែក​អំពី​ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​របស់​វៀតណាម
អភិបាលក្រុង Saint Petersburg (រុស្ស៊ី) អបអរសាទរទិវាបុណ្យជាតិវៀតណាម ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីនៃទំនាក់ទំនងការទូតរបស់ប្រជាជន
លោក Boviengkham Vongdara៖ ខ្ញុំ​ស្ងើច​សរសើរ​ចំពោះ​ការ​រីកចម្រើន និង​សាមគ្គីភាព​របស់​វៀតណាម