Trending now

លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាជិកសភានៃវៀតណាមនិងបារាំង

14:23 | 18/07/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ- ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - បារាំង លោកស្រី Nguyen Thuy Anh និងលោកស្រី Stephanie Do ប្រធានក្រុមសមាជិកសភាមិត្តភាពតបារាំង - វៀតណាម បានពីភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិសភានៃប្រទេសទាំងពីរ។

ទិដ្ឋភាពនៃការពិភាក្សា

នាថ្ងៃ ១៧​ ខែ កក្កដា នៅអាគារសភា​ ក្រោមអធិបតីភាពរបស់ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គមនៃរដ្ឋសភា និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - បារាំង លោកស្រី Nguyen Thuy Anh និងលោកស្រី Stephanie Do ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង - វៀតណាមបានអនុវត្តន៍ជំនួបពិភាក្សា។

ក្នុងជំួបនេះ លោកស្រី Nguyen Thuy Anh បានសម្តែងក្តីរីករាយសប្បាយ ចំពោះ ដំណើរទស្សនកិច្ចរបស់ក្រុមសមាជីកសភាមិត្តភាពបារាំង - វៀតណាម ហើយលោកស្រី Nguyen Thuy Anh ក៏បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចនៅបារាំង គណៈប្រតិភូជាន់ខ្ពស់សភាវៀតណាម កាលពីមេសា ឆ្នាំ ២០១៩ ព្រមទាំង ថ្លែងអំណរគុណចំពោះការទទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ភាគីបារាំងផងដែរ។

លើសពីនេះទៅទៀត លោកស្រី Nguyen Thuy Anh បានអះអាងថា ទំនាក់ទំនងមិត្តភាពវៀតណាម - បារាំងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាពិសេស ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនៅឆ្នាំ ២០១៣មក ហើយវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយបារាំង ក្នុងគោលនយោបាយការបរទេសនិងមានបំណងក្នុងពេលអនាគតភាគីទាំងពីរនឹងបន្តសម្របសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពជាងនេះទៅទៀត។

អញ្ជើញជាការឆ្លើយតប លោកស្រី Stéphanie Do បានបញ្ជាក់ថា ក្រុមសសមាជិកសភាមិត្តភាពបារាំង - វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជាមួយស្ថាប័ននានារបស់រដ្ឋសភាវៀតណាមនិងសមាជិកសភា វៀតណាម ដែលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ។

គណៈប្រតិភូនៃក្រុមតំណាងរាស្រ្តមិត្តភាពបារាំង - វៀតណាម

តាមរយៈការពិភាក្សានេះ ក្រុមសមាជិកសភាមិត្តភាពទាំងពីរបានឯកភាពថា ការពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម - បារាំងគឺជាតម្រូវការចាំបាច់សម្រាប់ផលប្រយោជន៍របស់ប្រទេសទាំងពីរ។

ភាគីទាំងពីរមានក្តីរីករាយសប្បាយដោយឃើញថា ទំនាក់ទំនងរវាងសភារបស់ប្រទេសទាំងពីរត្រូវបានលើកកម្ពស់និងអភិវឌ្ឍន៍ជាវិជ្ជមាន។ ទន្ទឹមនឹងនោះភាគីទាំងពីបានអះអាងថារដ្ឋសភានៃប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់បានជួបប្រជុំគ្នា ផ្លាស់ប្តូរគំនិត ចែករំលែកបទពិសោធន៏ក្នុងសកម្មភាពនីតិប្បញ្ញត្តិដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធនិងនៅវេទិកាសភាពហុភាគី ដូចជាសហភាពអន្តសភា (IPU) និងសហភាពអន្តសភា Francophonie (APF) បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការអនុវត្តរបស់រដ្ឋសភានៅក្នុងប្រទេសនីមួយៗ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យស៊ីជម្រៅ សម្រាប់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។

ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - បារាំងលោកស្រី Nguyen Thuy Anh សង្ឃឹមថាក្នុងរយៈពេលខាងមុខនេះប្រទេសទាំងពីរនឹងបន្តពង្រឹងការតភ្ជាប់និងគាំទ្រដល់សហគ្រាសនានាក្នុងការចូលទីផ្សាររបស់គ្នា។ នាថ្ងៃដ៏ដែលក្រុមតំណាងរាស្រ្តមិត្តភាពបារាំង - វៀតណាមបានធ្វើការជាមួយគណៈកម្មាធិការវប្បធម៍ អប់រំ យុវជននិងក្មេងជំទង់និង កុមារនៃរដ្ឋសភាវៀតណាម៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: https://www.vietnamplus.vn/tang-cuong-quan-he-hop-tac-giua-cac-dai-bieu-quoc-hoi-viet-namphap/582911.vnp)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ