Trending now

ការប្រកួតប្រជែងកីឡាយោធាអន្តរជាតិ និងការចូលរួមរបស់វៀតណាម

23:48 | 18/07/2019 (ប្រភព៖ kh.qdnd.vn)

ដោយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៥ មកម៉្លេះ កម្មវិធីប្រកួតប្រជែងកីឡាយោធាអន្តរជាតិ (Army Games) គឺជាឱកាសមួយសម្រាប់ការប្រកួតប្រជែងកីឡាយោធារវាងកងកម្លាំងប្រដាប់អាវុធក្នុងចំណោមប្រទេសជាច្រើនដែលត្រូវបានរៀបចំធ្វើឡើងដោយក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី។ ឆ្លងកាត់ការធ្វើឡើងជា ៤ លើករួចមកហើយ កម្មវិធីប្រកួតប្រជែងកីឡាយោធាអន្តរជាតិបានទាក់ទាញប្រទេសចូលរួមកាន់តែច្រើនឡើងៗ ក៏ដូចជាការកើនឡើងនៃចំនួនវិញ្ញាណសាប្រកួតប្រជែងផងដែរ។

គណៈប្រតិភូយោធិនវៀតណាមចូលរួមក្នុង Army Games 2018

បង្កើតសហគមន៍មួយប្រកបដោយសន្តិភាព

យោងតាមក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី បានឲ្យដឹងថា គោលបំណងចម្បងនៃការប្រកួតប្រជែងកីឡាយោធាអន្តរជាតិគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិក្នុងចំណោមប្រទេសចូលរួមទាំងអស់ដែលរួមចំណែកដល់ការពង្រីកទំនាក់ទំនងគួរឱ្យជឿទុកចិត្តរវាងបណ្តាប្រទេសសំដៅបង្កើតសហគមន៍មួយប្រកបដោយសន្តិភាព និងបង្គ្រប់នូវជំនាញ វិជ្ជាជីវៈសម្រាប់យោធិន ព្រមទាំងជួយអប់រំនូវស្មារតីស្នេហាជាតិដល់យុវជនផង និងលើកកម្ពស់កិត្យានុភាពរបស់កងទ័ពផង។

ក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីគឺជាអ្នករៀបចំការប្រកួតកីឡាយោធាដែលទទួលខុសត្រូវក្នុងការណែនាំឱ្យរៀបចំការប្រកួតប្រជែង ការកំណត់កាលបរិច្ឆេទសំរាប់ការរៀបចំព្រឹត្តិការណ៍កីឡានេះ ការដាក់ចេញនូវវិញ្ញាណសាប្រកួតប្រជែង ការធានាគ្រប់យ៉ាងសម្រាប់ការប្រកួតប្រជែង។ល។

ការប្រកួតកីឡាយោធានៅសហព័ន្ធរុស្ស៊ីត្រូវបានធ្វើឡើងលើកដំបូងពីថ្ងៃទី ០១ ខែសីហា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៥ ដោយមានការចូលរួមពី ៥៧ ក្រុមមកពីប្រទេសចំនួន ១៧ (រួមមាន Azerbaijan, Angola, Armenia, Belarus, Venezuela, Egypt, India, Kazakhstan, Kirghizistan ចិន Kuwait, ម៉ុងហ្គោលី Nicaragua, Pakistan, រុស្ស៊ី, Serbia និង Tajikistan)។ នៅចុងបញ្ចប់នៃការប្រកួតកីឡាយោធា សហព័ន្ធរុស្សីជាប់លំដាប់ទី១ ប្រទេសចិនទី២ និងប្រទេសបេឡារុស្ស ទី៣។

ការប្រកួតកីឡាយោធាលើកទីពីរត្រូវបានប្រារព្ធឡើងនៅប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៦។ ក្រៅពីចំនួន ១៧ ប្រទេសដែលបានចូលរួមជាលើកដំបូងនោះ ការប្រកួតកីឡាលើកទីពីរក៏រួមបញ្ចូលបន្ថែមប្រទេស ក្រិក និងអ៊ីរ៉ង់ផងដែរ។ ជាលទ្ធផល រុស្ស៊ីបានបន្តជាប់លំដាប់ទី១ បន្ទាប់នោះគឺ កាហ្សាក់ស្ថានជាប់ទី២ និងចិនទី៣។

ដោយទទួលបានជោគជ័យពីការប្រកួតកីឡាយោធាពីរលើកមុននោះ នៅឆ្នាំ ២០១៧ ក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី បានសំរេចចិត្តរៀបចំការប្រកួតកីឡាយោធានៅលើទឹកដីនៃប្រទេសចំនួន៥ (Azerbaijan, Belarus, Kazakhstan រុស្ស៊ី និងចិន) ក្នុងអំឡុងពេលចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី ១២ សីហា ឆ្នាំ២០១៧។ មិនត្រឹមតែមានការកើនឡើងអំពីកន្លែងរៀបចំប៉ុណ្ណោះទេ ថែមទាំងចំនួនប្រទេសចូលរួមក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ។ យោងតាមក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី បានឲ្យដឹងថា ការប្រកួតឆ្នាំ ២០១៧ មានប្រទេសចំនួន ២៨ ចូលរួមដែរ។ ដោយមានបទពិសោធន៍ប្រកួតប្រជែងជាច្រើន រុស្ស៊ីនៅតែបន្តជាប់លំដាប់ទី១ បន្ទាប់នោះគឺចិនទី២ Kazakhstan ទី៣។

គណៈប្រតិភូយោធិនវៀតណាមចូលរួមក្នុង Army Games 2018 (រូបថត៖Baoquocte.vn)

ការប្រកួតកីឡាលើកទី៤ ត្រូវបានធ្វើឡើងនៅលើទឹកដីនៃប្រទេសចំនួន ៧ (Armenia, Azerbaijan, Belarus, Kazakhstan, Iran, រុស្ស៊ីនិងចិន) ចាប់ពីថ្ងៃទី ២៨ ខែកក្កដា ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៨។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ ចំនួនប្រទេសចូលរួមបានកើនឡើងបន្ថែមប្រទេសចំនួន ៥ ទៀត គឺ Algeria, Myanmar, Philippines វៀតណាម និងស៊ូដង់ ព្រមទាំងកើនឡើងនូវចំនួន វិញ្ញាណសាប្រកួតប្រជែងទៅជា ២៨ វិញ្ញាណសា។

រីឯការប្រកួតកីឡាយោធាឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ដល់ថ្ងៃទី ២០ ខែសីហា នៅក្នុងប្រទេសចំនួន ១០ ដោយមានវិញ្ញាណសា ៣២។

រថគ្រោះវៀតណាមចូលរួម Army Games 2018 (រូបថត៖Baoquocte.vn)

ការពង្រឹងទំនាក់ទំនងការពារជាតិរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី និងប្រទេសដទៃទៀត

កងទ័ពវៀតណាមបានចូលរួមក្នុងការប្រកួតកីឡាយោធាជាលើកដំបូងនៅឆ្នាំ២០១៨។ ដូច្នេះវៀតណាមបានបញ្ជូនក្រុមចំនួន ៣ ទៅប្រកួតប្រជែងក្នុងវិញ្ញាណសាដូចខាងដូចជា៖ រថក្រោះធ្វើដំណើរ និងបាញ់គោលដៅក្នុងពេលតែមួយ ការផ្តល់ជំនួយកម្លាំងពេទ្យយោធា និងចង្រ្កាននៅទីវាល។ គោលបំណងនៃការចូលរួមនេះគឺដើម្បីអនុវត្តកិច្ចព្រមព្រៀងនានាដែលបានសម្រេចក្នុងកំឡុងទស្សនកិច្ចនៅវៀតណាម និងរុស្ស៊ី របស់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនៅខែមករា ឆ្នាំ ២០១៨ និងខែមេសា ឆ្នាំ២០១៨រួមចំណែកដល់ការពង្រឹងទំនាក់ទំនងការពារជាតិដែលរួមចំណែកដល់ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ វៀតណាម និងរុស្ស៊ី។

នៅឆ្នាំ២០១៩ ប្រទេសវៀតណាមនឹងបន្តចូលរួមក្នុងការប្រកួតប្រជែងកីឡាយោធាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា នៅក្នុងវិញ្ញាណសាប្រកួតចំនួន៦ ហើយនឹងប្រកួតប្រជែងនៅក្នុងប្រទេសរុស្ស៊ី Uzbekistan ចិន។

ការដែលវៀតណាមបានចូលរួមការប្រកួតប្រជែងកីឡាយោធាលើកនេះ ជាសកម្មភាពការទូតយោធាដ៏សំខាន់មួយនៅក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្តូរទៅវិញទៅមករវាងវៀតណាម - រុស្ស៊ី ឆ្នាំ ២០១៩-២០២០ ឆ្ពោះទៅរំលឹកខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីរាល់គោលការណ៍នៃទំនាក់ទំនងមិត្តភាព (១៩៩៤ -២០១៩) និង ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - រុស្ស៊ី (១៩៥០-២០២០) ។ ហើយនេះក៏ជាឱកាសមួយផងដែរសម្រាប់គណៈប្រតិភូវៀតណាមរៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយគណៈប្រតិភូប្រទេសនានាដែលចូលរួមក្នុងការប្រកួតកីឡាយោធាឆ្នាំ២០១៩៕

តាម៖ kh.qdnd.vn

(ប្រភព៖ kh.qdnd.vn)

(ប្រភព៖ kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់