Trending now

កម្មវិធីផ្លាស់ប្តូរវប្បធម៍រវាងយុវជននិងនិស្សិត វៀតណាម - ឡាវ - កម្ពុជា

15:07 | 24/06/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃ ២៣ ខែ មិថុនា នៅមហាវិទ្យាល័យឧស្សាហកម្ម កៅស៊ូ ខែត្ត Binh Phuoc បានរៀបចំឡើង កម្មវិធីផ្លាស់ប្តូរវប្បធម៍រវាងយុវជននិងនិស្សិត វៀតណាម ឡាវ កម្ពុជា។

កម្មវិធីផ្លាស់ប្តូរវប្បធម៍រវាងយុវជននិងនិស្សិត វៀតណាម - ឡាវ - កម្ពុជា

កម្មវិធីនេះបានរៀបចំដោយសម្ព័ន្ធយុវជន​ខេត្ត មន្ទីទំនាក់ទំនងការបរទេសនិងសហជីព អង្គការមិត្តភាពខេត្ត Binh Phuoc​ ដែលមានការចូលរួមរបស់និស្សិត ៦០នាក់ រួមមាន និស្សិតឡាវ ២៤ នាក់ និស្សិត កម្ពុជា ៧​ នាក់់​។

នៅក្នុងកម្មវិធីនេះប្រតិភូនិងនិស្សិតនៃប្រទេសទាំងបីបានពិនិត្យមើលឡើងវិញនូវប្រពៃណីដ៏ល្អប្រសើរនៃប្រទេស វៀតណាម - ឡាវ - កម្ពុជា ដោយបានផឹកទឹករួមគ្នាតាមដងទន្លេមេគង្គ។

ថ្លែងនៅក្នុងពិធីនេះលោកស្រី Huynh Thi Thu Hang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានឲ្យដឹងថា ថ្ងៃនេះយុវជនជំនាន់ថ្មីនៃប្រទេសទាំងបី តែងតែមានមោទនភាព ព្រមទាំងគឺជាការទទួលខុសត្រូវដ៏ធំធេងមួយដើម្បីទទួលមរតកនិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម - ឡាវ - កម្ពុជា ដែលជំនាន់មុនបានពូនជ្រុំមក។

លោកស្រី Thu Hang ជឿជាក់ថានិស្សិតនៃប្រទេសឡាវនិងកម្ពុជាដែលកំពុងសិក្សានៅវៀតណាមនឹងក្លាយជាកត្តាវិជ្ជមានដែលរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព ចំណងមិត្តភាពរបស់ប្រជាជននៃប្រទេសទាំងបី។

ក្នុងនាមជាម្ចាស់អនាគតនៃប្រទេស ហើយមិត្តវ័យក្មេងមានការទទួលខុសត្រូវក្នុងការពូនជ្រុំទំនាក់ទំនងល្អរវាងប្រទេសទាំងបី រួមចំណែកក្នុងការកសាងប្រទេសប្រកបដោយវិបុលភាពដែលឆ្ពោះទៅរកគោលដៅ កសាងសហគមន៍អាស៊ានមួយប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។

ក្នុងកម្មវិធីនេះ សមាគមមិត្តភាពវៀតណាម - ឡាវនៅទីក្រុងហូជីមិញបានប្រគល់សៀវភៅដែលបោះពុម្ពផ្សាយដោយក្រុមហ៊ុន​បោះពុម្ពផ្សាយវ័យក្មេងចំនួន ២​ដល់សម្ព័ន្ធយុវជនមហាវិទ្យាល័យឧស្សាហកម្មកៅស៊ូនិងវិទ្យាល័យជនជាតិភាគតិចនៅខេត្ត Binh Phuoc ។

សមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុង Ho Chi Minh បានផ្តល់អំណោយដល់សិស្សានុសិស្សក្រីក្រដែលមានស្នាដៃសិក្សាល្អនៅខេត្ត Binh Phuoc ផងដែរ៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ