Trending now

ជំនួបប្រាស័យទាក់ទងរវាងប្រជាជនឃុំជាប់ព្រំដែន Loc Thinh ប្រទេសវៀតណាម និងឃុំជាំក្រវៀន ស្រុកមេមត់កម្ពុជា

21:49 | 19/06/2019 (​យោងតាមការសែត bien phong.vn បកប្រែដោយសំណាង)

យុគសម័យ- នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅប៉ុស្តិ៍ការពារព្រំដែន Loc Thinh នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc បានប្រព្រឹត្តិទៅជំនួបប្រាស័យទាក់ទងរបស់ប្រជាជនតាមឃុំជាប់ព្រំដែននៃប្រទេសទាំងពីរគឺឃុំ Loc Thinh ស្រុក Loc Ninh ខេត្ត Binh Phuoc ជាមួយឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំនៃព្រះរាជាណាចក្រកម្ពុជា។

អញ្ជើញចូលរួមពិធីមានវត្តមានរបស់លោកវរៈសេនីយ៌ឯក Hoang Van Thanh អនុប្រធានស្នងការនយោបាយ នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុក Loc Ninh​ និងស្រុក Hon Quan និងសម្ព័ន្ធយុវជនទីរួមស្រុក Binh Long ខេត្ត Binh Phuoc ដែលជាអង្គភាពចង់សម្ព័ន្ធភាព ក៏ចូលរួមជំនួបប្រាស័យទាក់ទងនេះផងដែរ។

ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដន និងគណៈកម្មាធិការប្រជាជនស្រុក Loc Ninh ខេត្ត Binh Phuoc ជូនផ្កាអបអរសាទរនៅក្នុងពិធី

នៅក្នុងជំនួប ក្រោមអធិបតិភាព និងធ្វើជាសាក្សីរបស់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ថ្នាក់ដឹកនាំនៃស្រុក Loc Ninh​ និងស្រុក Hon Quan ខេត្ត Binh Phuoc និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណៈកម្មាធិការប្រជាជនឃុំ Loc Thinh​ និងប្រធានឃុំនៃឃុំជាំក្រវៀន បានឯកភាពគ្នានូវកម្មវិធីជំនួបប្រាស័យទាក់ទងនៃប្រជាជនរបស់ឃុំជាប់ព្រំដែននៃប្រទេសទាំងពីរ ក្នុងអំឡុងពេល ០៦ខែ ខាងមុខនេះដែលមានខ្លឹមសារសំខាន់ៗ ចំនួន០៦ដូចខាងក្រោម៖

ភាគីទាំងពីរនឹងសហការគ្នាផ្សព្វផ្សាយ ណែនាំប្រជាជន នៃភាគីនិមួយៗ អនុវត្តឲ្យបានល្អប្រសើរតាម​បណ្តាសន្ធិសញ្ញា កិច្ចព្រមព្រៀងស្តីពីបទបញ្ញត្តិព្រំដែនដែនប្រទេសទាំងពីរបានចុះហត្ថលេខា ពុំមានការទន្រ្ទានដីកសិកម្មឆ្លងដែន និងបង្កើតលំនៅដ្ឋានឆ្លងព្រំដែន ពុំធ្វើដំណើរឆ្លងដែនខុសច្បាប់ ពុំធ្វើឲ្យខូចខាត ផ្លាស់ប្តូរទីទាំងរបស់ប្រព័ន្ធបង្គោលព្រំដែន តម្រុយបង្គោលព្រំដែន បង្គោលសញ្ញាព្រំដែនជាតិ ក៏ដូចជាពុំមានសកម្មភាពធ្វើឲ្យបម្រែបម្រួលចរន្តទឹកទន្លេ ស្ទឹង​ បំពុលបរិស្ថាន។ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ឲ្យប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរបានធ្វើដំណើរ សាកសួរសុខទុក្ខសាច់ញ្ញាតិ​ ព្យាបាលជំងឺ និងដោះដូរទំនិញ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរនឹងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ជួយគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ព្យាបាលជំងឺ និងបង្ការ ទប់ទល់ជំងឺតាមលទ្ធភាពរបស់ភាគីនិមួយៗ។ ក្នុងអំឡុងពេលខាងមុខ ភាគីទាំងពីរនឹងជំរុញឲ្យកម្មាភិបាល និងប្រជាជនខិតខំរៀនសូត្រភាសាវៀតណាម និងភាសាខ្មែរ។ ព្រមទាំងនឹងរៀបចំការសាកសួរសុខទុក្ខ និងការជួបប្រាស័យទាក់ទង ជូនអំណោយក្នុងឱកាសពិធីបុណ្យនៃប្រទេសទាំងពីរ និងរួមគ្នាកសាងខ្សែព្រំដែន ក្លាយទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

(​យោងតាមការសែត bien phong.vn បកប្រែដោយសំណាង)

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖)

(​យោងតាមការសែត bien phong.vn បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR